វីដេអូក្នុងខ្សែភាពយន្តខ្មែរពីដើមត្រង់ចំណុចសំឡេងទ្រត្រូវបានអ្នកជិតខាងរអ៊ូថាថ្លង់ដេកពួនបានក្លាយជាប្រធានបទនៅលើបណ្តាញសង្គមយកបកបង្ហោះឡើងវិញដែលបែងចែកសំឡេងរំខានក្នុងផ្សេងប្លែកពីគ្នាតាមសម័យកាល។ ទោះយ៉ាងណា ការយកឧបករណ៍ភ្លេងបុរាណខ្មែរទ្រនេះយកមកលេងសើច តារាចម្រៀងដ៏មានឈ្មោះបោះសំឡេងអ្នកនាង ម៉េង កែវ ពេជ្ជតា បង្ហាញការមិនពេញចិត្តការលេងសើចរបៀបនេះនិងបានស្នើសុំខាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងក្រសួងពាក់ព័ន្ធនានាជួយបញ្ឈប់សកម្មភាពលេងសើចខុសទំនង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiubMPc9VhRIrlLPxLhpGnKe4tqbwRtFPXRN0PRPfTB9U9OzBvVAXNcpQmu422w2T7486s-hXE60I78jfK2p7GxKDwub7FdX3DiQ_XNNFbgOk96y6qqlMHIY6G5Cr7-tXPFSnHxy9xUiURaxse7V0W-Izz2cC4gN9AAIH2LMrgKDlIHqqysEOYIQqL7oc_g/s2048/image_2024-09-10_14-05-06.png

នៅយប់ថ្ងៃទី៩ កញ្ញា អ្នកនាង ម៉េង កែវពេជ្ជតា ដែលកំពុងល្បីបទ «ពេលណាបងមករកអូន » ជាមួយព្រីន បានរៀបរាប់លើបណ្តាញសង្គមយ៉ាងដូច្នេះថា «ប៉ុន្មានថ្ងៃនេះខ្ញុំមើលឃើញថា មានការលើកយកសម្លេងទ្រ មក Bully លេងសើចយ៉ាងសម្បើម។ នេះក៏ដោយសារមានការបង្ហោះឈុតមួយនៃវីដេអូរឿងខ្មែរដែលនិយាយថាថ្លង់សម្លេងទ្ររកដេកពួនមិនបាន។ តាមរយៈវីដេអូឈុតខ្លី និងសម្តីក្នុង Comments អ្នកខ្លះបានប្រើពាក្យចំអកបន្ទាបបន្ថោកតម្លៃ ទ្រ ដែលជាឧបករណ៍ភ្លេងបុរាណខ្មែរដ៏ចំណាស់នេះយ៉ាងខ្លាំងរហូតអ្នកខ្លះហ៊ានប្រដូចទៅនឹងរូបភាពក្នុងន័យមិនល្អទៀតផង។ កាយវិការទាំងនេះ បានធ្វើឱ្យប៉ះពាល់ដល់តម្លៃនៃឧបករណ៍តន្ត្រីបុរាណខ្មែរផង និងប៉ះពាល់ដល់ទឹកចិត្តសតិអារម្មណ៍របស់លោកគ្រូ អ្នកគ្រូ តន្ត្រីករ( អ្នកលេងភ្លេងបុរាណ លេងទ្រ ) ផង។ ការលេងសើចនេះដែរក៏អាចបញ្ជាក់ពីកម្រិតយល់ដឹង ការគោរព និងភាពជាតិសាសន៍វប្បធម៌និយមរបស់មនុស្សមួយចំនួននៅមានកម្រិតទាបគួរឱ្យបារម្ភ។ សោកស្តាយដែលខ្លួនជាខ្មែរតែមិនស្គាល់អ្វីជារបស់ខ្មែរខ្លួនឯង «មានរបស់មិនចេះថែប៉ុន្តែចូលចិត្តឡាំប៉ានៅពេលគេយកទៅបាត់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzr5U_ryT-gRGR6HVX068HAIOUB9sY2Cv_exBPpCJ1q4HBO3la4e457uavG0RQDUQb4p-ohyN_MV43OpmTFftY13CojlHqAQoFo1Hz01WycxPLhoePxfxMmFHbdlS5e6bDDvP1XLjBQfjXMkhs3pQvgUDfoXEmoI9jg0bXDtUlz4AgLAoJBGAxlM-LUHtt/s2048/image_2024-09-10_10-27-41.png

