Home ព័ត៌មានអន្តរជាតិ អីយ៉ាសស្ងាត់ៗ! Lionel Messi គ្រោងបើកដំណើរការក្រុមហ៊ុនកម្សាន្តពិភពលោក

អីយ៉ាសស្ងាត់ៗ! Lionel Messi គ្រោងបើកដំណើរការក្រុមហ៊ុនកម្សាន្តពិភពលោក

41
0

Lionel Messi បានប្រកាសពីវិថីអាជីពថ្មីជាមួយនឹងការបើកដំណើរការក្រុមហ៊ុនកម្សាន្តពិភពលោក ក្នុងគោលបំណងដើម្បីលើកទឹកចិត្ត និងភ្ជាប់ទំនាក់ទំនងជាមួយអ្នកគាំទ្រជុំវិញពិភពលោកតាមអាជីពថ្មីនេះ នៅពេលដែលលោកចូរនិវត្តន៍ពីវិស័យកីឡាបាល់ទាត់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgorz2Re_bnS9I_DUcpGWFeYNlOr6Y5IARskVGAFmUP-c3os5HO3vb5FGKqgy4R2tL_03Q3Jm8sRpEZsvmZSihmwwpQuOVIjWnD5zKDh-LID6sTY8sehMCZtEfcYg0TjFtDqcia5JNda2JSMxJX_n-I9L07Zek0HOAtXroj834ykfCHsrQObbEbod5AGPyU/s1000/image_2024-09-24_09-05-11.png
ប្រិយមិត្តប្រាកដជាដឹងហើយថា ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះគឺជាមនុស្ស Introvert មិនសូវចូលចិត្តបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ផ្សេងៗក្រៅពីបាល់ទាត់ឡើយ ដូច្នេះនៅពេលដែលលោកចូរនិវត្តន៍ពីវិស័យកីឡាបាល់ទាត់ លោកអ្នកប្រហែលជាគិតថា នឹងលែងបានឃើញវត្តមានរបស់កំពូលកីឡាករឆ្នើមរូបនេះទៀតហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixt_VyQeLa7BrT5Dkk9ck5tZnvchJpPBevkUp_1avTHtmld6wWNMMd77bze08UNoColXFKZbSm4vx558D_Z2kLtxcdWSxykcFwyYrAHtZoxRPIzpL_-nT2_BBw3U6v3yE4oTj-TKtN52cUx9k3BwrfufejJBo3yUVmhmyJfbqWKqfazeSFmmdl0PoRWYzg/s1296/image_2024-09-24_09-05-12.png

ទោះជាយ៉ាងណាបើយោងតាមគេហទំព័រ The Sun កីឡាករវ័យ ៣៧ ឆ្នាំរូបនេះគ្រោងបើកក្រុមហ៊ុនកម្សាន្តពិភពលោក ដែលជាអាជីពថ្មីមួយទៀតរបស់ Lionel Messi នៅពេលដែលលោកចូរនិវត្តន៍ពីវិស័យកីឡាបាល់ទាត់ ដោយលោកនឹងចាប់យកអាជីពថ្មីមួយនេះ។ ដូច្នេះវាជាអាជីពថ្មីទី ២ បន្ទាប់ពីអាជីពបាល់ទាត់។ យោងតាមប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីន បានបញ្ជាក់ថា កំពូលតារាឆ្នើម Lionel Messi បានសហការជាមួយសាជីវកម្មកម្សាន្តដ៏ធំមួយ ដើម្បីបង្កើតក្រុមហ៊ុនផលិតមាតិកា ដែលមានឈ្មោះថា 525 Rosario។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJX9f4jSKRVey6DVxUEPBy4Sb7gESn0y1Y1NZatARCZqiRVRGoRTjqL36DXfqxalWWB4Joa1wkFBKGuWMh5NEqreaECxQI8fA6ickG0GUsssL-oAj3ZxIUrhVuuIFH-lzkl6tKbqNKKwPFznodT6Uhtxsvk5W26nlhCBLgP6fxd15qIk8-vx3y6Dp1h-r1/s1024/image_2024-09-24_09-05-12%20(2).png

525 Rosario គឺជាក្រុមហ៊ុនគ្រប់គ្រងដោយ Messi ផ្ទាល់ផ្តោតលើការផលិតមាតិកាទូរទស្សន៍ និងភាពយន្តល្បីៗ ក៏ដូចជាការផ្សាយបន្តផ្ទាល់ពីកីឡា និងព្រឹត្តិការណ៍សហគមន៍ផ្សេងៗ ដោយសង្កត់ធ្ងន់យ៉ាងខ្លាំងលើកម្មវិធីគ្រួសារ។ លើសពីនេះ 525 Rosario ក៏មានគោលបំណងផលិតមាតិកាយីហោ និងការផ្សាយពាណិជ្ជកម្មសម្រាប់អត្តពលិកជុំវិញពិភពលោក ដែលពង្រីកឥទ្ធិពលរបស់ Messi លើសពីឧស្សាហកម្មកីឡាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_42MpLur3VKzfcgi-EF45Qam-V7VizsTJcsihxIiTGtE-CHAGbZ8xnlTOeHjFqaKSE4hD_T-V_Ev9DqSWwk3JhSazWFTkoMpDPhBTOtn5Sw-YEfs_TyUD892-t_uuFNFqqgq9eH2Rbe3qc5ePcvgYD1zeS71u79TYzUNK8gMpBmO762xdY0hWnum7GWEQ/s1024/image_2024-09-24_09-05-12%20(3).png

Messi បាននិយាយថា គោលដៅគឺដើម្បីបន្តលើកទឹកចិត្ត និងភ្ជាប់ទំនាក់ទំនងជាមួយអ្នកគាំទ្រជុំវិញពិភពលោកតាមរយៈអាជីពថ្មីនេះ បន្ទាប់ពីលោកចូលនិវត្តន៍។ ទោះបីជាយ៉ាងណាក៏ដោយ បច្ចុប្បន្នខ្សែប្រយុទ្ធអាហ្សង់ទីននៅតែផ្តោតលើអាជីពបាល់ទាត់របស់លោកនៅ Inter Miami ។ កាលពីចុងសប្តាហ៍មុន Messi បានវិលចូលទីលានប្រកួតវិញបន្ទាប់ពីសម្រាកព្យាបាលរបួសកជើងអស់ ២ ខែ។ ភ្លាមៗនោះ តារាឆ្នើមវ័យ ៣៧ ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីបាន ២ គ្រាប់ និង assist ដើម្បីជួយក្រុមម្ចាស់ផ្ទះឈ្នះ ៣-១ ទល់នឹង Philadelphia Union៕