Home ព័ត៌មានអន្តរជាតិ ប្រទេសទាំង ១០ ដែលមានអ្នកប្រើប្រាស់ TikTok ច្រើនជាងគេបំផុតក្នុងលោក

ប្រទេសទាំង ១០ ដែលមានអ្នកប្រើប្រាស់ TikTok ច្រើនជាងគេបំផុតក្នុងលោក

61
0

TikTok គឺជាកម្មវិធីដ៏ពេញនិយម និងមានប្រជាប្រិយភាពខ្លាំងបំផុតនាពេលបច្ចុប្បន្ននេះ បន្ទាប់ពី Instagram, facebook, និង X ដោយសព្វថ្ងៃមនុស្សជាច្រើននៅជុំវិញពិភពលោក មិនថាវ័យណានោះទេសុទ្ធតែប្រើប្រាស់នូវកម្មវិធី TikTok ទាំងអស់ ដោយសារកម្មវិធីនេះមានភាពចម្រុះនៃវីដេអូដ៏សម្បូរបែប និងមានសុវត្ថិភាព ក៏ដូចជាអាចរកលុយបានទៀតផង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnj4xl3DTVsKX2aW_kBwOuJnSQWPBgH0EzpbN7Shoys_ahTAzQb69ga2sDrUMWhj-DMkjzwC-tuSc5b1zG5Hlloc2_zPDJwAHPzx39MVHyYKWixw7xnC5IiUD7_Z4s9mbYBtezMHxxe_9KCIIeHAt5oUEt8kWzTssBIYYyS1JHFvdCcT2G9q09WmRRciZB/s1480/image_2024-09-24_14-17-44.png

យោងតាមគេហទំព័របច្ចេកវិទ្យា OBERLO បានឱ្យដឹងថា ពួកគេបានធ្វើការស្រាវជ្រាវលើកម្រិតនៃការប្រើប្រាស់ទូរស័ព្ទ កុំព្យូទ័រ និងបណ្តាញសង្គមក្នុងបណ្តាប្រទេសទាំងអស់ជុំវិញពិភពលោក ដោយក្នុងចំណោម ១៩៥ ប្រទេសមានប្រទេសចំនួន ១០ ប៉ុណ្ណោះ ដែលមានអ្នកប្រើប្រាស់កម្មវិធី TikTok ច្រើនជាងគេបំផុត។ ដូច្នេះហើយតើក្នុងបញ្ជីនោះមានប្រទេសកម្ពុជាយើងដែរឬទេ? ខាងក្រោមនេះគឺជាប្រទេសចំនួន ១០ ដែលមានប្រជាជនប្រើប្រាស់ TikTok ច្រើនជាងគេនៅលើពិភពលោក៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVLNIfiB6kpJPawll8ofw_xGp1xu5lHw0v8p-iFgH_NVKnBXRXJGMeT5E4tiME6Mf-kJvrIjM5FWcBZWGI2v0sLhY38O9l2eh7vYxmR35mRNBYNwCUrgPe_WPwR4z8SIeJ-XLhriJ6NQPVP1ihEj6iEIgyKCc43hWX1mWY8-jvNiYK2rgpztwrL0ZNu-Vg/s1351/image_2024-09-24_14-17-45.png

១.ប្រទេសឥណ្ឌូនេស៊ី (Indonesia) មានអ្នកប្រើប្រាស់ចំនួន ១៥៧.៦ លាននាក់
២.ប្រទេសអាមេរិក (United States) មានអ្នកប្រើប្រាស់ចំនួន ១២០.៥ លាននាក់
៣.ប្រទេសប្រេស៊ីល (Brazil) មានអ្នកប្រើប្រាស់ចំនួន ១០៥.៣ លាននាក់
៤.ប្រទេសម៉ិកស៊ិក (Mexico) មានអ្នកប្រើប្រាស់ចំនួន ៧៧.៥ លាននាក់
៥.ប្រទេសវៀតណាម (Vietnam) មានអ្នកប្រើប្រាស់ចំនួន ៦៥.៦ លាននាក់
៦.ប្រទេសប៉ាគីស្ថាន (Pakistan) មានអ្នកប្រើប្រាស់ចំនួន ៦២.១ លាននាក់
៧.ប្រទេសហ្វីលីពីន (Philippines) មានអ្នកប្រើប្រាស់ចំនួន ៥៦.១ លាននាក់
៨.ប្រទេសរុស្ស៊ី (Russia) មានអ្នកប្រើប្រាស់ចំនួន ៥៦ លាននាក់
៩.ប្រទេសថៃ (Thailand) មានអ្នកប្រើប្រាស់ចំនួន ៥០.៨ លាននាក់
១០.ប្រទេសបង់ក្លាដែស (Bangladesh) មានអ្នកប្រើប្រាស់ចំនួន ៤១.១ លាននាក់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHTrzv1RLdImPUDsjpSCCbuQe20U9DaUHcV0LFtRQ2BTKJNowteFA-XxVBs3mBWrGq_YkCtCBPdusa-L2SnFH5rAvFb0jGbhxMh0SDCwfr-q-tzg8WxONDxq_9k44Y_of0nbUVYVz3V7VmSwDWa9pbgYo3Em3AXA4sUb0gzGiLmpoyuY-JGX4J_zfrP4bS/s1500/image_2024-09-24_14-17-46.png