ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៤ នៅសល់ពេលប្រមាណជា២សប្តាហ៍ទៀតប៉ុណ្ណោះ ពោលគឺនៅថ្ងៃទី៨និង៩ ខែតុលា ឆ្នាំ២០២៤។.png)
មុននឹងឈានដល់ការប្រឡងនេះ មន្ត្រីនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានស្នើ និងព្រមានដាច់ខាតដល់បេក្ខជន ដែលមានបំណងចង់ជួលនរណាម្នាក់ ដើម្បីមកប្រឡងជំនួស។.png)
បើតាមលោកជំទាវបណ្ឌិត ឃួន វិច្ឆិកា បានឱ្យដឹងថា៖”ករណីក្រសួងអប់រំរកឃើញថាបេក្ខជនជួលគេឱ្យទៅប្រឡងជំនួស ក្រសួងនឹងអនុវត្តតាមច្បាប់ដែលក្រសួងបានកំណត់ គឺមិននុញ្ញាតឱ្យបេក្ខជនចូលរួមប្រឡងរយៈពេល២ឆ្នាំ ចំពោះបុគ្គលដែលបន្លំខ្លួនចូលប្រឡងជំនួសវិញ នឹងត្រូវប្រឈមមុខចំពោះច្បាប់ជាធរមាន”។
លោកជំទាវបណ្ឌិត សង្កត់ធ្ងន់ថា៖”ដើម្បីឱ្យការប្រឡងអនុវត្តទៅតាមគោលការណ៍ ក្រសួងអប់រំបានសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ(ACU) សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ. ក.) និងអប្បមាទប្រមាណ៣ពាន់នាក់ ក្នុងគោលបំណងដើម្បីអនុវត្តដំណើរការប្រឡងឱ្យមានប្រសិទ្ធភាព និង ស្របតាមគោលការណ៍ “អ្នកចេះគឺជាប់”៕










