Home ព័ត៌មានអន្តរជាតិ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានប្តឹងក្រុមហ៊ុនលក់កាមេរ៉ាសុវត្ថិភាពឱ្យកងទ័ពកូរ៉េខាងត្បូងក្រោមហេតុផលមួយនេះ

ក្រសួងការពារជាតិកូរ៉េខាងត្បូងបានប្តឹងក្រុមហ៊ុនលក់កាមេរ៉ាសុវត្ថិភាពឱ្យកងទ័ពកូរ៉េខាងត្បូងក្រោមហេតុផលមួយនេះ

43
0

ប្រទេសកូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ សារព័ត៌មាន Yonhap រាយការណ៍ថា កងទ័ពកូរ៉េខាងត្បូងបានដោះកាមេរ៉ាសុវត្ថិភាពប្រមាណ១.៣០០គ្រឿងចេញពីមូលដ្ឋានទ័ព ក្រោយពីរកឃើញថា កាមេរ៉ាសុវត្ថិភាពទាំងនេះផលិតនៅចិន ។ កូរ៉េខាងត្បូងបារម្ភថា វានឹងប៉ះពាល់ដល់សន្តិសុខជាតិ ដោយសារកាមេរ៉ាទាំងនេះបានភ្ជាប់ប្រព័ន្ធ Server រាយការណ៍ទៅចិន ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigj6coAc9VS-qwIZSMEu_702_NUmtIrsc1Pf0xOld2aYm04RglvabUuMktz8t3YGiBe7pz9ADv8gJICc_fSF6GPAWUE-PwqaikvTpR8VD2LZuW7bLsITs_A3CbLUwh5URN9idiVDo0YrA4nf2YCO4RfPeF8ESwoOe9dYRSWA1quG9oudebsXI3ulHUrKMl/s1816/image_2024-09-17_08-49-40.png

យោងតាមប្រភពពុំបញ្ចេញឈ្មោះឱ្យដឹងថា ក្រុមហ៊ុនកូរ៉េខាងត្បូងមួយបានទិញកាមេរ៉ាសុវត្ថិភាពទាំងនេះមកលក់ឱ្យកងទ័ពកូរ៉េខាងត្បូង ប៉ុន្តែកងទ័ពទើបតែជ្រាបពីប្រភពរបស់វាថា ផលិតនៅប្រទេសចិន ក្នុងអំឡុងពេលពួកគេត្រួតពិនិត្យឧបករណ៍កងទ័ព កាលពីដើមឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWDZt_gIcZEfJ75zQ0Iok9Mm2NpZ1uAytVgjfZfJ3Yj9tEgJ7RKpBhyphenhyphen6qMPoX06WeZ4VeK3y-E9jRcWALCnZ43z1weKB_zUqApgPo95J6r_5mSvuxh8MGbHNEFN1n6XdfWqRQBuRUpaML4vVPUwwA9486rAcZFW3zEGCXl1xFWKOjEs04clFWHNVRqW-Oi/s1600/image_2024-09-17_08-49-39%20(2).png

កាមេរ៉ាសុវត្ថិភាពទាំងអស់ពុំទាន់បានប្រើប្រាស់ក្នុងការងារសន្តិសុខជាតិនៅឡើយទេ ដូចជា ៖ ប្រើប្រាស់នៅតំបន់គ្មានកងទ័ពរវាងប្រទេសកូរ៉េទាំងពីរ ដែលជាតំបន់រឹតបន្តឹងយ៉ាងខ្លាំង ។ ប៉ុន្តែតំបន់នេះត្រូវបានប្រើប្រាស់សម្រាប់ការហ្វឹកហាត់យោធា និងដំឡើងកាមេរ៉ាសុវត្ថិភាពលើរបងជុំវិញមូលដ្ឋានទ័ព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8I_I2CuFZ8yOSobvfGhDlu5t5rBZ6aFTZvLuL3WRqo87r3CuCewtj7tcrPgTJG3avVRrvEYSNO9BMer33eDQPK5p4hohMSPHtjKN2ydqa5icB2MYTrCcYERZSMg_9GdSQg105ZLejgWj5iWDbIzgCnYmZ7cyQT2AhRs51UCr6bcxkk94NY6txdxqfucOC/s1600/image_2024-09-17_08-49-38.png

