Home ព័ត៌មានជាតិ ប្រុងប្រយ័ត្ន! កម្ពុជា នឹងរងសម្ពោធព្យុះទី១៣ ប៊ីប៊ីនកា

ប្រុងប្រយ័ត្ន! កម្ពុជា នឹងរងសម្ពោធព្យុះទី១៣ ប៊ីប៊ីនកា

102
0

នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ខណៈព្យុះទី១៣ឈ្មោះ ប៊ីប៊ីនកា (Bebinca) និងសម្ពាធទាបដែលគ្របដណ្តប់លើឈូង សមុទ្របេងហ្គាល់ (Bay of Bengal) នឹងមានឥទ្ធិពលលើខ្យល់មូសុងខ្យល់មូសុងនិរតីព្រះរាជាណាចក្រកម្ពុជា។

ស្ថានភាពបែបនេះនឹងធ្វើឱ្យតំបន់វាលទំនាប ចាប់ពីថ្ងៃទី១២ ខែកញ្ញា ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ មានសីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៤°C។ ខ្យល់បក់ មកពីទិសនិរតី និងបស្ចិមមានល្បឿនមធ្យម៤,៥ម៉ែត្រ វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៦៥%។

ដោយឡែកតំបន់ខ្ពង់រាបមានសីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៣°C។ ខ្យល់បក់ មកពីទិសនិរតី និងបស្ចឹម មានល្បឿនមធ្យម ៥,៥ ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរ មានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៦០%។

ស្របពេលដែលតំបន់មាត់សមុទ្រមានសីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៣°C។ ខ្យល់បក់ មកពីទិសនិរតី មានល្បឿន មធ្យម ៦ ម៉ែត្រវិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី៥០% ខណៈរលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ២,៥០ម៉ែត្រ៕
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9C9SiDiMkuJtqrj_Hu1uSRE60vzI0BsqnCeiQovnm0V8GJt0jDvWOTnrlyY4A46pRGoWC0Ja_yn40wzqu7mZD7g4rle3Urb9lKiz58e5epn5aGc5wwsZvt72Fdj7N7jzVQyUY_J3cXmHmFQ8E24ZOUfYAfpLUz2nRabvnM-9b6JGvN4noMUAybYKFQzjK/s1280/IMG_2184.jpeg