Home ព័ត៌មានអន្តរជាតិ ទឹកជំនន់លិចទីក្រុងខ្លាំងពេក! ប្រទេសចិនគ្រោងសាងសង់មូលដ្ឋានអចិន្ត្រៃយ៍នៅលើឋានព្រះច័ន្ទ

ទឹកជំនន់លិចទីក្រុងខ្លាំងពេក! ប្រទេសចិនគ្រោងសាងសង់មូលដ្ឋានអចិន្ត្រៃយ៍នៅលើឋានព្រះច័ន្ទ

58
0

ប្រទេសចិន៖ បន្ទាប់ពីរងគ្រោះដោយសារឥទ្ធិពលព្យុះយ៉ាហ្គីយ៉ាងធ្ងន់ធ្ងរ ឥឡូវនេះប្រទេសចិនក៏កំពុងប្រឈមមុខនឹងឥទ្ធិពលព្យុះទីហ្វុង Bebinca វិញម្តងដែលនឹងបោកបក់មកដល់ប្រទេសនេះក្នុងពេលឆាប់ៗ។ ទោះជាយ៉ាងណាប្រទេសមហាអំណាចទី ២ បាននឹងសាងសង់មូលដ្ឋាននៅលើឋានព្រះច័ន្ទជាបណ្តើរៗហើយ ក្នុងគោលបំណងនាំយកមនុស្សទៅរស់នៅលើភពព្រះច័ន្ទ ដើម្បីជៀសវាងពីគ្រោះមហន្តរាយផ្សេងៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheNFaMjULeFzBcT96n18Vo2TJlrLmhEh908QE3616aZ_V8dX47OHPky7jLx2Axk6lCnkiArYXkhwcoINV98KNx-hY848lTsh0psK_hAJ1MjfM9J1TSK-TPZEetVXr_yHfCgqgMCdqdUeXQ5Bq9RLiYbDPyAaxaFNxiynYtJ_gnEaeiJtklqsW8vX5_z6qe/s3000/image_2024-09-17_13-13-07.png

នេះបើយោងតាម Live Science ដែលបានចុះផ្សាយកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ថាប្រទេសចិនបានបង្ហាញផែនការសាងសង់មូលដ្ឋាននៅលើប៉ូលខាងត្បូងរបស់ព្រះច័ន្ទនៅឆ្នាំ ២០៣៥ ដោយទីបំផុតបានបង្កើតចំណុចតភ្ជាប់ជាបន្តបន្ទាប់នៅលើផ្ទៃភពផែនដីហើយ។ ផែនទីថ្មីនេះគឺជាភាពដៃគូរវាងប្រទេសចិន និងរុស្ស៊ី ដែលប្រទេសទាំងពីរបានប្រកាសពីគម្រោងសាងសង់មូលដ្ឋានមេកានិចនៅភពព្រះច័ន្ទ ដែលដំណើរការដោយមនុស្សយន្តតាមរយៈរ៉ុក្កែតធុនធ្ងន់ចំនួនប្រាំ និងបើកដំណើរការរវាងឆ្នាំ ២០៣០ និងឆ្នាំ ២០៣៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7GcfsJ55x0RYv_pkjhS4d3HWC5YlXPf8BmI109N4YtyoVSYJ_iXuU3gtQHRrfF-lii5SRG7HDmTUrdM6LVHtilhtOLt0QqPw7m_74kTAquiqyiIlQFXKdZzlazJwfE9vW5KalDIMRKcGtkip68iJoE_1TrNEhU7nbiUp2GweHBxVT_p0HsWZf-hbgy7dC/s1280/photo_2024-09-16_09-22-27.jpg

បច្ចុប្បន្នប្រទេសចិនបាននាំមុខគេលើគម្រោងនេះហើយ ដោយបានបង្ហាញពីផែនការជាបន្តបន្ទាប់ចំនួនពីរដំណាក់កាល ដែលដំណាក់កាលដំបូងនឹងត្រូវបញ្ចប់នៅប្រហែលឆ្នាំ ២០៣៥ នៅជិតប៉ូលខាងត្បូងរបស់ព្រះច័ន្ទ ហើយដំណាក់កាលទីពីរស្ថានីយ៍ស្រាវជ្រាវព្រះច័ន្ទអន្តរជាតិ (ILRS) នឹងសាងសង់គំរូពង្រីកនៅឆ្នាំ ២០៥០ ដែលគំរូពង្រីកនេះនឹងក្លាយជា “បណ្តាញស្ថានីយ៍ដែលប្រើគន្លងព្រះច័ន្ទជាមជ្ឈមណ្ឌល និងស្ថានីយប៉ូលខាងត្បូងជាមូលដ្ឋានសំខាន់ ហើយវានឹងរួមបញ្ចូលកន្លែងរុករកនៅលើអេក្វាទ័រតាមច័ន្ទគតិ និងផ្នែកឆ្ងាយនៃព្រះច័ន្ទ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7GcfsJ55x0RYv_pkjhS4d3HWC5YlXPf8BmI109N4YtyoVSYJ_iXuU3gtQHRrfF-lii5SRG7HDmTUrdM6LVHtilhtOLt0QqPw7m_74kTAquiqyiIlQFXKdZzlazJwfE9vW5KalDIMRKcGtkip68iJoE_1TrNEhU7nbiUp2GweHBxVT_p0HsWZf-hbgy7dC/s1280/photo_2024-09-16_09-22-27.jpg

យោងតាមលោក Wu Yanhua ប្រធានអ្នករចនាគម្រោងរុករកអវកាសរបស់ប្រទេសចិន ក៏បាននិយាយដែរថា គំរូស្ថានីយ៍ស្រាវជ្រាវព្រះច័ន្ទអន្តរជាតិ (ILRS) ដែលបានពង្រីកនេះ ក៏នឹងជួយដាក់គ្រឹះសម្រាប់ការចុះចតមនុស្សនៅលើភពអង្គារនាពេលអនាគតផងដែរ។ គួរបញ្ជាក់ដែរថា ប្រទេសចិនបាននឹងកំពុងទាក់ទាញដៃគូជាច្រើនសម្រាប់គម្រោង ILRS។ ក្នុងអំឡុងសន្និសីទនោះ ប្រទេសសេណេហ្គាល់គឺបានក្លាយជាប្រទេសទី ១៣ ហើយដែលចូលរួមក្នុងគម្រោងនេះ។ ទន្ទឹមនឹងនេះអង្គការ NASA ក៏កំពុងដឹកនាំ Artemis ដែលជាកម្មវិធីស្របគ្នា ដើម្បីបញ្ជូនមនុស្សទៅឋានព្រះច័ន្ទផងដែរ។ ដូច្នេះហើយទាំងចិន និងអាមេរិក គឺសុទ្ធតែមានគោលបំណងបញ្ជូនអវកាសយានិកទៅឋានព្រះច័ន្ទមុនដំណាច់ទសវត្សរ៍នេះ៕