Home ព័ត៌មានអន្តរជាតិ ប្លែកមែន តែវាជាការពិត! រទេះដឹកឆ្កែ លក់ដាច់ជាងរទេះកូនក្មេ.ង នៅកូរ៉េខាងត្បូង តើវាបង្ហាញពីអ្វីដែរ?

ប្លែកមែន តែវាជាការពិត! រទេះដឹកឆ្កែ លក់ដាច់ជាងរទេះកូនក្មេ.ង នៅកូរ៉េខាងត្បូង តើវាបង្ហាញពីអ្វីដែរ?

64
0

ប្រទេសកូរ៉េខាងត្បូង ៖ អត្រាកំណើតនៅប្រទេសកូរ៉េខាងត្បូងបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារពលរដ្ឋកូរ៉េខាងត្បូងចូលចិត្តចិញ្ចឹមឆ្កែជាងចិញ្ចឹមកូនតូ.ច រហូតធ្វើឱ្យរទេះដឹកឆ្កែ លក់ដាច់ជាងរទេះកូនក្មេ.ង ។ នេះបង្ហាញថា យុវជនភាគច្រើនពុំចង់រៀបការ និងមានកូនទេ ដែលធ្វើឱ្យអត្រាកំណើតធ្លាក់ចុះជាបន្តបន្ទាប់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhB_ZTw1OP81IpWO8EzpmhKSxJ4LpKy_bjCBOxBRUrqiVDB3sL9nNOFCEJ2cTDPybGfGPnfrQmd0e2u3wJuC2qmPgzj1xUbElMZQwf2jZF2DKnYObAem39kD8hzIXqT_1835yvsQ6FsHnU8lYa0mIxgM_s5uo09R6QFa7IGDz7I0_07LeqemRJz9O3mu4d9/s1650/image_2024-09-20_08-33-06%20(2).png
វាជាបញ្ហាមួយធ្វើឱ្យរដ្ឋាភិបាលបារម្ភយ៉ាងខ្លាំងពីផលប៉ះពាល់សេដ្ឋកិច្ចរយៈពេលយូរ និងកំណើនពលរដ្ឋអាយុច្រើន ។ លើសពីនេះ រដ្ឋាភិបាលមានគម្រោងបង្កើតក្រសួងថ្មី ដើម្បីដោះស្រាយបញ្ហានេះទៀតផង ។ កាលពីឆ្នាំ២០២៣ រទេះដឹកឆ្កែបានលក់ដាច់ជាងរទេះកូនក្មេងនៅ Gmarket ជាហាងលក់រាយតាមអនឡាញឈានមុខគេនៅកូរ៉េខាងត្បូង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyKWQNYKdmqYmT3ncwakaJB7PMK-1YGLADP6JOXVq73-VYe7Os4xayQOIIITEZH_1S4kTifpG1C4J7E0RDG5QB-84_jSHNyKFWaEHzgi6HI0-K7H9tNAj6XiOVFWyQJQQs_5wSoIrRB-P4WvX-9dqjrsn22dPsWyQsh0pd4GezNAnOVEMngjdrn4xjAZUA/s1000/image_2024-09-20_08-33-06.png

សារព័ត៌មាន The Wall Street Journal រាយការណ៍ថា អត្រាកំណើតនៅកូរ៉េខាងត្បូងបានធ្លាក់ចុះម្តងទៀតកាលពីឆ្នាំ២០២៣ ហើយធ្វើឱ្យការទិញរទេះដឹកសត្វចិញ្ចឹមកើនឡើងខ្ពស់ គឺចំនួនលក់បានកើនឡើងរហូតដល់៤ដង គិតចាប់ពីឆ្នាំ២០១៩ ។

