តារាសម្តែង ព្រះកាយច័ន្ទ បានលើកឡើងពីមតិយោបល់របស់ខ្លួនចំពោះមហោស្រពសិល្ប:បុរាណខ្មែររឿង«ព្រះបាទជ័យវរ្ម័នទី៧»ដែលរៀបនឹងសម្តែងឆាប់ៗនេះដូចជាមិនមានបុគ្គលល្បីៗជួយផ្សព្វផ្សាយមិនដឹងថាគាត់មិនបានដឹងឬគាត់មិនចង់អើពើនោះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOwpYoGYNKMPoJUdsv3EbFQ2-pat0UEQdTTLfPdbGP8HiMx9aPIjztNBWhrMHMkX167Cn9hLdqpe3-RDea-iazJDRmHFXOHhZbDj65Q6Ekifue1ag8q200-PwyCRKvqkg0nCa_R0Xn1UkkbgLA1XsD9gIK2_9QdVnVJcccvwoYjZycl9wP-D9FMPq2xwjS/s1800/image_2024-09-10_14-28-22.png

នៅល្ងាចថ្ងៃទី២៥ ខែកញ្ញា ព្រះកាយច័ន្ទ បានលើកឡើងនៅលើបណ្តាញសង្គមថា «សូមទោសដែលខ្ញុំបញ្ចេញមតិយោបល់ទៅប៉ះពាល់ដល់បងៗរូបណាមួយ តែនេះជាការពិត មហោស្រពសិល្ប:បុរាណខ្មែររឿង«ព្រះបាទជ័យវរ្ម័នទី៧»ដែលរៀបនឹងសម្តែងនៅថ្ងៃខាងមុខនេះ ដូចជាមិនមានបុគ្គលល្បីៗលើបណ្ដាញសង្គមណាជួយផ្សព្វផ្សាយសោះ មកពីកាផ្សព្វផ្សាយមិនបានដឹងដល់ពួកគាត់ ឬក៏គាត់មិនចង់អើពើ។ នេះជាកាសម្តែងល្ខោនរបាំព្រះរាជទ្រព្យដែលទាំងអស់គ្នាតែងតែនិយាយថាស្រលាញ់និងចង់ការពារឥឡូវនេះដល់ពេលវេលាហើយ តែមិនសូវឃើញមានអ្នកជួយផ្សព្វផ្សាយបន្តទាល់តែសោះ ឬក៏ស្រលាញ់ត្រឹមតែបបូរមាត់ទេ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAaANIpl70L5CvW1HO5egqboiZ45SQnv6Wqp9iIrhw1n-hDfF3z9fj37wBgHN9YaEcCGRi7UxWeN9xEdo4KNS1qXaTHTvqIQKDQaaI3GyVkW6w1rexBfHjAbsUFv2vwz_yw0qeuBEm1DIxPIf2tvcwSKvxXlJuKUatVoqAhGHvxU4xoVvp7qz5alLgN7vU/s2048/image_2024-09-10_14-28-19.png

របាំល្ខោនក្បាច់បុរាណខ្មែររឿង «ព្រះបាទជ័យវរ្ម័នទី៧» ជាផ្ទាំងទស្សនីយភាពឆ្លុះបញ្ចាំងនាសម័យអង្គរដ៏រុងរឿងរបស់យើងនាសតវត្សរ៍ទី១២ ១៣ ដូចបានជួបមនុស្សសម័យអង្គរមានអារម្មណ៍ថាពួកយើងធ្លាប់នៅជាមួយគ្នារួមសាងប្រទេសជាមួយព្រះបាទជ័យវរ្ម័នទី៧ និងទាញចិត្តបេះដូងឱ្យឃើញច្បាស់នូវយុគ្គសម័យមាសដ៏អស្ចារ្យពិតៗដកស្រង់ត្រង់ឈុត ស្នាព្រះហស្ថ និងសមិទ្ធផលនៃមហាវីរក្សត្រទាំង៣អង្គ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjT6JmNeOVwsPtDzquNoCd096ud3MZL-p7ZNrCqkqxeHCE8KNF7_BYXPL_Ieb3j5AisocBkJTqhNs1jREm2iSHHiDDku61FQhkjHwE12ltiOU57jN8a3P9Kp1_ZH6DZ6ZkTT-fbBPcWrSkuL1Ex-2tDAsV4jSBTi6B6auWmVU5WmKskTU-rtSw8UMape07R/s2048/image_2024-09-10_14-28-18.png

ការសម្តែងឈុតមួយនៃប្រវត្តិសាស្រ្តដ៏អស្ចារ្យក្នុងល្ខោនបុរាណនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨-២៩ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលមហោស្រពកោះពេជ្រ។ ប្រភេទសំបុត្រក្នុងការទស្សនានេះគឺមានតម្លៃចាប់ពី១ម៉ឺនរៀលដល់១០ម៉ឺនរៀលនិងមានការសម្តែងពីរពេល នៅវេលាម៉ោង ១៥:០០រសៀល និងវេលាម៉ោង ១៨:០០ល្ងាច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8O0yXUpCWOns7ISHpXqLrA0HEno0QgOEj3Jw-ie8vH8K6b-PKXfQlQsw4BUwPRkAhBZvrQXs-Z-K3lTSMeOSClLBZ7iPwoPt-fJMJgnJJVT2e0H_kj6_QLaxToQge23jvHROpTqeg4PazZMspDNMNjK21qQLdBoRszFWGFlyR7HwbtiO_HRvtHGDShcD2/s2048/image_2024-09-10_14-28-15.png

គួរឱ្យដឹងថា ព្រះកាយច័ន្ទ ក៏នឹងមានវត្តមានក្នុងការសម្តែងល្ខោនក្បាច់របាំបុរាណខ្មែរខាងលើនេះផងដែរជាតួអង្គ «ព្រះនាងជ័យរាជទេវី» ជាពិសេសលោកជំទាវ ហ៊ឹម ស៊ីវន និងលោក យ៉ាន់ បូរិន្ទ ក៏នឹងមានវត្តមានចូលរួមច្រៀងកំដរនៅក្នុងរបាំល្ខោនក្បាច់បុរាណខ្មែរនេះផងដែរ៕