Home ព័ត៌មានអន្តរជាតិ សិង្ហបុរីកំណត់គោលដៅប្រើប្រាស់រថយន្តអគ្គិសនីច្រើនជាងគេនៅអាស៊ាន

សិង្ហបុរីកំណត់គោលដៅប្រើប្រាស់រថយន្តអគ្គិសនីច្រើនជាងគេនៅអាស៊ាន

28
0

ប្រទេសសិង្ហបុរី ៖ យោងតាមរបាយការណ៍របស់ BloombergNEF បង្ហាញថា ប្រទេសសិង្ហបុរីបានកំណត់គោលដៅប្រើប្រាស់រថយន្តអគ្គិសនីឯកជនច្រើនជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ នៅឆ្នាំ២០៤០ ឬរយៈពេល១៦ឆ្នាំទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4SsBha1ND_ZD7YnKBolnQdcg_K8Fo3ydiTh4pb4fSAB_BXb8Q-8mXZrf-KDWYyEpd2juGCRYTTfh5k6-rZYG7vxEtGcYCcH9UGI60EBAuipzbBPDvFOQG2ssaJib-_uaZRIvGhx8e_qJqdWnMtDzCRHA9hVKAoQXOvQYepuOilaattiBBiQCSFKr11GNR/s4095/image_2024-09-17_08-56-44.png

របាយការណ៍នេះបញ្ជាក់ថា រថយន្តឯកជនប្រមាណជាង៨០% នៅសិង្ហបុរីនឹងផ្លាស់ប្តូរជារថយន្តអគ្គិសនីនៅឆ្នាំ២០៤០ បើធៀបនឹងមធ្យមភាគប្រើប្រាស់រថយន្តអគ្គិសនីក្នុងតំបន់ គឺស្មើត្រឹមតែ២៤% ប៉ុណ្ណោះ ។ បន្ទាប់មក គឺប្រទេសថៃស្ថិតក្នុងចំណាត់ថ្នាក់ទី២ ស្មើ៤១%, វៀតណាម ស្មើ៣១%, ឥណ្ឌូណេស៊ី ស្មើ២៥%, ម៉ាឡេស៊ី ស្មើ១៥% និងហ្វីលីពីន ស្មើ១០% ។

ប្រទេសសិង្ហបុរីបានប្រើប្រាស់រថយន្តអគ្គិសនីច្រើនជាងគេ ក្នុងចំណោមប្រទេសអាស៊ានទាំងនេះ ។ ជាក់ស្តែង កាលពីឆ្នាំ២០២៣ ការប្រើប្រាស់រថយន្តអគ្គិសនីស្មើប្រមាណ១៩% នៃចំនួនរថយន្តសរុបដែលលក់នៅប្រទេសសិង្ហបុរី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwDIEn323g-mtHBjaMcMhyphenhyphenO5OKFCB_yIJiI8-d1F94x-YmqR2-DkynWXBsqYz4UnyelR03a1KublSXsjeLQ9jmvjlEQhjz82ioJj1KOOt_0yXF2VSEQOV0tt5sJt_c1s9v-xUFugUZfZG5nfiFh-OpHnSTfMoZFn1_BluSE_P30ZrFGZiAEDARdmlz-Vq_/s1200/image_2024-09-17_08-56-49%20(2).png

លោកស្រី Komal Kareer អ្នកសរសេររបាយការណ៍រថយន្តអគ្គិសនីនៅសិង្ហបុរីនិយាយថា ថ្មរថយន្តអគ្គិសនីមានតម្លៃថោកនឹងជួយកាត់បន្ថយការចំណាយដើមទុន ។ វាធ្វើឱ្យរថយន្តអគ្គិសនីអាចប្រកួតប្រជែងជាមួយរថយន្តប្រើប្រាស់ប្រេងឥន្ធនៈបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgba5kx2tT_VI9wQwAXhJSjEoCSDe_DgVpFZMRn4URqxqIarlVfOK6w0yUe7S53zvpxn5yFUIvW04JfjWFuVrnpwuFFZWwyrxiVb7cf1QnLuAfk9x4BKagV60FSMaQaT9KOvlxq6vF_1ZqmsGZfRRpmL7IojbbJPMJ05NGihIsj9cje2AbSz4kk8EYumTjI/s3611/image_2024-09-17_08-56-49.png