ពលរដ្ឋកូរ៉េខាងត្បូងចូលចិត្តចិញ្ចឹមសត្វ ហើយចំនួនមនុស្សក្លាយជាម្ចាស់សត្វចិញ្ចឹមបានកើនឡើងជាបន្តបន្ទាប់ ខណៈការចំណាយប្រាក់ពាក់ព័ន្ធនឹងសត្វចិញ្ចឹម ក៏កើនឡើងដែរ ។ នេះជាការលើកឡើងរបស់ CEO មកពី Pet Friends ជាកម្មវិធីលក់សត្វចិញ្ចឹមតាមអនឡាញដ៏ធំបំផុត បាននិយាយមកកាន់សារព័ត៌មាន The Wall Street Journal ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg69D0nBSmVEvxRtgQDw42GuxeHBgRn3SBZ7HGJrvNHSOanjktOc3Yl2em8bKrjsfn4RB6ka1nd2cA47Do2y22ayy8hxJW7DkYWgcT9qYGzXhTFJmnnkYM31qOd5DVQ0poJlx1lsbI0DtNAg4EW2riONBlFdxWjosW3W7bteTWCv_rNvbImOyT0udSDgwVK/s1100/image_2024-09-20_08-33-08.png

ចំណែករដ្ឋមន្ត្រីក្រសួងការងារ បានថ្លែងកាលពីឆ្នាំ២០២៣ ថា ៖ «អ្វីដែលខ្ញុំបារម្ភបំផុត គឺយុវជនកូរ៉េខាងត្បូងពុំស្រឡាញ់គ្នាទេ ។ ពួកគេស្រឡាញ់ឆ្កែ និងយកឆ្កែដើរតាមខ្លួន ហើយពួកគេពុំរៀបការ ឬមានកូនឡើយ» ។

វិធានការកាត់បន្ថយអត្រាកំណើតធ្លាក់ចុះ គឺរដ្ឋាភិបាលកូរ៉េបានផ្តល់ប្រាក់ឧបត្ថម្ភជិត៣សែនលានដុល្លារអាមេរិកសម្រាប់ជួយឱ្យពលរដ្ឋចិញ្ចឹមកូន ឬផ្តល់ប្រាក់ដល់គ្រួសារផ្តល់កំណើតទារក ។ រីឯអាជ្ញាធរក្នុងតំបន់ខ្លះបានផ្តល់ប្រាក់ចំនួន៧ម៉ឺនដុល្លារអាមេរិកសម្រាប់ទារកម្នាក់ ដែលវាជាផ្នែកមួយនៃគំនិតផ្តួចផ្តើមគាំទ្រទារកកើតថ្មី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQXFynkgXApFERXAW2cQSaxn0cboLYp30yhSzISzaIz60XA5p9drTFpUnjIVxSSHoyEVUYM_gJqKN8g0Jlz8FxfxbiznGdc-Sn_w00b49rfh3J6gMhKTMGZIt8yw10v2vvyThWG3wKc2NQy-gaaxkny2P_3H4glbSGcL0CnZmw9V4quEqPbGinyBL-ZAzw/s900/image_2024-09-20_08-33-09.png

ក្រៅពីនេះ រដ្ឋាភិបាលក៏បានជំរុញយុវជនឱ្យស្វែងរកគូស្រករ ព្រមទាំងផ្តល់ប្រាក់ឱ្យគូស្នេហ៍ណាត់ជួបគ្នាភ្ជាប់ទំនាក់ទំនង ។ ប៉ុន្តែវិធានការទាំងនេះពុំទទួលបានលទ្ធផលទេ ដោយសារយុវជនជួបឧបសគ្គជាច្រើនដើម្បីបង្កើតគ្រួសារ ជាពិសេស នៅទីក្រុងសេអ៊ូល ដែលមានការចំណាយខ្ពស់ ។

សាស្ត្រាចារ្យផ្នែកសង្គមវិទ្យានៅសាកលវិទ្យាល័យ Seoul Women និយាយថា ៖ «យុវជនសម័យថ្មីបានចំណាយប្រាក់ច្រើនជាងយុវជនជំនាន់មុន និងគ្មានប្រាក់សន្សំទេ ។ ពួកគេតែងតែបង្ហាញភាពជោគជ័យរបស់ខ្លួនក្នុងអ៊ីនធើរណេតច្រើនជាង» ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyBc8jjKnJxvSjAXOko-vgk7aPPaqfXLvz10JEIAAjBPll_25TBYsWRCnFGkP65jiLJGhE8PD7GcAxF8g80TBbQotnCJY-Yn2Ln4c3364BRGh0QBT7TiWFIc_QNtcc6xeTf4ukHnWfgEdhh5NGssImEFiiiN_K_ifv7B_on3K_w8wvvAl_bEH6pAVlFGls/s2048/image_2024-09-20_08-33-21.png