Home ព័ត៌មានអន្តរជាតិ ចង់ដើរលេងនៅរដូវវស្សា ត្រូវដឹងគន្លឹះ ៥ យ៉ាងនេះសិន ដើម្បីឱ្យដំណើរកម្សាន្តមានសុវត្ថិភាព

ចង់ដើរលេងនៅរដូវវស្សា ត្រូវដឹងគន្លឹះ ៥ យ៉ាងនេះសិន ដើម្បីឱ្យដំណើរកម្សាន្តមានសុវត្ថិភាព

59
0

រដូវវស្សា គឺជារដូវដែលតែងតែមានភ្លៀងធ្លាក់ញឹកញាប់ ហើយក្នុងស្ថានភាពខ្លះក៏មានព្យុះ និងទឹកជំនន់ផងដែរ។ ទោះជាយ៉ាងណាសម្រាប់អ្នកចូលចិត្តធ្វើដំណើរបែបផ្សងព្រេងក្នុងរដូវនេះ អ្នកគួរតែអនុវត្តគន្លឹះ ៥ យ៉ាងដូចខាងក្រោមដើម្បីជួយឱ្យការធ្វើដំណើរកម្សាន្តរបស់លោកអ្នកកាន់តែល្អប្រសើរ និងមានសុវត្ថិភាព។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOR9u8r8l81rGIXrCoDFUZzrOk_LCkHDVpgFfo-Z7cBeLL1KBG6C65TBgrjth5RBv56v2NDPjemFLVSzHupb6-2vyVYYxB5hv0dzIi7BSteATg1tqK9VU0NrEZmt6lnz0Am_F_c9Sr3kbCsd18nQBSJA91ksBK7PlF_HspYKXetBvPtI_4Cv6QVOLJJOPE/s1600/image_2024-09-24_10-59-43.png

១.ជ្រើសរើសទីតាំង៖ នៅក្នុងរដូវវស្សាបែបនេះ យើងនៅតែមានសិទ្ធិជ្រើសរើសកន្លែងដែលយើងចង់ធ្វើដំណើរដូចជាទៅ វាលស្មៅ ឡើងភ្នំ ដើរចូលព្រៃ ទៅសមុទ្រ ទឹកជ្រោះ ឬទៅក្រៅប្រទេសជាដើម។ ប៉ុន្តែទោះជាយ៉ាងណា អ្នកត្រូវជ្រើសរើសទីតាំងមួយដែលស្ថិតនៅជិតហាងកាហ្វេ ភោជនីយដ្ឋាន ឬនៅជិតតំបន់ទីប្រជុំជន ជៀសវាងការដើរព្រៃឆ្ងាយ ឬកន្លែងដាច់ស្រយាល ព្រោះរដូវធ្លាក់ភ្លៀងអាចនាំឱ្យអ្នកមានគ្រោះថ្នាក់ផ្សេងៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUpMqBOuip51II_ZbaqCvmkSEoRBQLhVF0EbaUC0AkNHnpar7iYcEi-rsRlTFKwqYTE3CxPfSLJmNl-mzitlAuitFuH7fqjvYjrXWcdrxHoBEr8aQ3ypkzt-hmQpW0xeH2txPG58QiKFm2CyKJgxfpJWgDgh5hCacawl0feNDPKmsFlR3cxm8sOJug2JYx/s650/image_2024-09-24_10-58-12.png

២.មើលឧតុនិយម៖ បើលោកអ្នកពិតជាមានបំណងចង់ដើរកំសាន្តក្នុងរដូវវស្សានេះមែន អ្នកគួរតែតាមដានឧតុនិយមឱ្យបានដិតដល់បំផុត ព្រោះវាក៏អាចជួយដល់ការធ្វើដំណើរបស់អ្នកប្រកបដោយសុវត្ថិភាពផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEht60Ib_LVFOlbbg4wanmRlRbUs8tfLFMeiNsQiLZ8CWFNkohh37mIHlQKBopc29GdNBiLEuKu2u1AlsV9e5MPAHsDL9Hm77_zycDskiAz4pWVW1pswWYkeyMuRi-fv_r-M89bOb4mUaTablq7mFQetShFzQiFe10a7jw7qrlDe6tNTqpclL6iUuBlYin6a/s1440/image_2024-09-24_10-58-12%20(2).png

៣.ពិនិត្យស្ថានភាពរថយន្ត៖ វាជារឿងសំខាន់ណាស់ ដែលអ្នកចាំបាច់ត្រូវតែពិនិត្យមើលស្ថានភាពរថយន្តគ្រប់ផ្នែកទាំងអស់មុនពេលធ្វើដំណើរ ជៀសវាងហានិភ័យនៃការអស់សាំង ឬខូចសំបកកង់ឡានជាដើម…ព្រោះបើកាលណាខូចឧបករណ៍ទាំងនេះវាអាចធ្វើឱ្យលោកអ្នកជួបបញ្ហាស្មុគស្មាញច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihVoAebwIQ6-xMxOJKrmqta8Ps1E8iYvP46NiPNvL4Q4pG_7qOD1sqq4VME6KdpuH-I8medLukuGJcxWj5SLrVFqGu46Ttir6gpt3LfF6hrCfdoPLadcNwWkFTGqoPl81WVtvHasHWjQ-9OJEUoNtmrb7KEz4kYF4di-xb-nMAmpiezcAkt_0spxwPQqCM/s1000/image_2024-09-24_10-58-13.png

៤.ត្រូវចេះបត់បែន៖ ក្រៅពីត្រូវប្រុងប្រយ័ត្ន អ្នកក៏គួរយកចិត្តទុកដាក់ជាពិសេសលើការបត់បែន ព្រោះអាកាសធាតុអាចប្រែប្រួលយ៉ាងលឿនដែលយើងមិនអាចកំណត់បាន ដូច្នេះបើអ្នកមើលទៅស្ថានភាពហាក់ដូចជាមានគ្រោះថ្នាក់ សូមត្រឡប់មកផ្ទះវិញភ្លាមៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_X7SX5TDkNsU_4EsfaJjL0jj_ungy18JeYVEE-RZs2hsQuQFSUZGyM3BKNGHxXy7cz-mMLVIAmZAAShfXzresslCdqM2NIAWcLSxLhFxSkDDek6XISl8L9rZCFdJExJjvU0_TfBZxnqnjryM48xxUEYdlqvuYue6tcd2D1I9rY7WXc3ZSbGoUyMS_D2xM/s736/image_2024-09-24_10-58-14.png

៥.ឥវ៉ាន់ដែលត្រូវយក៖ នៅពេលមានគម្រោងធ្វើដំណើរកម្សាន្តក្នុងរដូវវស្សាលោកអ្នកគួររៀបចំសម្ភារៈសំខាន់ៗដូចជា តង់, ឆ័ត្រ, អាវភ្លៀង, មួក, កាបូបដែលមិនជ្រាបទឹក, ជ្រើសរើសសំលៀកបំពាក់ និងស្បែកជើងដែលស្រួលពាក់, ភ្លើងពិល, ទូរស័ព្ទ, Power Bank, ថង់ផ្លាស្ទិក ហើយសំខាន់ជាងគេបំផុតនោះកុំភ្លេចថ្នាំដូចជា ថ្នាំសំលាប់សត្វល្អិត ថ្នាំលេបផ្ទាល់ខ្លួន និងឧបករណ៍សង្គ្រោះបឋម ត្រូវតែរៀបចំឱ្យបានរួចរាល់ ទើបការធ្វើដំណើរក្នុងរដូវវស្សានឹងប្រកបដោយសុវត្ថិភាពជានិច្ច៕