Home ព័ត៌មានអន្តរជាតិ ពលរដ្ឋខេត្តឈៀងរ៉ៃកំពុងជួបបញ្ហាលំបាកខ្លាំងក្រោយទឹកជំនន់ស្រក

ពលរដ្ឋខេត្តឈៀងរ៉ៃកំពុងជួបបញ្ហាលំបាកខ្លាំងក្រោយទឹកជំនន់ស្រក

48
0

ប្រទេសថៃ ៖ ក្រោយពីស្ថានការណ៍ទឹកជំនន់នៅស្រុកមេសាយ ខេត្តឈៀងរ៉ៃ ប្រទេសថៃ បានធូរស្រាល អ្នកស្រុក និងក្រុមអាជីវករលក់ដូរទំនិញក្នុងផ្សារបានជួយគ្នាលាងសម្អាតផ្ទះ និងតូបលក់ដូរឱ្យមានសភាពធម្មតាវិញ ។ ប៉ុន្តែពួកគេនៅតែជួបការលំបាកយ៉ាងខ្លាំងក្រោយពេលទឹកស្រក ហើយតំបន់ជាច្រើនខ្វះខាតទឹកស្អាតប្រើប្រាស់ ជាពិសេស បញ្ហាគំនរភក់ខ្ពស់ៗដែលហូរមកជាមួយទឹកជំនន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkS8GJCQB1MGmcjCU-iVpO5Z_1l3eaj4Vc9TWs8GmSAv5-vNJkERlTJqVOxyd79U0CzKaplmNmLP5HSFPZTHg9Bnuvy-2WT-gT3spguGg2dLunD2LgST1lxtACFR1ifaAoL48NszHkCj5IntxNaZtRNuN7iFcGi_EY6NYGU4d3eUkLfX5FMo3w05jkAGeg/s750/image_2024-09-21_08-43-21%20(2).png

ការលាងសម្អាតផ្ទះ និងសម្ភារៈប្រើប្រាស់ផ្សេងៗ គឺជាបញ្ហាលំបាកយ៉ាងខ្លាំងរបស់ពលរដ្ឋរស់នៅស្រុកមេសាយ ខេត្តឈៀងរ៉ៃ មិនចាញ់ទឹកជំនន់ទេ ។ ពេលទឹកជំនន់ស្រកអស់ ប៉ុន្តែផ្ទះពលរដ្ឋជាច្រើនខ្នងពាសពេញទៅដោយគំនរភក់ខ្ពស់ដូចភ្នំ ខណៈផ្ទះខ្លះទៀតមានគំនរភក់ខ្ពស់ជិតដល់ពិដាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRBZG9BLnz-oqUcPE61ZJLWb_pzTUaws9eD2k-jvtchXNJoJddYlAuempY0Ibs3LQfKnM5HscH2qf8oKOV5otRmR3K-MbU19UDxzZwgcOhydS7Id2CIK5CP4634eUSHiCJajm6w8xhKkcgceketcPoUsManxEuGlkgOx0vzBIwXc7WoPGd9poIiv4QUU-j/s750/image_2024-09-21_08-43-21%20(3).png

អ្នកលេងហ្វេសប៊ុកម្នាក់នៅខេត្តឈៀងរ៉ៃ បានថតរូបភាពផ្ទះរបស់ខ្លួនក្រោយទឹកជំនន់ស្រក ស្ថិតនៅម្តុំផ្សារសាយលុងចយ ដែលជាតំបន់ទឹកលិចខ្លាំង ។ ក្នុងរូបភាពនេះ គេឃើញម្ចាស់ផ្ទះកាយគំនរភក់យ៉ាងខ្ពស់ចេញពីក្នុងផ្ទះ ។ រីឯអាជីវករលក់ដូរក្នុងផ្សារក៏ជួបបញ្ហានេះដូចគ្នាដែរ គឺមានគំនរភក់ខ្ពស់ៗនៅតូបលក់ដូរ ដែលធ្វើឱ្យមនុស្សភាគច្រើនឃើញហើយនឿយហត់ជាមុន និងពុំអាចទទួលយកបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilIiJ39QuivitFnUeURXuBvYLQLdOmdCXT1-qWDtAi68eeERruZV6js0lbnkq5DYX3Q_mxUdzJD2nVGw1iFET4EU2qOMG_h1zQy0qBn1avnRFVZTnb44a74QctAuvUFpbDWghL7a51euTfAUSjDwPGsxK9K7cnxEdnsznwlef2PljPv38K5BrrMydQRhGe/s1500/image_2024-09-21_08-43-21.png

