Home ព័ត៌មានអន្តរជាតិ ស្តង់ដារសម្រស់ស្ត្រីស្អាត របស់ប្រទេសនីមួយៗជុំវិញពិភពលោក

ស្តង់ដារសម្រស់ស្ត្រីស្អាត របស់ប្រទេសនីមួយៗជុំវិញពិភពលោក

101
0

មនុស្សនៅលើពិភពលោកគឺតែងតែមានសម្រស់ខុសៗគ្នា ដូច្នេះមិនមានអ្វីប្លែកទេ ដែលប្រទេសនីមួយៗមានស្តង់ដារសម្រស់ផ្ទាល់ខ្លួន ជាឧទាហរណ៍ដូចជាប្រទេសកម្ពុជាយើងជាដើម ដែលជនជាតិខ្មែរគឺគេតែងសម្គាល់ទៅលើរូបសម្បត្តិដូចជាសក់រួញអង្គារដី សម្បុរខ្មៅស្រអែម បើជាមនុស្សប្រុសមានមាឌធំក្រាស់ ខ្ពស់ ហើយបើជាមនុស្សមានរូបរាងសមល្មម ដែលនេះគឺជាស្តង់ដារសម្រស់របស់ប្រជាជនកម្ពុជា។ ទោះជាយ៉ាងណាក្រៅពីប្រទេសយើង ក៏មានប្រទេសមួយចំនួនទៀតក៏បានកំណត់ស្តង់ដារសម្រស់របស់ពួកគេដែរដូចជា៖

១.ប្រទេសកូរ៉េខាងត្បូង៖ ជាទូទៅស្តង់ដារសម្រស់របស់ប្រទេសនេះ គឺស្រ្តីត្រូវតែមានទម្រង់មុខ V ស្បែកសភ្លឺថ្លា ជ្រមុះស្រួច ត្របកភ្នែកពីរជាន់ ចិញ្ចើមត្រង់ និងបបូរមាត់បេះដូង។ ដូច្នេះដើម្បីទទួលបាននូវស្តង់ដារសម្រស់ដូចកូរ៉េខាងត្បូង ស្ត្រីជនជាតិនេះភាគច្រើនតែងចំណាយប្រាក់រាប់រយដុល្លារទៅលើការវះកាត់កែសម្ផស្សមិនតិចនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipX4S9k_pJf61Ooo-tlwcn-Xxo1BYWIznyT70KJY37pqZEhv8wya681CPEsCcUIC_CZa0A_mk60VkdCLDybjEnfknSI0CVCCsoMkINJkdm-6MyT-JMck6Sl3McNT865oaw3NV421Ueh7KbQS2jC467tag3UvUuY9J3F-Cb8pXyIaRzMosgk3G1mXgsM3mj/s1920/image_2024-09-24_11-05-26.png

២.ប្រទេសចិន៖ ស្តង់ដារសម្រស់របស់នារីប្រទេសចិនវិញ គឺត្រូវតែមានស្បែកសស្លេក ប្រសិនបើស្បែកស្រអាប់មានន័យថា មនុស្សនោះធ្វើការនៅចម្ការ ហើយក្រ។ ដូច្នេះនារីចិនតែងតែព្យាយាមធ្វើគ្រប់វិធីដើម្បីបានស្បែកសដូចព្រិល ឱ្យមើលទៅស្អាត ទាន់សម័យ និងជាអ្នកមាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNxzvsIAF3Af9SQa2gNqYdxVLiUPs_9WkaAkv6n6s0aR0iGvYlqNxTYBY1yDo89xSvjBpseRFvfQbJa-cUxmtvwJszwoi3ILTVeNet_RNFE_ZMBMMxga0XuuEzBpy5LCH-RGR8U9DukVukzlXPq0sU95ICxVUQjxlJvWlCR5WvZjwVW5mdIuZb9PD5oF65/s889/image_2024-09-24_11-05-27.png

