Home ព័ត៌មានអន្តរជាតិ មិនធម្មតា! អេក្រង់ស្មាតហ្វូន Huawei Mate XT មានតម្លៃថ្លៃជាង iPhone 16 Pro Max ទ្វេដង

មិនធម្មតា! អេក្រង់ស្មាតហ្វូន Huawei Mate XT មានតម្លៃថ្លៃជាង iPhone 16 Pro Max ទ្វេដង

49
0

ផលិតផលរបស់ចិនកាន់តែខ្លាំងទៅៗហើយ មិនថារថយន្ត ឬស្មាតហ្វូននោះទេ ឥឡូវនេះសុទ្ធតែទំនើបនិងទាន់សម័យ ហើយតម្លៃក៏ខ្ពស់ទៀតផង។ ខណៈដែលអេក្រង់ស្មាតហ្វូន Huawei Mate XT Tri-fold មានតម្លៃរហូតដល់ ១,៣៧៦ ដុល្លារអាមេរិក បើប្រៀបធៀបទៅនឹង iPhone 16 Pro Max ទាំងមូលវិញគឺមានតម្លៃត្រឹមតែ ១,១៩៩ ដុល្លារអាមេរិកប៉ុណ្ណោះ នេះបញ្ជាក់ថាអេក្រង់ស្មាតហ្វូន Huawei របស់ចិនគឺមានតម្លៃថ្លៃជាង iPhone មួយគ្រឿងរបស់អាមេរិកទៅទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGsX6GXBkzkEcEC-QawGX4RYOZRB6mUklzooMR_4acHztLCQG7CfE4gNchUCHufGmivKLzynMNU0hG8Qgc0JkZNEOyqkh8FvlTCakhaAD8B-iEq5LmEPaqyjuBa1JiQRj6wE9SqaThnyJ6urnZnUDAW-4RDb0-XnYv_jOL68prr9eGj46MeOIc7mavTUhQ/s686/image_2024-09-18_13-32-23%20(2).png

កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមហ៊ុន Huawei បានប្រកាសពីតម្លៃ Mate XT ដែលជាស្មាតហ្វូនអេក្រង់បត់បានបីតង់ដំបូងបង្អស់របស់ពិភពលោក ដោយមួយគ្រឿងមានតម្លៃចាប់ពី ២,៨០០ ដុល្លារឡើងទៅ។ ក្នុងចំណោមនោះ សមាសធាតុដែលថ្លៃបំផុតគឺអេក្រង់ OLED ប្រសិនបើស្មាតហ្វូននេះខូចអេក្រង់ អ្នកប្រើប្រាស់នឹងត្រូវប្តូរអេក្រង់ ដែលអេក្រង់មួយមានតម្លៃ ១,៣៧៦ ដុល្លារអាមេរិក ខ្ពស់ជាងតម្លៃ iPhone 16 Pro Max ទៅទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_DBHtgs3HFaqFgmhAscxm8AzOPv9otcHunlsOzc1pFAaSnWeiEUrZlK4uB71SKEyppomr5cYhw1vMl-_CBL6AhxkBMkuD7iikuESKo3MS12z5UbV-MLKrTcLUDzGvE8X4Cn001p1wiigfxOBgEDUjIwwGvXhux512SFSxkD_pmtCE-05CEoCF5GGCtk30/s1200/image_2024-09-18_13-32-23%20(3).png

ទោះជាយ៉ាងណាពួកគេក៏មានជម្រើសថោកជាងនេះផងដែរ នៅពេលដែលពួកគេយល់ព្រមអនុញ្ញាតឱ្យក្រុមហ៊ុន Huawei កែច្នៃអេក្រង់ដែលខូចក្នុងតម្លៃ ១,១២៣ ដុល្លារ។ លើសពីនេះក្រុមហ៊ុនចិនក៏បានផ្តល់នូវដំណោះស្រាយមួយចំនួនដើម្បីសន្សំសំចៃថ្លៃជួសជុលទូរស័ព្ទថ្មី ដូចជាការជំនួសអេក្រង់ដែលបានប្រើរួចក្នុងតម្លៃ ៩៨៣ ដុល្លារ ឬទិញធានារ៉ាប់រងលើអេក្រង់ក្នុងតម្លៃ ៤៩២ ដុល្លារសម្រាប់ការជំនួសមួយលើក បន្ទាប់ពីអ្នកក្លាយជាម្ចាស់ Huawei Mate XT Tri-fold រយៈពេលមួយឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQAWkrMwyNgbMdFPe4Ziu2VNrEBRMw3bFiodOfDloFj2zSONooqVKUIivtqSufvovwilVWnNlkHjVPXo-UWkC_QEDoUWij8GRMD3qWW9g7XBpFK0kpb9Th4fJd_WQrNwqXaUbuvEogQl_NSqA_mATse1IUyJPgvktC4Qn456I5NRId6ywvACiIugC1X2S_/s768/image_2024-09-18_13-32-23.png

ក្រុមហ៊ុន Huawei Consumer ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យទូរស័ព្ទដែលអាចបត់បាន ហើយ Huawei Mate XT Tri-fold គឺជាទូរស័ព្ទអេក្រង់បត់បានបីតង់ដំបូងគេរបស់ពិភពលោក។ ដោយក្រុមហ៊ុនត្រៀមចេញលក់ស្មាតហ្វូននេះជាផ្លូវការ នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៤ ជាមួយតម្លៃចាប់ពី ២,៨០០ ដុល្លារអាមេរិកឡើងទៅ ក្នុងគោលបំណងប្រកួតប្រជែងជាមួយក្រុមហ៊ុន Apple ដែលនឹងចេញលក់ iPhone 16 Pro Max ជាមួយតម្លៃ ១,១៩៩ ដុល្លារអាមេរិកជាផ្លូវការក្នុងថ្ងៃដូចគ្នា៕