ក្រសួងការពារជាតិកូរ៉េខាងត្បូងប្រកាសថា ក្រសួងបានដកហូតកាមេរ៉ាសុវត្ថិភាពផលិតនៅក្រៅប្រទេស ដើម្បីប្តូរមកប្រើប្រាស់កាមេរ៉ាសុវត្ថិភាពផលិតនៅកូរ៉េខាងត្បូងវិញ ។ ប៉ុន្តែក្រសួងការពារជាតិពុំបានបញ្ជាក់ថា តើកាមេរ៉ាសុវត្ថិភាពទាំងនេះផលិតនៅប្រទេសណាទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglGU_F6vY2aCf_nHJtIQeBtX9nGAiqJGLN4bkQRZAzWtN00Qd_53AOfURKcNrvRg9bOglHzUBoFAmhZFLHGIpQRdnkOYDIhn__GiIoMUwSymS8rMSm6zZy3TOoa424w1k96pcvCatcIgIB8Y-S-dBM6bG6FejqQyw4uBxE3XOOLNhad7ayXhxU9ruh2blR/s830/image_2024-09-17_08-49-38%20(2).png

ក្រសួងការពារជាតិនឹងចាត់វិធានការតាមច្បាប់ ដោយប្តឹងទាមទារប្រាក់សំណងពីក្រុមហ៊ុនកូរ៉េខាងត្បូង ដែលលក់កាមេរ៉ាទាំងនេះមកឱ្យកងទ័ពកូរ៉េខាងត្បូង ។ ប៉ុន្តែក្រុមហ៊ុនអះអាងថា វាជាការយល់ខុសទាំងស្រុង ពីព្រោះកាមេរ៉ាសុវត្ថិភាពសុទ្ធតែផលិតនៅក្នុងស្រុក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivgjJer58Y4pN0d6_eYiLqW8Q0x6rwNVvHaEHj18qtzStq-IFUr9LyOgIgh-H7e1T_0-NhBgcxzIv-sjDYONsauuJfcc2zMQP9FoQ4WXRL4HlNSNVlngPfsmkZq5ngBb6u6PVXipDjEiMs1uCnZsXFQjptZUt9N5t40592PlcpQYUrq0ojn_3T0sSDWDjf/s1480/image_2024-09-17_08-49-39.png

រីឯកងទ័ពកូរ៉េខាងត្បូងបញ្ជាក់ថា កាមេរ៉ាសុវត្ថិភាពទាំងអស់ដែលបំពាក់នៅមូលដ្ឋានទ័ពបានផលិតមកសម្រាប់តភ្ជាប់ជាមួយប្រព័ន្ធ Server រាយការណ៍ទៅចិន ។ ប៉ុន្តែព័ត៌មានកងទ័ពកូរ៉េខាងត្បូងពុំទាន់បែកធ្លាយទៅចិននៅឡើយទេ ចាប់ពីបានដំឡើងកាមេរ៉ាសុវត្ថិភាពនៅមូលដ្ឋានទ័ពកូរ៉េខាងត្បូង កាលពីឆ្នាំ២០១៤ ។ ហេតុនេះ ស្ថាប័នពាក់ព័ន្ធរបស់កូរ៉េខាងត្បូងត្រូវតែដោះវាចេញជាបន្ទាន់ដើម្បីសុវត្ថិភាព ហើយចាប់ពីពេលនេះទៅ ពួកគេនឹងប្រើប្រាស់ CCTV ផលិតនៅកូរ៉េខាងត្បូងជំនួសវិញ ៕