Home ព័ត៌មានអន្តរជាតិ មកស្គាល់ Pani Puri ជាអាហារដ៏ពេញនិយមបំផុតនៅប្រទេសឥណ្ឌា

មកស្គាល់ Pani Puri ជាអាហារដ៏ពេញនិយមបំផុតនៅប្រទេសឥណ្ឌា

72
0

ប្រទេសឥណ្ឌា ៖ បើនិយាយពីអាហារឥណ្ឌាដែលភ្ញៀវទេសចរបរទេសចាប់អារម្មណ៍ និងចង់ធ្វើដំណើរទៅបរិភោគនៅឥណ្ឌានោះ គឺ «Pani Puri» គឺជាអាហារសម្បូរលក់នៅតាមផ្លូវ ។ អាហារនេះល្បីល្បាញក្នុងបណ្តាញសង្គមយ៉ាងខ្លាំង រហូតដល់ជនបរទេសចង់ដឹងថា តើវាជាអ្វី បរិភោគរបៀបណា និងបរិភោគជាមួយអ្វី ទើបឆ្ងាញ់?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvOdfxw5eMKfaRO1TSgYlCcaZj2vjaXq8YboIoGBchuRgzGwp1liBe3OEwJaxHrRGyASKXYPxWkEA-Zh1vbycQPJIjiy3rHOV9_SWjf1sZoh2f6PF_MZ8gyGjf8Bbm1FnYBeyca4tzfN8NLmK258XPg7uyrs9Il64nu7EgU784IkHQe8VFi_gB9KIK-1oL/s2560/image_2024-09-24_10-27-07.png

សារព័ត៌មាន KBN នឹងបង្ហាញលោកអ្នកឱ្យស្គាល់ពីអាហារ Pani Puri ដ៏ពេញនិយមមួយនេះ ពីព្រោះមិនត្រឹមតែជនជាតិឥណ្ឌាប៉ុណ្ណោះទេដែលចូលចិត្ត ជនបរទេសក៏ចូលចិត្តដែរ ។ ពលរដ្ឋឥណ្ឌារស់នៅភាគខាងត្បូងហៅថា «Pani Puri» រីឯអ្នកនៅភាគខាងជើងហៅថា «Golgappe» ។

អត្ថន័យរបស់ឈ្មោះអាហារនេះបែងចែកជា២ប្រភេទ គឺ ៖

១-Pani ៖ សំដៅលើទឹកជ្រលក់សម្រាប់ដាក់ក្នុង Puri ដែលមានរាងមូលផលិតពីម្សៅសាឡី ។ ទឹកជ្រលក់នេះមានរសជាតិជូរ ហឹរតិចៗ ប្រៃ និងខ្លាញ់ ។
២-Puri ៖ មានរាងមូលដូចនំគ្រក់ ប៉ុន្តែប្រហោងក្នុង ដែលផលិតពីម្សៅស្រូវសាលីស្រួយជាវត្ថុធាតុផ្សំសំខាន់ ។ ឥណ្ឌានិយមបរិភោគវាជាមួយដំបូងបារាំងស្ងោរ, ខ្ទឹមបារាំង និងសណ្តែកសៀង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghT-xCjCOSGjyom8A_Ad33t7RJaYzOpqE4P-G1WM9wC3sofrVQeV1oPKZNXFnvNGqN77rcfuglSQ26_7Bhl_2Eq4BRbV8PQ20jzvWnsRdxNXbFN8FGkWdbzRAwm81MzwQUbEzVK6qqQ26Mi85EIb-261hlX6dnmBr-cY93KB01-oaVnPG6eVJSmNTARyhp/s2000/image_2024-09-24_10-27-11.png

ហេតុអ្វី Pani Puri ក្លាយជាអាហារពេញនិយមបំផុតនៅប្រទេសឥណ្ឌា?

អ្វីដែលធ្វើឱ្យអាហារនេះពេញនិយមបំផុត និងល្បីល្បាញរហូតដល់ក្រៅប្រទេស ដោយសារក្នុងពេលជំងឺកូវីដ-១៩ ឆ្លងរាតត្បាត ឥណ្ឌាបានបិទប្រទេស ហើយភោជនីយដ្ឋានធំៗបិទទ្វារអស់ ទើបពលរដ្ឋឥណ្ឌាពិបាករកទិញអាហារផ្សេងៗ ។ ប៉ុន្តែពួកគេងាយស្រួលរកទិញ Pani Puri មកបរិភោគ ដោយសារសម្បូរលក់នៅតាមផ្លូវ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmpIVMsjU0hKQAIZXJze1qyQyaT2CQJFAbrxxe9dz1HU2P2kn-EnsqS6UZuDvrmmb_Mai-kR82JtyFujUIV6wwScCmvV1brojiep_NtRMHz2Ay55Fmxmzgx9wU6SDNz86bXpXekOoVelrhwKGL6toTlw8wj5bSrLcj7NBpwKVdhLB7DcZPpWSUjVsQUP9w/s1280/image_2024-09-24_10-27-13.png