កាលពីឆ្នាំ២០២៣ ចំនួនលក់រថយន្តអគ្គិសនីឯកជននៅតំបន់អាស៊ីអាគ្នេយ៍បានកើនឡើងរហូតដល់៣ដង អស់រយៈពេល២ឆ្នាំជាប់ៗគ្នា ដោយសារគោលនយោបាយគាំទ្រ និងការកើនឡើងរបស់ក្រុមហ៊ុនផលិតរថយន្តចិនក្នុងតំបន់ ។ ក្រុមហ៊ុនទាំងនេះទទួលបានការបន្ធូរបន្ថយពន្ធ និងគោលនយោបាយផ្សេងៗពីរដ្ឋាភិបាលបណ្តាប្រទេសអាស៊ាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5U_EagxXHUFINve4tRISnHVW3h8ukV97VqyzqANuHcLwlM1C9WBTC9Eg56Q50YuMvpQ5tAlv39UIQknJHkYV0I1p6VnH1v7Brxq0-_4VqG1ZWM3YrYkTmcAYifgvBlUR0Njuce3j4ZdbLFBL98YTtoLPd9OFR2LF5Kl_4cnOhVr2EPcSCklsxUOf15kH6/s1920/image_2024-09-17_08-56-53.png

មូលហេតុចម្បងធ្វើឱ្យការប្រើប្រាស់រថយន្តអគ្គិសនីនៅសិង្ហបុរីកើនឡើង គឺដោយសាររដ្ឋាភិបាលសិង្ហបុរីផ្តល់សិទ្ធិទៅឱ្យម្ចាស់យានយន្ត ហើយគាំទ្រម្ចាស់រថយន្តអាចផ្លាស់ប្តូររថយន្តរបស់ខ្លួនរៀងរាល់១០ឆ្នាំម្តង ។ ផ្ទុយពីនេះ ប្រទេសផ្សេងៗក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺម្ចាស់រថយន្តនឹងប្រើប្រាស់រថយន្តរហូតដល់ជាង១០ឆ្នាំ ឬលក់រថយន្តក្នុងផ្សារលក់រថយន្តមួយតឹក ពេលពួកគេប្រើប្រាស់រថយន្តលែងកើត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMA6OpUdzNSFGmo8HeTnoMFUD_PUzxLhwOORnBGd1Dce6rZRuKDe-hig09OdPMPo2WhaMspLvdId3aUk-lqxZec0AGieIvx6UD6xqNJWkjBgHQvgBLrISXs0i8ou1WTj65LK9rRgC70aRLVTd5Z8SPW3yUBtE4nna7swepo94NM4AF83JrK2gGEpscDYdW/s1000/image_2024-09-17_08-56-54.png

ក្រៅពីនេះ រដ្ឋាភិបាលសិង្ហបុរីបានកំណត់គោលនយោបាយថ្មី គឺចាប់តាំងពីឆ្នាំ២០២៥ តទៅ នឹងមិនតម្រូវឱ្យពលរដ្ឋចុះបញ្ជីថ្មីសម្រាប់រថយន្តឯកជន ឬរថយន្តតាក់ស៊ីដែលប្រើប្រាស់ប្រេងម៉ាស៊ូតទេ ។ ហេតុនេះ ទើបការប្រើប្រាស់រថយន្តអគ្គិសនីនៅសិង្ហបុរីកើនឡើងខ្ពស់ជាងមធ្យមភាគប្រើប្រាស់រថយន្តក្នុងតំបន់អាស៊ីអាគ្នេយ៍យ៉ាងខ្លាំង ៕