Home ព័ត៌មានអន្តរជាតិ ធ្វើបុណ្យបានទោសមែន ! ខំធ្វើស្ពានឆ្លងទន្លេឱ្យអ្នកភូមិងាយស្រួលធ្វើដំណើរ បែរជាជាប់ពន្ធនា.គារ

ធ្វើបុណ្យបានទោសមែន ! ខំធ្វើស្ពានឆ្លងទន្លេឱ្យអ្នកភូមិងាយស្រួលធ្វើដំណើរ បែរជាជាប់ពន្ធនា.គារ

158
0

ប្រទេសចិន ៖ យុវជនចិនម្នាក់បានចំណាយប្រាក់ផ្ទាល់ខ្លួនធ្វើស្ពានឆ្លងទន្លេទៅកាន់ភូមិឆ្ងាយដាច់ស្រយាលមួយដើម្បីឱ្យអ្នកភូមិងាយស្រួលធ្វើដំណើរ ប៉ុន្តែបែរជាសមត្ថកិច្ចចាប់ខ្លួ.ន បញ្ជូនទៅតុលាការ ហើយតុលាការបានកាត់ទោ.ស ឱ្យជាប់ពន្ធនា.គារ រយៈពេល២ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRaACjgi7tswHH2wESojMdu5UJfhvRTg46wbLlmpIpVxrsEi2333nbYzQYYTpa6ZL-q-UWWCEjaPCb8JMmTfgELI25Z52c5SihvBwSNbDYcvLfp5xpoFptX64o3yenABBFKka7YHkg2VW7rzb8val0GfCfc5YkDXgG0waAZvV2YHn5z1GzjMxg55-a_Ttn/s696/image_2024-09-21_09-03-58.png

កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា យុវជនចិនម្នាក់បានធ្វើស្ពានឆ្លងទន្លេទៅកាន់ភូមិមួយក្នុងខេត្តជីលីន ស្ថិតនៅភាគខាងជើងប្រទេសចិន ដោយសារមើលឃើញថា អ្នកភូមិបានចំណាយពេលធ្វើដំណើររហូតដល់៧០គីឡូម៉ែត្រ ដើម្បីទៅកាន់ស្ពាននៅជិតបំផុត ។ ប៉ុន្តែអាជ្ញាធប្រាប់ឱ្យយុវជននេះរុះរើស្ពាន ។

កាលពីឆ្នាំ២០០៥ លោក ហួង បានប្រកបមុខរបរដឹកអ្នកភូមិឆ្លងទន្លេតាមសាឡាង ។ ក្រោយមក លោកក៏សម្រេចចិត្តធ្វើស្ពានឆ្លងទន្លេ និងពុំបានសុំការអនុញ្ញាតពីអាជ្ញាធរទេ ។ លោកបានប្រមូលប្រាក់បន្តិចបន្តួចពីអ្នកឆ្លងស្ពាន ហើយអ្នកភូមិរីករាយនឹងប្រគល់ប្រាក់ឱ្យលោក ពីព្រោះប្រាក់នេះតិច បើធៀបនឹងពួកគេចំណេញពេលច្រើនក្នុងការធ្វើដំណើរទៅឆ្លងស្ពានមួយទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjok3NMOkgUOEodxMpNeEri-HArba9vhhvZX90pfi5NX5_SUySZOTXrV9k0repCDe1CU3uhWlWGIDzV-Ud-wXB-hN9b66z4yw3kfY56hjtCMoyALFkGjxbmvYjMzOziMKuN8lG6-6ha1Ddb42ZhFSgnlCVpwPYvjdw_EzasJVUXmA_NpQCCJBY87kcAq5qh/s696/image_2024-09-21_09-03-59.png

នៅឆ្នាំ២០១៤ លោក ហួង និងអ្នកភូមិ១៧នាក់បានជួយគ្នាជួសជុលស្ពាន ព្រមទាំងតភ្ជាប់លោហៈផងដែរ ដើម្បីឱ្យស្ពានអាចទ្រទ្រង់ទម្ងន់យានជំនិះកាន់តែច្រើន ។ ប៉ុន្តែនៅឆ្នាំ២០១៨ អាជ្ញាធរបានប្រាប់ឱ្យលោក ហួង រុះរើស្ពានចោល និងចោទប្រកាន់ថា លោក និងគ្រួសារទទួលផលប្រយោជន៍ពីស្ពានយ៉ាងខុសច្បាប់ ។ បន្ទាប់មក សមត្ថកិច្ចក៏បានចាប់ខ្លួនលោក និងគ្រួសារ ដោយចោទប្រកាន់ជាច្រើនករណី ។

