Home ព័ត៌មានជាតិ ចុងសប្តាហ៍នេះអត់ដឹងទៅណា! តោះ ទៅក្រាលកន្ទេលមើលល្ខោននៅឯផ្សារទំនើបអ៊ីអន ៣

ចុងសប្តាហ៍នេះអត់ដឹងទៅណា! តោះ ទៅក្រាលកន្ទេលមើលល្ខោននៅឯផ្សារទំនើបអ៊ីអន ៣

110
0

បើទោះបីជាទើបតែបើកដំណើរការមិនយូរប៉ុន្មានក្តី ផ្សារទំនើបអ៊ីអនម៉លមានជ័យ តែងបង្កើតនូវអនុស្សាវរីយ ក៏ដូចជាព្រឹត្តិការណ៍គួរជាទីចាប់អារម្មណ៍ជាច្រើន តួយ៉ាងដូចជាលើកយកនូវទស្សនីយភាពសិល្បៈបុរាណខ្មែរ មកសម្តែងជូនទស្សនិកជនទស្សនា សឹងតែជារៀងរាល់សប្តាហ៍នាពេលថ្មីៗនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjVNH52zaTW2iwGnGVZ1GAwPuTi0wQ06QVVLv9j8A3JNAZMPkVc4ZEH6NP6IkLK7_I2wnTYdCsGCVFkUv4tkKjkyHpZHQwammjKFfgReGeB1ouB_9EFqNoYQFRlEAib-SNumOVGVzuytCLlBNKgCpZuPQVT8_M53zUg8KPZoYlf51dbzNMxEOqOmEilgWz/s2048/459118703_516253547830934_6006255001684187618_n.jpg

យោងតាមការដាក់បង្ហោះនៅលើគេហទំព័រផ្លូវការរបស់ផ្សារទំនើបអ៊ីអនម៉លមានជ័យ បានគូសបញ្ជាក់ថា «នាថ្ងៃសៅរ៍ ទី ១៤ ខែកញ្ញានេះ សូមជូនទស្សនីយភាពមហោស្រពល្ខោនស្រមោលស្បែកតូច ដែលដឹកនាំសម្តែងដោយ ព្រឹទ្ធាចារ្យចម្មការភិរក្ស ជៀនសុផាន មត៌កមនុស្សរស់ ដែលនឹងដកស្រង់រឿង “ឳពុកក្មេករើសកូនប្រសារ”។ ការសម្តែងនឹងប្រព្រឹត្តទៅចំនួន ២ ដង គឺនៅម៉ោង ២ រសៀល និង ៥:៣០ល្ងាច។ ចំពោះទីតាំងសម្តែងនៅក្នុងផ្សារទំនើបអ៊ីអនមានជ័យផ្ទាល់តែម្តង ដែលស្ថិតនៅជាន់ទី ៣ កន្លែងបោះតង់»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjVNH52zaTW2iwGnGVZ1GAwPuTi0wQ06QVVLv9j8A3JNAZMPkVc4ZEH6NP6IkLK7_I2wnTYdCsGCVFkUv4tkKjkyHpZHQwammjKFfgReGeB1ouB_9EFqNoYQFRlEAib-SNumOVGVzuytCLlBNKgCpZuPQVT8_M53zUg8KPZoYlf51dbzNMxEOqOmEilgWz/s2048/459118703_516253547830934_6006255001684187618_n.jpg

សូមជម្រាបថា កាលពេលកន្លងទៅថ្មីៗនេះ ផ្សារទំនើបអ៊ីអន ៣ បាននាំយកនូវទស្សនីយភាពល្ខោនជាច្រើនទម្រង់មកសម្តែងផងដែរ ហើយក៏ទទួលបានការគាំទ្រយ៉ាងច្រើនផុសផុលពីសំណាក់ទាំងជនជាតិខ្មែរនិងជនបរទេស ក្នុងនោះគឺរួមមានល្ខោនបាសាក់វង់ ភី សុគន្ធី និងល្ខោនខោលជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXk9MjVg0dWGgfm3C2HM_lfNfiYEayGGLlWCl4jGae3FpG5C7eW5P1vn345AMfb1UUQLIzR8UU32P7qw95XLPtQNQIweTAcgQS_Gy9zP-wI-L9fyUkerPeQmdK06ltR-LKOOeR9D-yyFvouK-tssYE0PuVri2_RbKodZXWL6KggzyqerCI1HR2SgNcsRVl/s2048/459257048_516255694497386_6276253818414152448_n.jpg

ទិដ្ឋភាពប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនកុះករបានមកចូលរួមលើកស្ទួយសិល្បៈវប្បធម៌ខ្មែរ ស្របពេលដែលប្រទេសជាតិកំពុងតែអភិវឌ្ឍឈានឡើងនាសម័យឌីជីថល ក៏បានលើករោងល្ខោនមកដាក់កណ្តាលក្នុងផ្សារទំនើបដ៏ធំ មានម៉ាស៊ីនត្រជាក់យ៉ាងត្រជាក់រហឹម។ ដោយសង្កេតឃើញថា ម្នាក់ៗក៏បានយកកន្ទេលមកក្រាលអង្គុយមើលល្ខោនបានយ៉ាងសុខស្រួល និងមានផាសុខភាពបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhosUT2ub5KFDE83F2l0hNOEtrgql00wLPkYO9qqWoStV427QhydCz4SAE0jgSuRgC4H4DHdxonHq6PpUyO1BnbcdR6ZX1764MvWkhTlR_V7a0FneU5bq_haBdmZ1uSSd6NWM2-0Rsut65u61f5rpNS1nt7Q5vql8kRkOUuE1LtL2gFeDQs1Sk5ZxKORaZC/s2048/IMG_4947.JPG

គួរបញ្ជាក់ថា ផ្សារទំនើបអ៊ីអនម៉លមានជ័យ បានបើកដំណើរការសាកល្បងជាផ្លូវការអំឡុងខែធ្នូ ឆ្នាំ ២០២២ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ភាគខាងត្បូងនៃរាជធានីភ្នំពេញ៕