Home ព័ត៌មានអន្តរជាតិ ឥទ្ធិពលខ្យល់ព្យុះ Yagi បណ្តាលឱ្យខេត្តភាគខាងជើងប្រទេសថៃលិចលង់

ឥទ្ធិពលខ្យល់ព្យុះ Yagi បណ្តាលឱ្យខេត្តភាគខាងជើងប្រទេសថៃលិចលង់

58
0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា ឥទ្ធិពលខ្យល់ព្យុះទីហ្វុង Yagi បានបណ្តាលឱ្យភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃទី៨ ខែកញ្ញា កន្លងមក ដែលធ្វើឱ្យកម្រិតទឹកក្នុងទន្លេសាយ ខេត្តឈៀងរ៉ាយ កើនឡើងយ៉ាងឆាប់រហ័ស ។ លើសពីនេះ ទឹកបានហក់ឡើងខ្ពស់រហូតដល់លិចទំនប់ទឹក និងមានទឹកជំនន់នៅតំបន់ជាយដែនថៃ និងមីយ៉ាន់ម៉ា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1bsLr9e6QYTOumMnOQJ2MZAgjYo7GVbkm5ErpUYgBESQ9Jm5rBI5oMBjVeHeoRCZHoI70TH86ffgPtZksNEMqqUBvtCOkkJC31irC9DX2v-87Ly5_bAyg3afRh8lat5d80PEDE5SUVGR0zOIxiM1UWG2Bwm6EGT5klbC8fDrPiFQjRrghi4R6MVWZwTHG/s2000/image_2024-09-12_08-41-52%20(2).png

ភ្លៀងនៅតែធ្លាក់ខ្លាំងជាបន្តបន្ទាប់រហូតដល់ថ្ងៃទី១០ ខែកញ្ញា ដែលធ្វើឱ្យមានទឹកជំនន់លិចផ្ទះសម្បែងពលរដ្ឋ និងតំបន់ក្បែរទន្លេសាយ ។ អាជ្ញាធរក្នុងតំបន់បានបង្កើនកម្លាំងជួយជម្លៀសមនុស្សចាស់, កុមារ និងអ្នកជំងឺចេញពីតំបន់ទឹកលិចទៅកាន់កន្លែងមានសុវត្ថិភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsyRqsDmIoPi-UDtUMBHHmRaxY018PrhBVzCWkt42huiJMFfktb4rfuXlKNVDvfD0T5GTqugPRal4ZtwzBi8RtkHpzF73aMY7-4Y_qwHDZkwO3Pv0mmU8YNJllZ7yAMoWHkw0zlyHvOWpSHS6_NqdFUBLm1uZB7Ss_MeJGqsmkfcvla2YBfQm6JmI-JnyW/s800/image_2024-09-12_08-41-52.png

សារព័ត៌មានថៃរាយការណ៍ថា ភ្លៀងបានធ្លាក់ខ្លាំងនៅតំបន់ជាច្រើនក្នុងបណ្តាខេត្តភាគខាងជើងប្រទេសថៃ ជាពិសេស ខេត្តឈៀងរ៉ាយ ដោយសារខេត្តនេះមានភ្លៀងធ្លាក់ខ្លាំងអស់រយៈពេល២ថ្ងៃជាប់ៗគ្នា និងបណ្តាលឱ្យមានទឹកជំនន់លិចតំបន់ជាច្រើនក្នុងស្រុកមេសាយ ។ អាជ្ញាធរសន្និដ្ឋានថា កម្រិតទឹកជំនន់នឹងកើនឡើងខ្ពស់បន្ថែមទៀត ដោយសារភ្លៀងនៅតែបន្តធ្លាក់ឥតឈប់ឈរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUwZopy0GYcSp4VlAuC_p1dE9_65k-Qy85BCWuvn6BzXR7IWBBxVWhj-ucsvNOCKZ-O2lltL-pNJxLXr6IkWt4nPdoqo4U0e9b_8rytCaD7qrU3YhBLpYhU6kN5c1-3x1ZUSezatTgzwtoU8v-xI9JgBdu5XA6zbk4OTKGaPn3Mev_lZhajcqNYaQPw6wD/s1920/image_2024-09-12_08-41-53.png

អាជ្ញាធរបានប្រកាសឱ្យពលរដ្ឋជញ្ជូនសម្ភារៈប្រើប្រាស់ និងស្បៀងអាហារទៅកាន់កន្លែងសុវត្ថិភាពយ៉ាងឆាប់រហ័ស ហើយអាជ្ញាធរបានបំបែកកម្លាំងជួយសង្គ្រោះពលរដ្ឋនៅតាមតំបន់នានា ដោយប្រើប្រាស់រថយន្តធំៗសម្រាប់ដឹកមនុស្សចាស់, កុមារ និងអ្នកជំងឺចេញពីតំបន់ទំនាបទៅកាន់កន្លែងមានសុវត្ថិភាពបណ្តោះអាសន្ន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXZBoGyVEFdj4DCL30N02Y2ulYOE-ecZNRDopJr_zdr0J_vcjGUaLXdlVt9E_D7RxnKYBe0xxerQFF6BVdlYy7p3nMpJV2_m7NK9h54Rueiat5gP8zL9m34ZHyLcT_fVEKvKuqEVVts1B4ghhJi8hmgt9sh_3XGeGZyI-iUo6JiHcPdBdMETYNgW6mNOUg/s4444/image_2024-09-12_08-41-55%20(2).png

ក្រៅពីនេះ ពលរដ្ឋបានជួយគ្នាយកការ៉ុងខ្សាច់មកតម្រៀបជាជួរដើម្បីកុំឱ្យទឹកហូរចូលផ្ទះ ខណៈកម្រិតទឹកបានកើនឡើងជាបន្តបន្ទាប់នៅស្រុកមេសាយ ខេត្តឈៀងរ៉ាយ ដោយសារមានភ្លៀងធ្លាក់គ្រប់ពេលវេលា ។ ប៉ុន្តែពុំមានសេចក្តីរាយការណ៍ថា មានមនុស្សស្លាប់ ឬរងរបួសទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmCDBCvPELgh-G1AhvjMXmYLUhcK1GYzoAFLyYLtGXpZxLgehhtknrNwGcqXd3wgTN0of0vcjj-yDLG6kpqElZI_FyqDKRBFe4NkuP6jBwh9T6Vpvg_MmcMXwzLuQ4iob2YNB6pSavVvsvGWbIm6HpP9ZX8H1_2sujNhVvVBeRXMPf27HaABY8ZV5YMn_s/s1024/image_2024-09-12_08-41-55.png

អាជ្ញាធរនិយាយថា បើទោះកម្រិតទឹកនៅបណ្តាខេត្តផ្សេងទៀតបានស្រកចុះបន្តិចក្តី ប៉ុន្តែសូមពលរដ្ឋរស់នៅតំបន់ទំនាបប្រុងប្រយ័ត្ន ដោយសារកម្រិតទឹកផ្លាស់ប្តូរ និងតាមដានការប្រកាសស្ថានភាពទឹកជំនន់យ៉ាងដិតដល់ ។ ពលរដ្ឋប្រាប់ថា ទោះជាកម្រិតទឹកស្រកចុះខ្លះៗក្តី ប៉ុន្តែពួកគេពុំទុកចិត្តទេ និងបារម្ភថា ទឹកនឹងកើនឡើងខ្លាំងលើសមុន ដោយសារភ្លៀងនៅតែបន្តធ្លាក់ក្នុងខេត្តភាគខាងជើង ៕