ប្រិយមិត្តធ្លាប់ឆ្ងល់អត់ ហេតុអ្វីបានជាផលិតផលរបស់ចិននីមួយៗ មិនថាជារថយន្ត ឬស្មាតហ្វូននោះទេភាគច្រើនសុទ្ធតែមានតម្លៃថោ.ក បើធៀបទៅនឹងផលិតផលពីប្រទេសជប៉ុន និងអាមេរិក។ ជាការពិតណាស់រថយន្តអគ្គិសនីរបស់ចិននាពេលបច្ចុប្បន្ននេះគឺកំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ដោយសារវាជួយសន្សំសំចៃប្រេង ល្អចំពោះបរិស្ថាន ទំនើបទាន់សម័យ ស្រស់ស្អាត និងមានតម្លៃសមរម្យ។ ដូច្នេះហើយតើមូលហេតុអ្វីបានជារថយន្តអគ្គិសនីរបស់ចិនមានតម្លៃថោ.កជាងគេបែបនេះ?
សម្រាប់មូលហេតុគឺមាន ៥ ទីមួយសេដ្ឋកិច្ចនៃមាត្រដ្ឋាន៖ ប្រទេសចិនអាចត្រូវបានចាត់ទុកថាជារោងចក្រនៃពិភពលោក ដែលមានមូលដ្ឋានផលិតកម្មធំ និងរឹងមាំជាងគេ ហើយក៏មានប្រជាជនច្រើនជាងគេផងដែរ។ ជាលទ្ធផលការចំណាយលើការផលិតគឺមានការថយចុះគួរឱ្យកត់សម្គាល់ជាងប្រទេសដទៃទៀត ដូច្នេះនៅពេលផលិតក្នុងបរិមាណច្រើន តម្លៃក្នុងមួយឯកតានឹងថយចុះទៅតាមនោះ។.png)
ហេតុផលទីពីរមានការគាំទ្រពីរដ្ឋាភិបាល៖ រដ្ឋាភិបាលចិនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះឧស្សាហកម្មរថយន្តអគ្គិសនី ដោយមានគោលនយោបាយលើកកម្ពស់ពន្ធទាំងពីរ។ ហេតុនេះប្រាក់ឧបត្ថម្ភ និងការកសាងហេដ្ឋារចនាសម្ព័ន្ធ នឹងអនុញ្ញាតឱ្យក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនៅក្នុងប្រទេសចិនទទួលបានការគាំទ្រពេញលេញទាំងក្នុងការស្រាវជ្រាវ និងការអភិវឌ្ឍន៍ ដល់ផលិតកម្ម និងទីផ្សារ។
រីឯហេតុផលទីបីគឺបច្ចេកវិទ្យា និងនវានុវត្តន៍៖ ប្រទេសចិនមានការរីកចម្រើនខ្លាំងផ្នែកបច្ចេកវិទ្យាយ៉ាងឆាប់រហ័សបំផុត ជាពិសេសនៅក្នុងវិស័យអាគុយ និងម៉ូទ័រអេឡិចត្រិច ដែលនេះធ្វើឱ្យវាអាចផលិតគ្រឿងបន្លាស់សំខាន់ៗនៃរថយន្តអគ្គិសនីក្នុងតម្លៃថោកជាងគេ ហើយវាក៏ជាគុណសម្បត្តិមួយដែលបង្កការលំបាកដល់គូប្រជែងក្នុងការប្រកួតប្រជែងផងដែរ។.png)
ចំពោះហេតុផលទីបួនវិញគឺខ្សែសង្វាក់ផ្គត់ផ្គង់មានភាពរឹងមាំ៖ ប្រទេសចិនមានខ្សែសង្វាក់ផ្គត់ផ្គង់ពេញលេញ ទាំងវត្ថុធាតុដើមសម្រាប់ផលិតអាគុយ និងម៉ូទ័រអេឡិចត្រិច។ នេះជាលទ្ធផលនៃភូមិសាស្ត្រដ៏ល្អរបស់ប្រទេសចិនផ្ទាល់ ធ្វើឱ្យវាអាចគ្រប់គ្រងថ្លៃដើមផលិតកម្មនៅគ្រប់ជំហានបានយ៉ាងរលូន ពីប្រភពវត្ថុធាតុដើម រហូតដល់ការផ្គុំរថយន្ត។
សម្រាប់ហេតុផលចុងក្រោយគឺទី ៥ ការប្រកួតប្រជែងខ្ពស់៖ ទីផ្សាររថយន្ត នៅក្នុងប្រទេសចិនមានការប្រកួតប្រជែងខ្លាំង មិនថាជារថយន្តសាំង ឬរថយន្តអគ្គិសនីនោះទេ ក្រុមហ៊ុនផលិតកំពុងព្យាយាមកាត់បន្ថយតម្លៃ ដើម្បីប្រកួតប្រជែងដណ្តើមចំណែកទីផ្សារធំជាងគេ។ នេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទទួលបានអត្ថប្រយោជន៍ពីតម្លៃទាប ដែលនាំឱ្យប៉ះពាល់ដល់ទីផ្សារអន្តរជាតិផងដែរ៕










