Home ព័ត៌មានអន្តរជាតិ ដោយសារទឹកជំនន់ពេក សម្រេចចិត្តធ្វើរឿងនេះទាំងសោកស្តាយព្រោះតែការពារសុវត្ថិភាពអ្នកដទៃ លះបង់ក្រពើខំចិញ្ចឹមអស់រយៈពេល១៧ឆ្នាំមកហើយ

ដោយសារទឹកជំនន់ពេក សម្រេចចិត្តធ្វើរឿងនេះទាំងសោកស្តាយព្រោះតែការពារសុវត្ថិភាពអ្នកដទៃ លះបង់ក្រពើខំចិញ្ចឹមអស់រយៈពេល១៧ឆ្នាំមកហើយ

61
0

ប្រទេសថៃ ៖ ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើមួយកន្លែងនៅខេត្តឡាំផូន ប្រទេសថៃ បានសម្រេចចិត្តកម្ចា.ត់ សត្វក្រពើទុកធ្វើពូជទាំងអស់របស់ខ្លួន ដែលបានចិញ្ចឹមអស់រយៈពេល១៧ឆ្នាំមកហើយ ។ ម្ចាស់កសិដ្ឋានបញ្ជាក់ថា នៅឆ្នាំ២០២៤នេះ មានភ្លៀងធ្លាក់ខ្លាំងពេក និងបារម្ភខ្លា.ច មានទឹកជំនន់លិចទ្រុង ហើយក្រពើរួចពីទ្រុងទៅខាំអ្នកស្រុកធ្វើឱ្យកើតរឿងក្តៅក្រហាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjt0eZp7BfIMq3MaSmtgYiFW0C0mtN8eH7CpesvqLHRHAO0vTDBctLqYe-z5XwgWcaPJ-dY7_nw50bcrNY_-YAEPy11jXCps5pVtPBu4_PupdtB_nbkBm5gjRbILAhK-w1Z1OcUohKQ_w8lNH95JSeuGOLiq1k0IpdQZFqtevTs45GfgLofaHQJwzsK7wAK/s1280/photo_2024-09-25_08-58-12.jpg

កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ហ្វេសប៊ុកមួយឈ្មោះ «Natthapak Khumkad» ជាម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើនៅខេត្តឡាំផូន បានបង្ហោះរូបភាពសកម្មភាពចាប់ក្រពើពូជចេញពីទ្រុង និងនិយាយថា ៖ «ខ្ញុំបានសម្រេចចិត្តចាប់ក្រពើទុកធ្វើពូជដែលចិញ្ចឹមអស់រយៈពេល១៧ឆ្នាំ ចេញពីអាងចិញ្ចឹមទាំងអស់ ។ រីឯមូលហេតុ គឺដោយសារភ្លៀងធ្លាក់ខ្លាំងនៅឆ្នាំនេះ ទើបខ្ញុំប្រញាប់សម្រេចចិត្តឱ្យបានលឿនបំផុត» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGXNuUBeXB15KntHv_YflHRzJY2eZBkvuVWb5W2VYOD9K-GAC7VsFGP30flUIgk2zG4xI67CbBVAP32w2WdoKWJjv9HR6UHlLkyRG59NBg58m4BkG8ieuQ4-uzDwfBDUO-I2_mOTxqiMHddekAUFtg9QInrtqE-Cp0jNYyTwgr5LVm1dRsufPqtdUFens6/s1280/photo_2024-09-25_08-58-13.jpg
ម្ចាស់កសិកដ្ឋានចិញ្ចឹមក្រពើបន្តថា ៖ «យើងការពារប្រសើរជាងការដោះស្រាយបញ្ហានៅពេលក្រោយ ហើយខ្ញុំបានពិភាក្សាជាមួយក្រុមគ្រួសារ និងសាច់ញាតិរួចអស់ហើយ គឺពួកយើងបានឯកភាពគ្នា ។ តាមពិត ខ្ញុំពុំចង់កម្ចាត់ក្រពើទាំងនេះទេ តែដោយសារខ្ញុំបានពិចារណាពីកត្តាជាច្រើនអស់មួយរយៈធំ ទើបសម្រេចចិត្តបែបនេះ វាជាជម្រើសល្អបំផុតសម្រាប់ពេលនេះ ។ នៅឆ្នាំ២០២៥ ខ្ញុំនឹងពុំរក្សាទុកពងក្រពើ ឬបង្កើតកូនក្រពើទៀតទេ ហើយខ្ញុំជឿថា ក្រោយភ្លៀងមេឃនឹងស្រឡះមិនខាន» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj004-PgieXPm1Pq0pdRojNtV1c9ZVvhqrN2Eu_eMCHCyIYQYDowIalLgjef7OUTE2OeB6HEOlbuyWoRKf-svscVkvY-98kFiXip1VF4NZ_nX72I5FCacV-DrP8L1jQ2yTCfgpYkWNaFAqmvKhp9C0MvVm23S5VzxcQ4CKTQLdSL8Eyww9bRW5bSWrqJU3h/s1280/photo_2024-09-25_08-58-16.jpg

លោក Natthapak Khumkad អាយុ៣៧ឆ្នាំ បន្តថា កសិដ្ឋានចិញ្ចឹមក្រពើនេះស្ថិតនៅភូមិសាន់ខាក់យ៉ម ឃុំម៉ាក់ខឿជេ ស្រុកមឿងឡាំផូន ខេត្តឡាំផូន ហើយគ្រួសារលោកបានរកស៊ីលក់សាច់គោ និងសាច់ជ្រូកអាំងជាច្រើនឆ្នាំហើយ ។ ដូច្នេះ គ្រួសារលោកក៏ទិញក្រពើមកចិញ្ចឹមអស់រយៈពេល១៧ឆ្នាំហើយ ដើម្បីឱ្យវាស៊ីគ្រោងឆ្នឹងគោ និងជ្រូក ។ មុនដំបូង លោកចិញ្ចឹមក្រពើត្រឹមតែ១២៥ក្បាលប៉ុណ្ណោះ ហើយពេលនេះ វាបានកើតកូនចៅរហូតដល់ជាង៥០០ក្បាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjI8X7osGW1stLGZgzn6eb_oEfhneKEPLZ9zMR1th6gz9AW-Dxkgq1ZWORRQNg3zXyHS57rOgGAJzpa6b8fkABDdsZd5I-jL4o2v0qiTqTjFqXPoZ4dNxfuQGpoiLm8xYQPNHGVW7wHZ8qYMf6rvagW565YmtXaR6cFrJh5Oawfz_Nha6yfeqqIQx9QY6fj/s1280/photo_2024-09-25_08-58-11.jpg

លោកបន្ថែមថា ពេលមានភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃបណ្តាលឱ្យបរិវេណទ្រុងក្រពើមានទឹកលិច ហើយលោកបារម្ភខ្លាចក្រពើធំៗរួចពីទ្រុងទៅខាំអ្នកស្រុកបង្កការក្តៅក្រហាយដល់លោក ។ ហេតុនេះ លោកក៏សម្រេចចិត្តកម្ចាត់ក្រពើពូជចំនួន៩០ក្បាលដែលមានអាយុច្រើន ហើយនៅសល់តែក្រពើតូចៗប្រមាណ៥០០ក្បាលក្នុងទ្រុង ។ លោកនឹងចាប់ផ្តើមចិញ្ចឹមជាថ្មីពេលផុតរដូវភ្លៀង ហើយពេលនេះ លោកចង់ឱ្យអ្នកស្រុកមានសុវត្ថិភាពបំផុត ៕