Home ព័ត៌មានអន្តរជាតិ វិស័យអប់រំកូរ៉េធ្លាក់ចុះ ខណៈគ្រូបង្រៀនរាប់ម៉ឺននាក់បានលាឈប់ពីការងារ

វិស័យអប់រំកូរ៉េធ្លាក់ចុះ ខណៈគ្រូបង្រៀនរាប់ម៉ឺននាក់បានលាឈប់ពីការងារ

97
0

កូរ៉េខាងត្បូង៖ ស្ថានភាពគ្រូបង្រៀនលាឈប់ពីការងារបានកំពុងធ្វើឱ្យប្រទេសកូរ៉េខាងត្បូងព្រួយបារម្ភយ៉ាងខ្លាំងអំពីការធ្លាក់នៃវិស័យអប់រំកូរ៉េ។
ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ ប្រទេសកូរ៉េបានឃើញនិន្នាការដ៏លំបាកនៃគ្រូបង្រៀនចាកចេញពីមុខតំណែងមុនអាយុចូលនិវត្តន៍ ដោយមានគ្រូបង្រៀនជាង ៣២,០០០ នាក់បានលាឈប់។ និន្នាការនេះក៏បានបន្តរហូតដល់បច្ចុប្បន្ន ដោយមានគ្រូជាង ៣,៣០០ នាក់ទៀតក៏បានចាកចេញពីមុខតំណែងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrC7ANHaph8gX8_uBVbaF5OclToUo7b8u-FfRW5uzQDITpTY-Y_CZmHdTDp0fEqQWwzh17eNIaJLKAsCiK6XZu8kPD9eA2gOimfylbczvVLMAFsohahFblrQVmlriblEqb-9SY-Em_YvN5JJ1tZ-xjR4mOGMO0Ue6XWoQm_xzq7BlEa7Yb_BuX20HyZToL/s1110/image_2024-09-16_10-51-46.png

គ្រូបង្រៀននៅគ្រប់កម្រិតទាំងអស់សុទ្ធតែបានលាឈប់ពីអាជីពចាប់តាំងពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៤ ដោយសារមូលហេតុប្រាក់ខែទាប និងការ Bullly ពីសិស្ស រួមទាំងការថយចុះនៃការគោរពវិជ្ជាជីវៈគ្រូបង្រៀន ការលំបាកក្នុងការគ្រប់គ្រងសិស្ស ហើយគ្រូបង្រៀនវ័យក្មេងដែលមានបទពិសោធន៍តិចជាង ១០ ឆ្នាំក៏មាននិន្នាការចាកចេញផងដែរ។ ការស្ទង់មតិដែលធ្វើឡើងដោយសហព័ន្ធគ្រូបង្រៀនកូរ៉េ (KFTA) កាលពីខែសីហាឆ្នាំមុន បានរកឃើញថា ៨៦% នៃគ្រូបង្រៀនក្នុងវ័យ ២០ ឆ្នាំ និង ៣០ ឆ្នាំរបស់ពួកគេបានពិចារណាចាកចេញពីអាជីពគ្រូបង្រៀនដោយសារតែពួកគេមិនពេញចិត្តនឹងប្រាក់ខែរបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfzv10BYHNjlxBrWzbhiaqvfRK2kNtGlhEdLVw46uwfdV3WLBPpAmeR5xhiw8IS4Bgvl0hKiINCV4mVilEiTXU-_0pmYT9LhBa4SWDm2Y1SU5KWgbMfVh4a_oug8MLSMZghBa-GgWqeJAYGYqQm-t4hpBynMJA78wJ2RKujRYzZ_75SCPnHlTOsGuf0tkG/s960/image_2024-09-16_10-51-47%20(2).png

