បើទោះបីជាកម្ពុជា បានបញ្ចប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍ CLV-DTA ជាមួយឡាវ និងវៀតណាម កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ក៏ពិតមែន ក៏ប៉ុន្តែការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ជាពិសេសផ្លូវក្រវ៉ាត់ព្រំដែន នៅតែបន្តធ្វើដដែល នេះបើយោងតាមរយៈសារសំឡេងពិសេសតាមប្រព័ន្ធតេឡេក្រាម សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤។
គិតមកទល់បច្ចុប្បន្ននេះ មានបងប្អូនប្រជាពលរដ្ឋប្រមាណជា៧០មុឺននាក់ បានចូលរួម”មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ដោយទទួលបានថវិការ២១លានដុល្លារ។.png)
ថវិការ២១លានដុល្លារនេះ នឹងយកផ្តោតចម្បងទៅកាន់ការកសាងផ្លូវក្រវ៉ាត់ព្រំដែនបានចាប់ផ្តើមកសាងតាំងពីឆ្នាំ១៩៩៤ ដោយរួចរាល់បានប្រវែងជាង ១៣០០គីឡូម៉ែត្រ ខណៈនៅសល់ប្រមាណ១៣០០គីឡូម៉ែត្រទៀត។
.png)
សម្តេចធិបតីបានសង្កត់ធ្ងន់ថា៖”បើទោះជាកម្ពុជាដកខ្លួនចេញពីគម្រោង CLV-DTA ប៉ុន្តែ កម្ពុជា នៅតែបន្តអភិវឌ្ឍលើទឹកដីរបស់ខ្លួនតទៅទៀត ជាមួយនឹងកិច្ចសហការជាធម្មតាជាមួយប្រទេសជិតខាងក្នុងក្របខ័ណ្ឌទ្វេភាគីរវាងប្រទេស និង ប្រទេស”។.png)
គួរបញ្ជាក់ផងដែរថា សម្រាប់ប្រជាពលរដ្ឋដែលចង់ចូលរួមវិភាគទាន”មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” រាជរដ្ឋាភិបាលកម្ពុជា នៅតែបើកទទួលបន្តពីប្រជាពលរដ្ឋរហូតដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៤។ ដោយឡែក សម្រាប់ការធ្វើដំណើរទៅទស្សនកិច្ចនៅខេត្តភូមិភាគឦសានក៏នៅតែបន្ត រហូតដល់ដាច់ឆ្នាំ២០២៤។