តារាចម្រៀងជើងចាស់ទឹកដមសំឡេងក្រអួនក្រអៅរូបនេះបានបន្តទៀតថា «ដំបូងខ្ញុំខំទប់ចិត្តអូសរំលងធ្វើមើលមិនឃើញដែរ ប៉ុន្តែមិនអាចធ្វើចិត្តបានសោះ ព្រោះទោះជាបិទភ្នែកយ៉ាងណាក៏ខ្ញុំជាខ្មែរ លោកឪពុករបស់ខ្ញុំជាស្តេចទ្រសោរបស់ប្រទេសខ្មែរ ម្តាយខ្ញុំ រូបខ្ញុំ បងប្អូនខ្ញុំជាសិល្បការិនីចម្រៀងអាយ៉ៃ សម័យ បុរាណ ភ្លេងការ មហោរីយីកេបាសាក់ ។ ល ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiS1HtuAzejnRonqiW1imqgYJiBO2uhjRCM4kWrLp_afstbOm7Sc13LboeTQ03TDWx4Ol9m2sHxfa35hJA8aO_UlHkPD4_cXK7fEoAKcTBJ-wM73TGbD9JcHP5DdGQoc3JqxXHo-sDS_wKkuRfKdVatj6E-AW09jtZkCzDVryZJfSgZbfcdFsdZYJkRKf_z/s2048/image_2024-09-10_10-27-46.pngដូច្នេះបើខ្ញុំមិនអើពើទេ គឺខ្ញុំមិនគប្បីឡើយ ទើបក្នុងពេលនេះ ខ្ញុំដាច់ចិត្តលើកដៃសំពះអង្វរដោយទទូចចំពោះបងប្អូនដែលយក ទ្រ មក Bully ក្នុងបណ្តាញសង្គមមួយចំនួននេះ ក៏ដូចជាសំណូមពរទៅកាន់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រួមនិងស្ថាប័នពាក់ព័ន្ធសូមមេត្តាឈប់ និងជួយបញ្ឈប់រាល់សកម្មភាពលេងសើចមិនទំនងជាមួយឧបករណ៍ភ្លេងបុរាណខ្មែរ ឬអ្វីដែលទាក់ទងនឹងសិល្បៈខ្មែរ ដែលទាំងអស់នេះគឺជាអត្តសញ្ញាណជាតិ ជាសម្បត្តិកេរ្តិ៍ដូនតាជាទីគោរពសក្ការៈ និងមានតម្លៃ មុននឹងវិស័យសិល្បៈវប្បធម៌របស់យើងត្រូវបានគេប្រមាថ និងឈានទៅរកការបាត់បង់»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy-yAcRFtyVDnIMXnPFsH3IEfTDKUBu-JnAO4GOEZYogo0FU9Y8qSCRL76lnNL7OrSIaYskS_-Nx5YC-drT2niAX_NCnnJdVCEiRkE3RW88d6c78a6AN8UgZRxVQ5j5Uq08nuRvvuM9xOcHWT8_FkrDZMxupxuz_w9K2r3dAtqbonIURcfcESmv_ZzaWRq/s1024/image_2024-09-10_14-05-44.png

ក្នុងនោះដែរ អ្នកនាង ម៉េង កែវពេជ្ជតា បានរៀបរាប់អំពីប្រភេទទ្រនិងស្នើឱ្យបញ្ឈប់សកម្មភាពសើចចំអកឧបករណ៍បុរាណខ្មែរប្រភេទនេះ។ តារាចម្រៀងរូបនេះថា «ទ្រ គឺជាឧបករណ៍តន្ត្រីបុរាណខ្មែរដែលដើរតួយ៉ាងសំខាន់ក្នុងបទភ្លេងចម្រៀង ល្ខោន របាំ ពិធីខ្មែរមិនអាចខ្វះបាន ។ ទ្រខ្មែរខ្សែ៣ ទ្រសោ ទ្រអ៊ូ ទ្រឆេ ..ទាំងអស់នេះពេលខ្លះធ្វើជាតួឯកទៀតផងទៅតាមទម្រង់នៃបទភ្លេង ចម្រៀង ។ ក្នុងពិធីរៀបមង្គលការ ទ្រសោ ទ្រខ្មែរខ្សែ៣គឺជាតួឯកសម្រាប់នាំមុខ។ ទ្រ នៅមានតួនាទីជាច្រើនទៀតស្ទើរតែលើសឧបករណ៍តន្ត្រីបុរាណខ្មែរដទៃទៀតផង។ នាងខ្ញុំសង្ឃឹមថា សារមួយនេះនឹងជួយបណ្តាលចិត្តបងប្អូនដែលយល់ខុសមួយចំនួនឱ្យបញ្ឈប់រាល់ការគិត និងសកម្មភាពមិនល្អ ហើយងាកមកជួយគ្នាថែរក្សាការពារឱ្យបានមាំមួននូវសម្បត្តិវប្បធម៌ខ្មែរដ៏កម្សត់របស់យើងដើម្បីឱ្យមានស្នាមញញឹមដើរទន្ទឹមនឹងភាពស៊ីវិល័យនៃឧបករណ៍តន្ត្រីសម័យដែលជាឧបករណ៍ភ្លេងរបស់បច្ចឹមប្រទេស។ សូមអរគុណ!»៕