ក្រុមហ៊ុនចិន Honor បានប្រកាសចេញស្មាតហ្វូនបត់ Magic V3 ដែលមានទំហំ 4.35 mm ពេលបើក និង 9.2 mm ពេលបត់ ជាមួយទម្ងន់ 226 ក្រាម គឺជាស្មាតហ្វូនដែលមានអេក្រង់បត់បានស្តើងបំផុតនៅលើពិភពលោក។.png)
ស្មាតហ្វូនបត់ Magic V3 របស់ Honor គឺបានយកឈ្នះស្មាតហ្វូនបត់ Galaxy Z Fold 6 របស់ Samsung ក្លាយជាស្មាតហ្វូនដែលមានអេក្រង់បត់បានស្តើងបំផុតនាពេលបច្ចុប្បន្ននេះ។ វាត្រូវបានណែនាំនៅក្នុងប្រទេសចិនកាលពីខែកក្កដា ប៉ុន្តែថ្មីៗនេះវាក៏ត្រូវបានណែនាំទៅកាន់ទីផ្សារអន្តរជាតិតាមរយៈការតាំងពិព័រណ៍បច្ចេកវិទ្យា IFA 2024 ដែលធ្វើឡើងនៅថ្ងៃទី ៦-១០ ខែកញ្ញានៅទីក្រុងប៊ែរឡាំងប្រទេសអាល្លឺម៉ងផងដែរ។ .png)
Magic V3 មិនត្រឹមតែជាទូរស័ព្ទដែលអាចបត់បានស្ដើងបំផុតក្នុងពិភពលោកប៉ុណ្ណោះទេ វាក៏ជាស្មាតហ្វូន Android ដ៏ល្បីមួយផងដែរ ជាមួយនឹងលក្ខណៈពិសេសល្អបំផុតមួយចំនួនដែលអ្នកអាចទទួលបាន។ Magic V3 គឺស្តើងជាង Galaxy Z Fold 6 រហូតដល់ ៣០% ឯណោះដូច្នេះដើម្បីសម្រេចបាននូវភាពស្តើងបែបនេះ ក្រុមហ៊ុន Honor បាននិយាយថា ខ្លួនបានប្រើប្រាស់ឧបករណ៍សំខាន់ៗ និងទំនើបៗជាច្រើនដើម្បីផលិតស្មាតហ្វូនដ៏អស្ចារ្យមួយនេះ។ 
ទោះបីជាការរចនា និងការកំណត់រចនាសម្ព័ន្ធដ៏ល្អឥតខ្ចោះរបស់វាក៏ដោយ ក៏ Honor ដាក់តម្លៃ Magic V3 ទាបជាង Galaxy Z Fold6 របស់ Samsung ដែរ។ ដូច្នេះសម្រាប់តម្លៃស្មាតហ្វូនបត់ Honor Magic V3 គឺ ១,៩៩៩ អឺរ៉ូ (ប្រហែលជាង ២២០០ ដុល្លារអាមេរិក) ខណៈ Samsung Galaxy Z Fold6 វិញគឺមានតម្លៃ ២,៩៩៩ អឺរ៉ូ (ប្រហែលជាង ២៤០០ ដុល្លារអាមេរិក) ទោះជាយ៉ាងណាដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនចិន Honor ក្រុមហ៊ុន Samsung បច្ចុប្បន្នក៏បានកែសម្រួលតម្លៃទូរស័ព្ទរបស់ខ្លួនមកស្មើនឹងដៃគូប្រកួតប្រជែងខ្លួនផងដែរគឺ ១,៩៩៩ អឺរ៉ូ (ប្រហែលជាង ២២០០ ដុល្លារអាមេរិក) ដូចគ្នា៕










