Home ព័ត៌មានអន្តរជាតិ ក្រុមហ៊ុន SpaceX បញ្ជូនមហាសេដ្ឋី និងវិស្វករអាមេរិកទៅលេងអវកាសលើកដំបូង

ក្រុមហ៊ុន SpaceX បញ្ជូនមហាសេដ្ឋី និងវិស្វករអាមេរិកទៅលេងអវកាសលើកដំបូង

36
0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ សារព័ត៌មាន Reuters រាយការណ៍ថា ក្រុមហ៊ុនរបស់លោក Elon Musk ឈ្មោះ SpaceX បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយលើពិភពលោក ដោយបញ្ជូនមហាសេដ្ឋី និងវិស្វករអាមេរិកចំនួន៤រូប ទៅលេងអវកាសជាលើកដំបូង តាមរយៈយានអវកាសឈ្មោះ Crew Dragon ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqIfJJshxGJhXI_Ja8IKDlgkQtH1amAD68UsqFlznqqNZJGLUBBLO9yb4UZ7sD_zl1-vpzKw42lBOzkWmED4DwkdQxJY2H0pSrrdW9G9CP9ZRrQi6ON8TkQBJfnlbb_2c356QnxgQIhvht4aB1Is3Yp91H7DQtVDye4r30hwifeSLaKj55TayTL1_c7aON/s3024/image_2024-09-16_10-06-44.png

នេះជាលើកដំបូងដែលមានការបញ្ជូនមនុស្សទៅក្រៅផែនដីក្នុងរយៈពេល៦៥ឆ្នាំ ដែលមនុស្សទាំង៤រូបពុំពាក់ព័ន្ធនឹងការងារ ឬបំពេញភារកិច្ចលើអវកាសរបស់រដ្ឋាភិបាលអាមេរិកទេ ។ ប៉ុន្តែវាជាការបើកទ្វារផ្នែកទេសចរណ៍ថ្មី គឺដំណើរកម្សាន្តលើអវកាស និងអាជីវកម្មលំហអវកាស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirNN6xgV-h5ZFykIfctu1B-t62wE27A0lqrqDlhzzd_JZcaRvLeIcgr70FC4ZRlI4ld3KcHDHfWaeJOhB-2krsFPWfb5VUFw5OvtLgW1LTUQl-2McQF1KYYjYjpCPHSARn5NTnmFs1Gr1i_-uGkV8Yer2LrqbNex_OkKNP7EcvEsmtZ3G6nwar6V_mC1Ef/s1600/image_2024-09-16_10-06-46.png

ជនជាតិអាមេរិកចំនួន៤នាក់នេះ រួមមាន ៖ លោក Jared Isaacman អាយុ៤១ឆ្នាំ, លោក Skogge Poteet អាយុ៥០ឆ្នាំ, អ្នកស្រី Sarah Gillis អាយុ៣០ឆ្នាំ និងអ្នកស្រី Anna Mannon អាយុ៣៨ឆ្នាំ ។ លោក Isaacman បានក្លាយជាមនុស្សដំបូងគេលើពិភពលោក ដែលបានឈានជើងចេញពីយានអវកាសទៅមើលលំហអាកាស ហើយជនជាតិអាមេរិកទាំង៤រូបបានចំណាយពេលលើអាកាសសរុបមិនលើស៣០នាទី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhI2nlKT2l-EaqJIppN54tU0ktUSV7qu5HdZ3qoo3QWHyN_MlPFnYwkMZxwZ09SVd72PAr_dWjhmRMQ-aTF-hMQz9Znyx_61s_Bz1qOD0KUdjw2Pc1EYMBU1BE-C5u5-5QuhzNdD7F1gVZ4bvVruuzo-5Ip82ahbpxEPM59UOTKVoYKE1UZu2yvE91groiP/s3180/image_2024-09-16_10-06-48.png

ការបើកឱកាសឱ្យភ្ញៀវទេសចរអាមេរិកធ្វើដំណើរទៅអវកាសនេះ គឺជាទស្សនវិស័យរបស់លោក Elon Musk ជាស្ថាបនិកក្រុមហ៊ុន SpaceX និងក្រុមហ៊ុនជាច្រើនទៀត ។ លោកចង់ជំរុញវិស័យទេសចរណ៍អវកាសឱ្យកាន់តែទូលំទូលាយ ហើយគេចាត់ទុកថា ជាការរីកចម្រើនចុងក្រោយបង្អស់ និងការបោះជំហានថ្មីផ្នែកអវកាស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzR7UXY-QQLoeaiWaehInSv5e0gCCDSg6Xw8BTh5lJz61ZV7DtXgaWALOoQl29rSJblzSbhycaDZhTOoKO8IuKcZAGk4hTGcJU1ycubee7muETnPsmVjS3kbPo9Tsv_2hb27Odrle5QUAeEGwhEO9KfDRPa0oCJjxUrO-e5WYNWX5TUF1P8or3tGLsVOd2/s1200/image_2024-09-16_10-06-49.png

ដំណើរកម្សាន្តលើអវកាសនេះពុំមែនគ្មានហានិភ័យទេ ហើយមានតែលោក Isaacman ម្នាក់ប៉ុណ្ណោះក្នុងចំណោមភ្ញៀវទេសចរទាំងអស់ ដែលធ្លាប់ធ្វើដំណើរទៅអវកាស ។ នេះជាការងារដ៏លំបាកមួយនៅអវកាស ប៉ុន្តែក្រុមហ៊ុន SpaceX អាចធ្វើវាបាន បញ្ជាក់ថា ក្រុមហ៊ុនទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងប្រវត្តិសាស្ត្រដំណើរកម្សាន្តលើអវកាសរបស់មនុស្ស ៕