Home ព័ត៌មានអន្តរជាតិ តិចអត់ដឹង! នៅលើផែនដីយើងនេះតើសត្វមួយណាដែលគ្មានខួរក្បាល?

តិចអត់ដឹង! នៅលើផែនដីយើងនេះតើសត្វមួយណាដែលគ្មានខួរក្បាល?

110
0

មិនមែនសត្វទាំងអស់នៅផែនដីយើងសុទ្ធតែមានខួរក្បាលនោះទេ សត្វខ្លះក៏គ្មានខួរក្បាលដែរ ដូច្នេះតើពួកវារស់នៅយ៉ាងដូចម្តេច? ខួរក្បាល គឺជាបណ្ដុំណឺរ៉ូន‌ឯកទេសពោរពេញទៅដោយកោសិកាសរសៃប្រសាទ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការត្រួតពិនិត្យ និងគ្រប់គ្រងមុខងារទាំងអស់នៃរាងកាយ។ មិនថាមនុស្ស ឬសត្វទេភាគច្រើនសុទ្ធតែមានខួរក្បាល ហើយសម្រាប់សត្វដែលគ្មានខួរក្បាលវិញនោះគឺមានទំនោរទៅជាសត្វសាមញ្ញបំផុត ដោយពួកវាប្រើលក្ខណៈជីវសាស្រ្តជាមូលដ្ឋានដើម្បីរស់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZo9lSDo8nsu3z9_E9RGqa2KZR5mcOrOicrJClV4drPssCsX0qa7b1Uf3FFjuOn-1U5A9wMNXwK9UZS3QhOmF8yT52lc6fofvb9bmn_8y5s27uQD9oJXT9xbwUk4dqfksgJRuWOGNcUZyEwXXnSVguIWNeNM6NdNQ5L1A4xPS91cJfvFM1daB3qfvgCdsn/s1024/image_2024-09-16_14-54-33.png

មានន័យថា សត្វដែលគ្មានខួរក្បាលគឺវាមិនអាចចល័តបាននោះទេ គឺនៅតែមួយកន្លែង ខណៈសត្វដែលមានខួរក្បាលវិញគឺពួកវាអាចដើរចល័តបានគ្រប់ទើសទី។ នេះស្រដៀងនឹងបច្ចេកវិទ្យារបស់យើងដែរដូចជា កុំព្យូទ័រ ឬស្មាតហ្វូន ពួកវាមិនមានខួរក្បាលទេ ប៉ុន្តែមានលក្ខណៈពិសេសជាច្រើន។ ហេតុនេះសត្វដែលគ្មានខួរក្បាលក៏ដំណើរការក្នុងលក្ខណៈដូចគ្នា ដោយអនុញ្ញាតឱ្យពួកវាធ្វើកិច្ចការដែលពួកវាត្រូវការដើម្បីរស់។ ខាងក្រោមនេះគឺជាបញ្ជីសត្វចំនួន ៣ ដែលគ្មានខួរក្បាល៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMupCXLZOWvkuh6wm-w7ILKp12YxJaOUdMOd1Dk9wAaU_zBp7ne3-O9_ZRTL59hiuj-FgsFGVGxA8vQy89PrMeoi6jw9u5o31M897CForeWXS8aZEzO7bRNoUY2QVVAHV0jesVPsatl9o7PUBpFkx7Xvrhq_UV0CH87akdb4ExuX5vv7EG90Oz9S2GeWCV/s1400/image_2024-09-16_14-54-33%20(2).png

