Home ព័ត៌មានជាតិ ងាយស្រួលជាងមុន! ចង់ធ្វើអត្តសញ្ញាបណ្ណ អាចទៅធ្វើចុងសប្តាហ៍បាន

ងាយស្រួលជាងមុន! ចង់ធ្វើអត្តសញ្ញាបណ្ណ អាចទៅធ្វើចុងសប្តាហ៍បាន

91
0

អគ្គនាយកដា្ឋនអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានសម្រេចផ្លាស់ប្តូរថ្ងៃធ្វើការ នៃការផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែន នៅទីតាំងក្នុងផ្សារអីអនម៉លសែនសុខ(អុីអន២)។

ការផ្លាស់ប្តូរថ្ងៃធ្វើការនេះ គឺដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្ដល់សេវាអត្តសញ្ញាណកម្មឱ្យកាន់តែល្អប្រសើរជូនប្រជាពលរដ្ឋ ជួយសម្រួលដល់បងប្អូនមន្ត្រីរាជការ បុគ្គលិក កម្មករ កម្មការិនី របស់ក្រុមហ៊ុន រោងចក្រ សហគ្រាស ឬគ្រឹះស្ថាននានា ដែលមានការមមាញឹកក្នុងម៉ោងការងាររដ្ឋបាល។

ហេតុដូច្នេះ ក្រសួងមហាផ្ទៃ បានសម្រេចកែសម្រួលថ្ងៃធ្វើការនៃការ ផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែនដោយដាក់ឱ្យដំណើរការពី ថ្ងៃពុធ រហូត ដល់ថ្ងៃអាទិត្យ ខណៈឈប់សម្រាកនៅថ្ងៃចន្ទ និងអង្គារ។

ដោយឡែក ចំពោះពលរដ្ឋដែលចង់បើកអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ និងលិខិតឆ្លងដែន អាចមកយកបាននៅថ្ងៃចន្ទ និងអង្គារ ដែលអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងដាក់មន្ត្រីប្រចាំការ៕