Home ព័ត៌មានអន្តរជាតិ មុខរបរមួយចំនួនសម្រាប់អ្នកចូលនិវត្តន៍អាចរកចំណូលចិញ្ចឹមជីវិតបាន

មុខរបរមួយចំនួនសម្រាប់អ្នកចូលនិវត្តន៍អាចរកចំណូលចិញ្ចឹមជីវិតបាន

59
0

នៅលើពិភពលោកនេះ គ្មានអ្វីប្រាកដប្រជាទេ សូម្បីតែការងារ ជាដើម ។ ជួនកាល នៅសុខៗ បុគ្គលិកអាយុច្រើនត្រូវបានក្រុមហ៊ុនបញ្ឈប់ពីការងារក៏មាន ដោយសារបណ្តាលមកពីកត្តាផ្សេងៗ ។ ហេតុនេះ ពេលរាងកាយចាប់ផ្តើមគ្មានកម្លាំងកំហែង ប៉ុន្តែខួរក្បាលពុំទាន់អន់ថយប្រាជ្ញាតាមអាយុ អ្នកមានអាយុច្រើនគួរចាប់យកមុខរបរទាំងនេះ ពីព្រោះនឹងអាចធ្វើការបានរហូត និងគ្មានថ្ងៃចូលនិវត្តន៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicLV-fAxja2-eiuTwWkxlaxN2Xn3gdskGdgEHJUh2St-yIcvhHW_u_l4CWt8ZhFZGJ0055njPiXVGeJ_Mnl17tQbSZ1MAwtq1WYBmSzYMNQ6JFmtdLTRz4aSWO2XfPI5HDF0c1kAROKIfqqYGU_WTEJwDBL1x3iDAAdMHQhQV_d2T8AvbZlOlJRkw3T0My/s6720/image_2024-09-13_09-56-53.png

យើងពុំគួររង់ចាំដល់អាយុ៦០ឆ្នាំ ទើបកំណត់គោលដៅជីវិតទេ ពីព្រោះជីវិតជាក់ស្តែងបានជួបផលវិបាកច្រើនលើសពីការរំពឹងទុក ។ អ្នកមានអាយុច្រើនគួរតែស្វែងរកមុខរបរមួយដែលអាចធ្វើបានរហូត ដើម្បីទទួលបានប្រាក់ចំណូលពេលមានវ័យកាន់តែចាស់ និងមិនរំពឹងលើកូនចៅចិញ្ចឹម ពីព្រោះវាអាចមិនគ្រប់គ្រាន់ទេ ។

តើមុខរបរណាខ្លះដែលស័ក្តិសមសម្រាប់មនុស្សចាស់?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLYnI4CDKhyG_qM3w-YZ9vnRcPKwHrbY4QCCFf_GhW0wc9nHNNjsXpbA7dFXk1uWO0JhA58JYeo-n9Uy519tQy_OSNvpVN-8FeQHgm7Hv0Zv86c5eDE5V6TdIfj_IDRUHqFyRZwdVAdsYptgjkMWpKpI546j-KyzF8mt8h9S3n0a6JdCE4_QiP6rhV4BaF/s2121/image_2024-09-13_09-57-04.png

-លក់កូនរុក្ខជាតិ ៖ ចូរផ្លាស់ប្តូរចំណង់ចំណូលចិត្តរបស់យើងឱ្យក្លាយជាប្រាក់ចំណូល ហើយយើងថែមទាំងបានបញ្ចេញកម្លាំងរាល់ថ្ងៃផងដែរ ។ វាធ្វើឱ្យសុខភាពរឹងមាំទាំងផ្លូវកាយ និងផ្លូវចិត្ត ហើយការលក់កូនរុក្ខជាតិ គឺជាការងារមួយផ្តល់នូវសេចក្តីសុខ និងស័ក្តិសមសម្រាប់មនុស្សចាស់ ។

-អ្នកនិពន្ធ, អ្នកបកប្រែភាសា ឬមគ្គុទ្ទេសក៍ទេសចរណ៍ ៖ ការងារជាអ្នកនិពន្ធ ឬអ្នកបកប្រែឯកសារ គឺជាការងារអាចអភិវឌ្ឍន៍សមត្ថភាពចំណេះដឹងរបស់ខ្លួនអស់មួយជីវិត ហើយថែមទាំងទទួលបានបទពិសោធន៍ជាច្រើនទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3OpTlMg3tM5TnoXZ61X9M7OHHkiSZGMQhYYtG4Zr-D5CxMCrR69DGdBUb5HV4zwc04ns6G58ITQBmrrCiRp_CpbQJmwYmbyjhyphenhyphenTOy62aPlMEGGe_vy6nyhKDtMExBQfq0MnbZCnuIncsFXsAfJCSfYoyO5qwEJ8IrdAP1wBAojvMX6Ihs0f4ngFQbr_9H/s3000/image_2024-09-13_09-57-08.png

-ធ្វើនំចំណី និងម្ហូបអាហារលក់ ៖ វាជាការងារមានសេរីភាព និងគ្មានថ្ងៃចូលនិវត្តន៍ទេ ។ លើសពីនេះ យើងនឹងទទួលបានប្រាក់ចំណូលជាបន្តបន្ទាប់ទៀតផង ដោយគ្រាន់តែត្រូវមានជំនាញធ្វើអាហារឱ្យឆ្ងាញ់ ហើយធានាថា យើងនឹងមិនដាច់ពោះស្លាប់ឡើយ ។