១. Starfish ឬត្រីផ្កាយ៖ គឺជាសត្វសមុទ្រមួយប្រភេទដែលមិនចេះហែលទឹក តែងតែរស់នៅបាតសមុទ្រមួយកន្លែង ហើយពេលខ្លះដោយសារបាតុភូតធម្មជាតិមួយចំនួន ក៏បានបោកបក់ពួកវាមកលើដីគោក ដែលមនុស្សភាគច្រើនតែងតែឃើញពួកវា។ Starfish ស៊ីសត្វល្អិតៗតូចៗដែលហោះក្បែរវាជាអាហារ ហើយវាប្រើឧបករណ៍ចាប់សញ្ញាជាមូលដ្ឋាន ដើម្បីប្រុងប្រយ័ត្នចំពោះសត្រូវ និងអាហារ។ សត្វនេះមានជាង ២០០០ ប្រភេទ ត្រូវបានគេរកឃើញវានៅគ្រប់សមុទ្រទាំងអស់ជុំវិពិភពលោកតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJpXS818GhsnFvCR9Xrj99yrM2-o5zQ1MPE87HXLJ4Tx8nCfvT1vau1ISS9KqlOahLxmjMAoSh-qqdQ45UgTXEqqSG29MOCbAjfbfeCv5OtXxW2TXXZ3kgGn_HjskQdVbCkDXrxTo4XI-KFTRME1S4_pmB_GKK_MjljzaCQ2UdA7X4t2YSRXb6pH4bWa50/s1200/image_2024-09-16_14-54-29.png

២. Jellyfish ឬចាហួយសមុទ្រ៖ គឺជាពពួកសត្វដែលគ្មានខួរក្បាល ដោយជារឿយៗពួកវាផ្លាស់ទីជាមួយចរន្តទឹកសមុទ្រ ហើយចំណាយជីវិតទាំងមូលរបស់ពួកវានៅកន្លែងតែមួយ។ ចាហួយសមុទ្រមានសមត្ថភាពរុញខ្លួនពួកវាទៅរកសត្វតូចៗជាអាហារ ដោយពួកវាអាចផ្លាស់ទីបានតិចតួច នៅពេលដែលពួកវាត្រូវបានសត្វសាហាវមកធ្វើបាប។ Jellyfish ក៏មានសមត្ថភាពបញ្ចេញក្លិនស្អុយ និងជាតិពុលដើម្បីសម្លាប់សត្រូវរបស់ពួកវាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuFJEvrAslw3FgsQr_8uQV2H57Z22kJATt6psxIQR4z2SmXYARdnlvgqJq2O4WiDPk4xWuldm2hLPa4w0iXhpS8OdQBr8XDJUKx95NYeSCdUon43G0ri1p7qWRn92hnGvkJh6v99CU-zhQilgdwT1vq0fdd1tQzLn8gZRFcrUq3GuUNX3brj_70H2OTvll/s1920/image_2024-09-16_14-54-29%20(2).png

៣. Oysters៖ អយស្ទ័រដែលយើងញ៉ាំរាល់ថ្ងៃនេះ ពួកវាក៏គ្មានខួរក្បាលដែរ។ អយស្ទ័រមានឈ្មោះល្បីល្បាញសម្រាប់ការដាក់គុជខ្យងដ៏មានតម្លៃនៅក្នុងសម្បករបស់វា។ វាមិនត្រឹមជាអាហារឈ្ងុយឆ្ងាញ់របស់មនុស្សនោះទេ ថែមទាំងមានសមត្ថភាពផលិតគុជខ្យងយ៉ាងល្អឥតខ្ចោះទៀតផង។ Oysters ស៊ីពពួក Plankton ជាអាហារ ហើយពួកវាច្រោះទឹកបានរហូតដល់ ៥០ លីត្រក្នុងមួយថ្ងៃ ដោយផ្តល់ឱ្យពួកវានូវអាហារគ្រប់គ្រាន់សម្រាប់រយៈពេលយូរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi__i5JLm2newdihbBh1_jK4vHhXRXG8o-Z82AuU44Ea8mZ1GqyE8aJ0qb_IoGnM-DdKU6YumPc6QKgdER9xAb3Rxi4_4XQ2-9m5Rqg30wQCVk-MnGx6qXrtoCgIn75InNls_WVGt_U-LMtAj1sITiG31k7I6Pr5f89fP-TYJxfIlEo3dvZBRtmq5k7yl_Z/s1800/image_2024-09-16_14-54-31.png