ចំណតផែកុងតឺន័រថ្មី ប្រវែង ២៥៣ ម៉ែត្រ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត។
គម្រោងនៃការអភិវឌ្ឍកំពង់ផែនេះ ត្រូវបានបែកចែកជា៣សំខាន់ៗ ដោយរួមមាន៖
ចំណត់ផែច្រាំងទំនិញទូទៅ ចំណាយថវិកាប្រមាណ៣២លានដុល្លារ
ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ ចំណាយថវិកាប្រមាណ២៤៣លានដុល្លារ
ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី២និងជំហានទី៣ ចំណាយថវិកាប្រមាណ៦៩៨លានដុល្លារ
គម្រោងទាំងនេះ បានប្រើប្រាស់ថវិកាសរុបប្រមាណ៩៧៣លានដុល្លារ ដោយក្នុងនោះ៧៦០លានដុល្លារ ជាឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន ខណៈរាជរដ្ឋាភិបាលកម្ពុជាចំណាយ ១៩២លានដុល្លារនិងថវិកាផ្ទាល់របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុចំនួនប្រមាណ២១លានដុល្លារ។
តាមការរំពឹងទុក្ខគម្រោងសាងសង់ចំណតផែកុងតឺន័រថ្មីទាំង ៣ ជំហាននេះ នឹងប្រែក្លាយសមត្ថភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែអន្តរជាតិខ្នាតធំ ប្រកបដោយភាពប្រកួតប្រជែង ដែលអនុញ្ញាតឱ្យនាវាកុងតឺន័រ ធុនធំពីគ្រប់តំបន់នៅក្នុងពិភពលោក អាចចូលចតបានដោយងាយស្រួល៕