-ជួលអចលនទ្រព្យ ៖ ក្នុងវ័យបំពេញការងារ ឬពេលមានកម្លាំងធ្វើការ យើងគួរតែសន្សំប្រាក់ទិញខុនដូ ឬទិញដីធ្វើផ្ទះជួល ដើម្បីទទួលបានចំណូលពេលវ័យចាស់ធ្វើការលែងកើត ។ វាជាការវិនិយោគមួយដ៏ឆ្លាតវៃ និងទទួលបានចំណូលជារៀងរាល់ខែ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7FVwhsDTw6QWt-eFAvTBwzS3unyt77qOSvreRCXFgE1K1oKuc8BZK2DKd7ta-kRY9N24ZdTuheDMau3Oz8YEST21I6voLQadKYeVmHmLrjXEcGQAKK4Dd_0fJDAM8Y7J5XyAOpkSLVg8_GmCebmpNQrW2O6MlaboJDA0_2lgKCbqbwld4S0BzI54-nP8S/s1540/image_2024-09-13_09-57-12.png

-វិនិយោគក្នុងភាគហ៊ុន ៖ គេចាត់ទុកថា វាជាវិធីដ៏ល្អក្នុងការសន្សំសំចៃប្រាក់ និងអាចបង្កើតចំណូលជាបន្តបន្ទាប់បានយូរអង្វែង ។ ប៉ុន្តែគួរវិនិយោគផ្នែកនេះប្រកបដោយចំណេះដឹងផងដែរ កុំវិនិយោគដោយការលោភលន់ ។

-ការងារអនឡាញ ៖ បណ្តាញសង្គម គឺជាច្រកស្វែងរកចំណូល និងបើកឱកាសឱ្យមនុស្សគ្រប់រូប ឬគ្រប់វ័យ ។ មនុស្សចាស់អាចធ្វើការងារអនឡាញមួយចំនួន រួមមាន ៖ Influencer, YouTuber, លក់ផលិតផលអនឡាញ ឬតារា TikTok ហើយធានាថា ការងារទាំងនេះនឹងពុំឯកោទេ ប៉ុន្តែវាផ្តល់ចំណូល និងមានអ្នកគាំទ្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKuEFfW6zu-HsVz31WJpWgsFzg1r3YkypjaOGiWRbqtoiy4glEuZZg6d3ntSy9Yzpc4IKWg4CtwcZ7NhnIv0Ma44hXC-w2F6MslAcFPV0W6ZsdpGvYdb1S64UxrzrUO9UHXUJvOlJBvhcOBp6m3XhRuKAOdFfs2fYMEB4OrYun_Jw5Nb502ZHbGRDQJL2k/s875/image_2024-09-13_09-57-11.png

ជាក់ស្តែង ៖ លោកយាយជនជាតិជប៉ុនម្នាក់ឈ្មោះ Masako Wakamiya ពេលអាយុ៨០ឆ្នាំ លោកយាយបានក្លាយជាអ្នកអភិវឌ្ឍន៍កម្មវិធីរបស់ Apple ដោយការបង្កើតហ្គេមលើទូរស័ព្ទដៃស្មាតហ្វូន ដើម្បីឱ្យមនុស្សចាស់លេងពេញពិភពលោក ។ លោកយាយបានអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនមិនឈប់ឈរ រហូតដល់បច្ចុប្បន្ន (ឆ្នាំ២០២៤) លោកយាយអាយុជិត៩០ឆ្នាំហើយ ។

-បុគ្គលិកលក់រាយ ៖ បច្ចុប្បន្ន ហាងលក់ទំនិញជាច្រើនកន្លែងបានផ្តល់ឱកាសឱ្យមនុស្សចាស់ធ្វើជាបុគ្គលិកហាង ដូចជា ៖ បុគ្គលិកឆុងកាហ្វេ, បុគ្គលិកផ្នែកលក់ និងបុគ្គលិកគិតលុយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibVxYVqLHtzfEq07mzwqo1fI56UhvsTg_3aZ72J16IfOOt1E-lwO4GeHdP_4guVGAWiu7ZwGXNpF4tgvs0aPy6AV5pEJXjO3aLczy81JV5_Jnb39CrXgBptpPilpB2TwmPzqXMWegxWgeaHWpxGbbl6edzYvXsOvROIDulKA2uRmlsltXdPjwPt2pAJZfw/s1200/image_2024-09-13_09-57-08%20(2).png

-លក់ដូរទូទៅ ៖ ការលក់ដូរបានធ្វើឱ្យជីវិតមនុស្សចាស់មានតម្លៃ និងពុំចាំបាច់រំពឹងលើកូនចៅ ។ វាជាមុខរបរបង្កើតប្រាក់ចំណូលសម្រាប់ចិញ្ចឹមខ្លួនឯង និងបានចាកចេញពីផ្ទះរាល់ថ្ងៃ ពុំចាំបាច់ឯកោនៅផ្ទះ ដោយសារគ្មានអ្វីធ្វើ ។

ចំណុចសំខាន់បំផុត នៅថ្ងៃដែលយើងមានកម្លាំងកំហែង គួរយកចិត្តទុកដាក់ថែទាំសុខភាពឱ្យល្អបំផុត ដើម្បីអាចរស់នៅដោយមានសេចក្តីសុខពេលចូលវ័យកាន់តែជ្រេ ។ វាគ្មានអ្វីសោកសៅខ្លាំងជាងការក្លាយជាមនុស្សចាស់ជរាមានជំងឺ និងគ្មានប្រាក់សន្សំទេ ៕