ចំណុចពិសេសរបស់អាហារនេះ គឺពេលមានអ្នកទិញ ទើបអ្នកលក់យក Puri មានរាងមូលប្រហោងក្នុង ទៅជ្រលក់ក្នុងទឹកជ្រលក់ហុចឱ្យអ្នកទិញ ហើយពេលអ្នកទិញបរិភោគអស់ ទើបអ្នកលក់យក Puri មួយទៀតជ្រលក់ក្នុងទឹកជ្រលក់ ។ ហេតុនេះ អ្នកលក់ពុំអាចយក Puri ទាំងអស់មកជ្រលក់ក្នុងទឹកជ្រលក់តែម្តងទេ ដោយសារវាបាត់ស្រួយ និងលែងឆ្ងាញ់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgf91J_XQNfPVu1kE_nKzBVaapDp1zM1Xtpe1tPprJ6jTRIhI8OkW5-Jwj1Nh9mEjVciLc5A3slhp5T5qx1-Vaa3vaLKs6LwjCcQ-8fIBPtAw6qfRn64l5GtgdG-UbtrYmlg_Caym-tz2T1Z6wBmFn1SHOpFmbeLWxCMH__zvg_JXAsfMOv3KekObdnDm3K/s1280/image_2024-09-24_10-27-15.png

បច្ចុប្បន្ន Pani Puri កាន់តែពេញនិយមខ្លាំងឡើង ទើបធ្វើឱ្យភោជនីយដ្ឋានឥណ្ឌាក្នុងស្រុក និងក្រៅស្រុក បានផ្លាស់ប្តូរវិធីបរិភោគអាហារនេះឱ្យស្រួលជាងមុន ។ ពួកគេនឹងដាក់ស្លាបព្រាបទុកឱ្យអតិថិជនដួសទឹកជ្រលក់ដាក់ក្នុងនំដោយខ្លួនឯងយកមកបរិភោគម្តងមួយៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjA6BqIGf1QQM0ymlEsddoFkt58YdUPe4Ab47FkKC5QphHZ3Gzi5JI6iT8BZQ9JrgzplWQ_-FjayWKZwqj5My7hfpYCzxqFuZUrx7k7rdoYtWpcYYdROfcHtl4SzE1R2bv489JHYb5B25s7SRTkRxu9QgwLEij6nEsIa7B4YQmN293NGgDaeHO8uky_dgfO/s1200/image_2024-09-24_10-27-14.png

នេះជាវិធីបរិភោគ Pani Puri តាមជនជាតិឥណ្ឌា ៖

១-យក Puri ដែលមានរាងមូលមកចោះប្រហោងតូចល្មមនៅចំណុចកណ្តាល សម្រាប់ដាក់ទឹកជ្រលក់ និងគ្រឿងផ្សំ
២-យកគ្រឿងផ្សំផ្សេងៗ ព្រមទាំងដំឡូងបារាំងស្ងោរ, ខ្ទឹមបារាំង និងសណ្តែកសៀងដាក់ក្នុងប្រហោង Puri ។ រីឯការដាក់គ្រឿងតិច ឬច្រើន គឺអាស្រ័យលើចំណង់ចំណូលចិត្តរៀងៗខ្លួន
៣-បន្ទាប់ពីដាក់គ្រឿងផ្សំទាំងអស់ក្នុងប្រហោង Puri រួចហើយ ត្រូវយកវាជ្រលក់ក្នុងទឹកជ្រលក់ ឬអាចយកស្លាបព្រាដួសទឹកជ្រលក់ដាក់ចូល Puri ក៏បាន ប៉ុន្តែត្រូវដួសដាក់ឱ្យពេញប្រហោងខាងក្នុង ទើបបរិភោគឆ្ងាញ់
៤-ពេលដាក់ទឹកជ្រលក់រួចហើយ យើងអាចដាក់ចូលមាត់បាន ប៉ុន្តែពុំចាំបាច់កាច់ Puri ជា២ផ្នែកទេ គឺដាក់វាទាំងមូលចូលមាត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFgyxOGJCRuwMpsqgjuoB4Jw2zlivmgs8M22Gc_3bFi0vN7g2UPyg0Z1tw2SQXCx18Qurqd-PU_N_7M8xQvH_EDRUE9No1ohgTVri6IpS0vzmljSY_FT3Gp0nRfeKMXf-cSfyMFt7Txj6k67TzlcPC22Fkz-TTquOHbXSbufZvGGRNdK3mioGd4VsLTfsU/s1080/image_2024-09-24_10-27-15%20(2).png

ហេតុនេះ លោកអ្នកគួរតែសាកល្បងបរិភោគ Pani Puri ពេលបានទៅប្រទេសឥណ្ឌា បើទោះជាគិតថា អាហារឥណ្ឌាមានក្លិនគ្រឿងខ្លាំងក្តី ។ ប៉ុន្តែពេលបានបរិភោគអាហារនេះហើយ លោកអ្នកនឹងទទួលបាននូវរសជាតិថ្មីៗ ប្លែក ហើយធានាថា លោកអ្នកនឹងចូលចិត្តអាហារនេះមិនខាន ៕