តាមការស៊ើបអង្កេតឃើញថា លោក ហួង និងគ្រួសារបានយកប្រាក់ពីរថយន្តបើកឆ្លងស្ពាន ចំនួន៥២.០០០យាន់ (ឬស្មើជាង៧ពាន់ដុល្លារអាមេរិក) ទើបតុលាការកាត់ទោសឱ្យលោកជាប់ពន្ធនាគារ២ឆ្នាំ ។ លោក ហួង បានប្តឹងទៅតុលាការឧទ្ធរណ៍កាលពីឆ្នាំ២០២១ ហើយលោកទទួលស្គាល់ថា លោកពុំបានសុំការអនុញ្ញាតសាងសង់ស្ពាន គឺលោកគ្រាន់តែចង់ជួយអ្នកភូមិប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFyJ6mihD9jHBlPfAYQFCd1G0QUz9hbxVP4F9YokEicKbKLM3aiCsXc96AO2sAkTrHdP_wS0zpjzs3o_Nc9j8l2NmC3lyCON5vqBW4MoDi-8aanb6vTOn6c37c4r9f4goT6tkfAT-OYMPjJexQF9JJvNa01JNY7GyQw6PamqIGPygKxgAzg0Bp5EdrDGtf/s700/image_2024-09-21_09-04-00%20(2).png

រីឯតុលាការចោទប្រកាន់ថា លោកបានយកប្រាក់យ៉ាងច្រើនពីអ្នកដំណើរឆ្លងស្ពាននោះ គឺពុំត្រឹមត្រូវទេ ។ លោកបានចំណាយប្រាក់អស់ជាង១៣ម៉ឺនយាន់ (ឬស្មើជិត២ម៉ឺនដុល្លារអាមេរិក) ដើម្បីសាងសង់ស្ពានឆ្លងទន្លេ ។ ក្រោយតុលាការឧទ្ធរណ៍បានបដិសេធពាក្យបណ្តឹង លោកក៏ប្តឹងទៅតុលាការប្រជាជនកណ្តាល នៅខែមិថុនា ឆ្នាំ២០២៣ ហើយនៅឆ្នាំ២០២៤ តុលាការពុំទាន់កាត់ក្តីរឿងនេះចប់សព្វគ្រប់ទេ ។

ក្រោយពីរឿងស្ពានល្បីល្បាញក្នុងបណ្តាញសង្គម ធ្វើឱ្យមហាជនបញ្ចេញមតិផ្សេងៗគ្នា ។ អ្នកលេងបណ្តាញសង្គមខ្លះយល់ស្របជាមួយតុលាការ ដែលកាត់ទោសលោក ហួង ឱ្យជាប់ពន្ធនាគារ ដោយសារលោកបានប្រមូលប្រាក់ពីអ្នកឆ្លងស្ពាន និងធ្វើស្ពានគ្មានការអនុញ្ញាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAMF28L186Kkj_7Js6WPxm6pI3kn-BNZ2KjREJAq60Q-5tGnYUvvfNH2n9li81lp2MYmS09b1ydRbcn4epS1M_dCeyWkLo2vEU4L1_yjSHH0ULxXVWst-7jr_v3YqzwIHbcTBNd_Fgr-h3qBJ3T3RJ9CcR3OHusZxzNDy25UmtbBcwIbDjCBFLNkZCKQID/s800/image_2024-09-21_09-04-00.png

មតិខ្លះពុំយល់ស្របទេ ដោយសារលោកធ្វើស្ពានដើម្បីជួយសហគមន៍ ហើយអាជ្ញាធរពុំអនុញ្ញាតឱ្យលោកធ្វើស្ពាន ។ រីឯអ្នកភូមិឆ្លងស្ពានរីករាយនឹងបង់ប្រាក់ឱ្យលោក ហួង ដោយសារវាអស់តិចជាង បើធៀបនឹងការធ្វើដំណើរផ្លូវឆ្ងាយ ។ ប៉ុន្តែមតិខ្លះសួរថា បើស្ពាននេះមានគ្រោះថ្នាក់ តើអ្នកណាទទួលខុសត្រូវ? ក្រោយពីមហាជនជជែកគ្នាមក អាជ្ញាធរក៏ប្រកាសថា នឹងសាងសង់ស្ពានឆ្លងទន្លេនៅក្បែរភូមិ ប៉ុន្តែរហូតមកដល់ពេលនេះ ការសាងសង់ស្ពានរបស់អាជ្ញាធរពុំទាន់ដំណើរការទេ ៕