ពលរដ្ឋនិយាយថា ទឹកជំនន់បានបណ្តាលឱ្យពួកគេជួបការលំបាកយ៉ាងខ្លាំង ប៉ុន្តែក្រោយពេលទឹកស្រករឹតតែធ្វើឱ្យពួកគេលំបាកខ្លាំងថែមទៀតជាមួយការលាងសម្អាតផ្ទះឱ្យមានសភាពធម្មតាវិញ ។ ពួកគេទើបតែឃើញគំនរភក់ខ្ពស់បែបនេះជាលើកទី១ តាំងពីកើតមក តើគួរយកគំនរភក់ចេញពីផ្ទះតាមវិធីណា? រីឯផ្ទះខ្លះទៀតមានគំនរភក់កម្ពស់ចាប់ពី១ម៉ែត្រ ដល់២ម៉ែត្រ ឬស្មើពាក់កណ្តាលជញ្ជាំងផ្ទះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6Uvngr7wcH1EkNC2Po8NfMMIwj3myCubOruPY10xEk0tVdoGQSzzhErd1whdC6-qCfZB2AHGBQjkT1oDqBUaYVXJaev79kIEBLrxOfYsaNB7Ds4jvA6dTaQ1bp1wokNYOMmZhiUcV5xijEbK-pA5hWHY7zrirc8MXSwrnvM7c1r9GxHt3FyYagvztBr1_/s1500/image_2024-09-21_08-43-22.png

ក្រោយពេលអ្នកលេងហ្វេសប៊ុកនៅខេត្តឈៀងរ៉ៃត្អូញត្អែរពីការលំបាកក្រោយទឹកជំនន់ស្រក មហាជននិយាយផ្តល់កម្លាំងចិត្តថា ការសម្អាតផ្ទះក្រោយទឹកជំនន់ស្រក គឺត្រូវតែចំណាយពេលយូរបន្តិច និងមានភាពអត់ធ្មត់ផងដែរ ពីព្រោះវាជាគ្រោះថ្នាក់ធម្មជាតិ ។ ពលរដ្ឋថៃម្នាក់និយាយថា ខេត្តកាឡាក់ស៊ីនបានបញ្ជូនត្រាក់ទ័រឈូសដីជាច្រើនគ្រឿងមកជួយសម្អាតគំនរភក់ក្នុងផ្ទះពលរដ្ឋនៅខេត្តឈៀងរ៉ៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzi5N-gpdA0KR9reQ4hjXLhSMk-FN5BqvPGXZT_kJfqGjA3kFQOYZzsAR9qZx8MhIbB-xKR8xjZv82unnqL4cY6OWuSg4BuvmoiYyPstBLaVKQ01o9uOpP_CI3mjYNkIYXsp_h0jf87FCWgtZKr4pBoNrQ4pmL9yxQO89I1wmNY3ct2izjbspzO6TL8SBq/s1500/image_2024-09-21_08-43-23.png

កាលពីថ្ងៃទី១៩ ខែកញ្ញា កន្លងមក អាជ្ញាធរក្រុងបាងកក ក៏បានបញ្ជូនភ្នាក់ងារសង្គ្រោះ និងរថយន្តសម្អាតភក់ជាច្រើនគ្រឿងទៅជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខេត្តឈៀងរ៉ៃ ផងដែរ ៕