Home ព័ត៌មានអន្តរជាតិ សាលារៀនអង់គ្លេសប្រើប្រាស់បច្ចេកវិទ្យា AI បង្រៀនសិស្សពុំបាច់មានគ្រូ

សាលារៀនអង់គ្លេសប្រើប្រាស់បច្ចេកវិទ្យា AI បង្រៀនសិស្សពុំបាច់មានគ្រូ

84
0

ប្រទេសអង់គ្លេស ៖ សាលារៀនឯកជនមួយកន្លែងនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស បានក្លាយជាសាលារៀនដំបូងគេលើពិភពលោក ដែលគ្រោងបង្រៀនកូនសិស្សដោយប្រើប្រាស់បច្ចេកវិទ្យា AI ទាំងស្រុង និងដើរតួនាទីជាគ្រូបង្រៀនជំនួសគ្រូជាមនុស្ស ។ បច្ចេកវិទ្យានេះនឹងរៀនសូត្រដោយខ្លួនឯងថា តើកូនសិស្សពូកែមុខវិជ្ជាអ្វី និងខ្សោយមុខវិជ្ជាអ្វី? បន្ទាប់មក វាក៏បង្រៀនទៅតាមសមត្ថភាពសិស្ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFdYMcf3ZnRL83KT7lqowm29Ps6INbkxWzyTGY7CWu4KX7slzQwT2m3i9_te47slsF-5UaqEoozeSb3v_Un2vqnzZlLBVmfcWayRZa1PagsQIq6ihBviupD9ZObnK3MGQwfqf3j0rX1EL0rs5ITuvwAoc4xZee5dF35STMelmSRFd-P8ikz09shuV3srU_/s768/image_2024-09-13_15-11-22.png

ពេលបើកបវសនកាលឆ្នាំសិក្សាថ្មី នៅខែកញ្ញា ឆ្នាំ២០២៤ សាលារៀនឯកជនអង់គ្លេសមួយឈ្មោះ «David Game College» មានគម្រោងប្រើប្រាស់បច្ចេកវិទ្យា AI ទាំងស្រុង ដើម្បីបង្រៀនកូនសិស្សចំនួន២០នាក់ និងពុំត្រូវការគ្រូបង្រៀនជាមនុស្សទេ ។ បច្ចេកវិទ្យា AI នឹងរៀនសូត្រដោយខ្លួនឯងថា តើកូនសិស្សពូកែមុខវិជ្ជាណា ហើយពួកគេត្រូវការជំនួយអ្វីខ្លះបន្ថែមទៀត ។

បន្ទាប់មក បច្ចេកវិទ្យានេះនឹងរៀបចំផែនការបង្រៀនកូនសិស្សឱ្យសមស្របនឹងសមត្ថភាពរបស់ពួកគេ ។ រីឯមេរៀនណាដែលពិបាកៗ AI នឹងផ្លាស់ប្តូរទៅបង្រៀននៅចុងឆមាស ដើម្បីឱ្យកូនសិស្សមានពេលវេលាគ្រប់គ្រាន់សម្រាប់រំលឹកមេរៀន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuysSeBNeegXPagjmpSEsrThRRINOYY_hFi2Zfyy8EMjftvsxlKZTd1hVXDIWGAFrhP-nc_dS6hqrnZhsgjLfIZmb9uiRXDIKeve7OhVThaTJck3kRKUYdXYEv2Ofu4I_ONDGN9X9UcZ3dDYZ24WrdhhGUTJlc5cNU1nfmzfgsT9wLx3JMJ78RgkeYMGUQ/s679/image_2024-09-13_15-11-28.png

ផែនការបង្រៀនកូនសិស្សម្នាក់ៗ AI នឹងកែលម្អឱ្យសមស្របនឹងសមត្ថភាពរបស់កូនសិស្ស ។ ចំណែកការបង់ថ្លៃសាលាដែលបង្រៀនដោយបច្ចេកវិទ្យា AI គឺកូនសិស្សម្នាក់ត្រូវបង់ប្រាក់ចំនួន២៧.០០០ផោនក្នុង១ឆ្នាំ (ឬស្មើជាង៣ម៉ឺនដុល្លារអាមេរិក) ។

គុណសម្បត្តិនៃការប្រើប្រាស់បច្ចេកវិទ្យា AI បង្រៀន គឺវាអាចរៀនសូត្រនូវរាល់ចំណុចខ្វះខាតរបស់កូនសិស្សម្នាក់ៗ ឬកូនសិស្សខ្សោយមុខវិជ្ជាអ្វី ហើយវានឹងបង្រៀនសិស្សម៉ឺងម៉ាត់ជាងគ្រូជាមនុស្ស ។ លើសពីនេះ វាថែមទាំងអាចវិភាគ និងរៀបចំប្រព័ន្ធកែតម្រូវទៀតផង ដើម្បីធ្វើឱ្យការសិក្សារបស់សិស្សកាន់តែមានប្រសិទ្ធភាពថែមទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJjIJC6a_TKfZChBJCi3CseRhXoqkHQ05Iplbh0mBDoCnhEOIPCp1HHCmjR5pzBlos1fWRkiH19hJIyRf7nab0I3ZbvgROBwRrBZQyD16pI4iwSd68Oa2-pDbcDGnkzh_1DYg6zEYkL8VxlkzuWj2lMnZLmLrh9QkVhc31e6VeG_wWIach4dO71XMW93Yu/s640/image_2024-09-13_15-11-36.png

ប៉ុន្តែសាលានឹងពុំបណ្តោយឱ្យកូនសិស្សរៀនក្នុងថ្នាក់ជាមួយបច្ចេកវិទ្យា AI ឡើយ ដោយសាលានឹងផ្តល់គ្រូជំនួយចំនួន៣រូប ឱ្យរង់ចាំតាមដានឥរិយាបថ និងការបង្រៀនរបស់ AI សម្រាប់មុខវិជ្ជាណាដែលវាពុំអាចរៀនសូត្រដោយខ្លួនឯងបាន ដូចជា ៖ មុខវិជ្ជាសិល្បៈ និងយេនឌ័រ ។

បើទោះជាបច្ចេកវិទ្យានេះបានជួយលើកកម្ពស់ដល់ការរៀនសូត្ររបស់សិស្សក្នុងសាលាក៏ដោយ ប៉ុន្តែមានមតិមួយចំនួនរិះគន់ថា ការបង្រៀនសិស្សដោយប្រើប្រាស់បច្ចេកវិទ្យា AI នឹងបង្កគ្រោះថ្នាក់នាថ្ងៃអនាគត ៕