៣.ប្រទេសជប៉ុន៖ រីឯស្តង់ដារសម្រស់របស់នារីប្រទេសជប៉ុនវិញ គឺសម្គាល់ទៅលើធ្មេញជំពើស ដែលរូបរាងធ្មេញបែបនេះ ត្រូវបានប្រជាជនក្នុងស្រុកចាត់ទុកថា គួរឱ្យស្រលាញ់ ព្រោះជនជាតិជប៉ុនជឿថា វាជានិមិត្តរូបនៃសម្រស់ធម្មជាតិពិតៗ។ ខណៈនៅក្នុងបណ្តាប្រទេសនានាក្នុងលោក ស្នាមញញឹមដែលមានធ្មេញរាបស្មើ ត្រូវបានចាត់ថាជាភាពស្រស់ស្អាត ប៉ុន្តែសម្រាប់ជប៉ុនបែរជាផ្ទុយពីនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1sJtFtnS1TgrhYzpsfOAA2R57UdQ9pl5rssP6aJ1fomhaXfDc72slKqor7fDYZng3IulsxPmEib4SWetRUlw2xaX4qgbnDEiX5Hx_3QXGwQ0aU9tFbc4S8fBG2lTuQRjzYca5AAANlBQAG1hYpyofW-qOoTGg95y26oD_LmMQcnhumisQK5MD1efl_-Lu/s800/image_2024-09-24_11-05-27%20(2).png

៤.ប្រទេសអារ៉ាប់ប៊ីសាអូឌីត៖ ស្ត្រីអារ៉ាប់ប៊ីសាអូឌីតផ្តល់អត្ថន័យលើភ្នែកថាជាកញ្ចក់នៃដួងចិត្តរបស់មនុស្ស។ ដោយសារតែសាសនាពួកគេមិនអនុញ្ញាតឱ្យបង្ហាញមុខមាត់ ទើបពួកគេយកចិត្តទុកដាក់ចំពោះសម្រស់ភ្នែកលើសអ្វីទាំអស់។ ដើម្បីធ្វើឱ្យពួកគេកាន់តែមានភាពទាក់ទាញ ស្ត្រីនៅប្រទេសនេះ ចំណាយប្រាក់យ៉ាងច្រើនលើគ្រឿងតុបតែងភ្នែកឱ្យមើលទៅស្អាតប្លែកខុសពីគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAeQq9rCm0Z93iGxOg_aCS9Sl2itQo-wVapI_bTd2_NhWpDes9KjN3WUqzb9zbgx31uqGyMPlAasExli52vOIQ5kyXKJMDsMnZGamijqovVk9mK7dqaih5d9YuYgTp3-W5J6WVZJQ0zB_1BS6zZnFRBq84QpJWqyDx9Tmh388YYyjV6-HBKzG3SUmIsnQX/s910/image_2024-09-24_11-05-27%20(3).png

៥.ប្រទេសអេត្យូពី៖ ស្តង់ដារសម្រស់របស់ប្រទេសនៅទ្វីបអាហ្វ្រិកនេះវិញ ហាក់ចម្លែកជាងគេបន្តិច ដោយសារគ្រប់ស្ត្រីពេញវ័យទាំងអស់ ត្រូវតែដកធ្មេញខាងមុខចំនួន ២ ចេញ ហើយចាក់ត្រង់បបូរមាត់ខាងក្រោមបន្ទាប់មកបញ្ចូលដីឥដ្ឋ ឬថាសឈើនៅក្នុងរន្ធនេះ។ នៅពេលរន្ធរីក គេយកថាសដាក់នៅទីនោះ ដើម្បីពង្រីកបបូរមាត់ឱ្យកាន់តែធំ ដែលបបូរមាត់នេះត្រូវបានប្រជាជន Surma ចាត់ទុកថាជានិមិត្តរូបនៃភាពចាស់ទុំរបស់ស្ត្រី ដែលទាក់ទាញបុរសឱ្យរៀបការជាមួយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4Y_rFdyNKdHTElwoxKW_5bzWvV8uYF54u1TYvQ5IF4GOqllm_wBjSC6dvNhbHYFLvWWm8ohoiK_sN6N0BDhDVvTQLXkuFjUzCinH3ArULVDWI0bMTURK_kzOm1P2Vi0FCqXF3wnV3eJ3Tbz_MMLrKqFYj8Zv9kwUH2829FRFJxXYO2LKiNxijdcHy8RmF/s728/photo_2024-09-20_16-05-10.jpg