លើសពីនេះ ២៦.៥% ផ្សេងទៀតបាននិយាយថា ពួកគេរងសម្ពាធយ៉ាងខ្លាំងដោយសារសិស្ស Bully។ ការកើនឡើងនៃការធ្វើបាបគ្រូបង្រៀនបានធ្វើឱ្យប្រទេសកូរ៉េប្រឈមនឹងបញ្ហាស្មុគស្មាញជាច្រើន ហើយមកដល់សព្វថ្ងៃនេះមិនទាន់មានវិធានការណាមួយដើម្បីការពារសិទ្ធិ និងសុវត្ថិភាពគ្រូបង្រៀននោះទេ។ យោងតាមទិន្នន័យរបស់រដ្ឋាភិបាលកូរ៉េ គ្រូបង្រៀនសាលារដ្ឋប្រហែល ១០០ នាក់បានធ្វើអត្តឃាតនៅចន្លោះខែមករា ឆ្នាំ ២០១៨ ដល់ខែមិថុនា ឆ្នាំ ២០២៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1hOB0pkB5HKmeZedkth3YK0XhqxLTZmh2-DlQHuVbh1hq0j38epa9yWFOMW5y7aoKTfQtE2Q02Y8iZBSrUvD1kEx3xMnUNG2LUTAirHslhoHo04QifoEKQk470YlMz_8JEpPQ5nt5SyRj27kDUodu0-BpLFA92bEmVCpXJqTxJkVPUsn90-PGfJmp_FMp/s800/image_2024-09-16_10-51-47.png

ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលថ្មីៗនេះបានកំពុងធ្វើការផ្លាស់ប្តូរសំខាន់ៗ ដើម្បីធានាថាគ្រូបង្រៀនត្រូវបានការពារ និងមានលក្ខខណ្ឌការងារកាន់តែប្រសើរឡើង។ គ្រូបង្រៀនត្រូវបានអនុញ្ញាតឱ្យបណ្តេញសិស្សណាដែលរំខាន ឬរញ៉េរញ៉ៃចេញពីថ្នាក់រៀន។ បន្ទប់សាលានីមួយៗបានបំពាក់កាមេរ៉ាគ្រប់ជ្រុងជ្រោយដើម្បីឃ្លាំមើលវីដេអូ ហើយបណ្តឹងរបស់ឪពុកម្តាយក៏លែងជាទំនួលខុសត្រូវរបស់គ្រូទៀតហើយ ប៉ុន្តែជារបស់នាយកសាលា លើសពីនេះឪពុកម្តាយក៏ត្រូវបានហាមឃាត់មិនឱ្យមានទំនាក់ទំនងជាមួយគ្រូផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTn_Tjp2WEpSzKgie7-3VQSx6eD0rm9Y1L1ytuzWxU5MLg5AeUkkj6-Ma30L79BnkkQOkYPhqoFFJ8nrVa_A9Y98MudZ5X55VdK6zO3d8SghQnfwVuz8S_imKCL-roh_tAV6Oiud9vZ6uWXfn91Yo25GFdAN36t51dRNvOBcpKdX-PFktBd0ql9OsS62Oy/s2943/image_2024-09-16_10-51-47%20(3).png

ទោះបីជាយ៉ាងនេះក្តី អ្នកជំនាញបានចង្អុលបង្ហាញថា បញ្ហានេះនៅតែជាការលំបាក ដោយសារឪពុកម្តាយទំនងជាការពារកូនៗរបស់ពួកគេហួសហេតុខ្លាំង ជាហេតុបណ្តាលឱ្យគ្រូបង្រៀននៅតែជៀសមិនផុតពីការ Bully ពីសិស្ស។ នៅខែមេសា ឆ្នាំ ២០២៣ ការស្ទង់មតិដោយសហជីពគ្រូបង្រៀនបានរកឃើញថា ២៦.៥% នៃគ្រូបង្រៀនបានទទួលការប្រឹក្សា ឬការព្យាបាលសម្រាប់បញ្ហាផ្លូវចិត្តទាក់ទងនឹងការងារ ខណៈដែលរហូតដល់ ៨៧% បានពិចារណាលាឈប់ពីការងារ។ អ្នកជំនាញជឿថាឫសគល់នៃបញ្ហាទាំងនេះគឺមកពីមនោគមវិជ្ជានៃសង្គមកូរ៉េ៕