Home ព័ត៌មានជាតិ គួរបន្ទោសនរណា! ស្លា..ប់២នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ខណៈអ្នកស្លា..ប់មិនទាន់គ្រប់អាយុបើកបរ

គួរបន្ទោសនរណា! ស្លា..ប់២នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ខណៈអ្នកស្លា..ប់មិនទាន់គ្រប់អាយុបើកបរ

128
0

កាលពីយប់ម៉ោង៧និង៣០នាទីយប់ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យស្លាប់មនុស្ស២នាក់ នៅមុខផ្សារទំនើបឡាក់គី ស្ថិតនៅលើផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh33t8HBfz_t3EygOCuvOIbb5Op9QPq7WN0O5vtS1YhQuvPSG71vzWAB8U5HEvwM5urAcMh6z_aYdePyEOV_bRe9ck_kfuVFMl43EV2Eoh3jBxGRy0yvmD8JUhoIVn4toWgnr5pH7Yma5QtPraVng05KAGZ9Jc-NuclaBSMa3FL47LOVZ0Czoptt9_5xc-y/s1024/photo_2024-09-10_07-31-30-1024x768.jpg

នៅមុនពេលកើតហេតុគេឃើញក្មេងស្រីរងគ្រោះ២នាក់ ម្នាក់អាយុ១១ឆ្នាំ និងម្នាក់ទៀតអាយុ៩ឆ្នាំ ជិះម៉ូតូម៉ាក zoomer X ពាក់ផ្លាកលេខ ភ្នំពេញ 1FS- 7326 ជិះឌុបគ្នា តាមបណ្តោយផ្លូវ១៩៨៦ ក្នុងទិសដៅពីលិចទៅកើត ខណៈពេលជិះមកដល់ចំណុចកើតហេតុ មុខផ្សារទំនើបឡាក់គីផ្សារ ស្រាប់តែមានរថយន្តពណ៌សមួយគ្រឿងមិនចាំម៉ាក ធ្វើដំណើរក្នុងទិសដៅបញ្រ្ចាស់គ្នាក្នុងល្បឿនលឿន ជ្រុលចង្កូតបុកម៉ូតូជនរងគ្រោះយ៉ាងពេញទំហឹងប៉ើងជាច្រើនម៉ែត្របណ្តាលឲ្យក្មេងស្រីទាំង២នាក់ត្រូវជាបងប្អូនបង្កើតស្លាប់នៅកន្លែង ហើយរថយន្តបង្កបានបន្ថែមល្បឿនបើករត់គេចខ្លួនបាត់ស្រមោល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4BPGnDGckF1y5-3UTeEuSS7v7FSAREPPssVPv0U4sMGkOnlW9Te6VUnW9Qhoum7kgsDJoX85GExagP0RqUrzZTAkaCrVMld4Po1o2yTYMzsFhu8qAALngjgTmNHBaHZ44oO-SfgRg8Yok1YZmd3e2NzxuKiaxb13W_O-flja-eHlVaNxqvO0XiRJ1-qyn/s1024/photo_2024-09-10_07-31-41-1024x768.jpg

ក្រោយកើតហេតុនេះ សមត្ថកិច្ចបានចុះធ្វើការវាស់វែង និងស្រាវជ្រាវស្វែងរកម្ចាស់រថយន្ត ដើម្បីចូលខ្លួនមកដោះស្រាយតែផ្លូវច្បាប់។

ចំពោះហេតុការណ៍នេះ មហាជនមួយចំនួនក៏បានទម្លាក់កំហុសទៅលើអាណាព្យាបាលដែលបណ្តាលឱ្យក្មេងមិនទាន់គ្រប់អាយុបើកបរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjX3zMBATRhJID7SmbPxHzgHMxOtkoOQsJW4n_g64zrG0A7H0c2JGUA6Z_8NLxrQk23UbRki1LnAOyB9QM3M6BPuNAxVAMteIu2NuEWwSoHTN8mY0orXmXquoI0kK7ds-Bd2wHI7LK4vefluFX29Rids-IAy4lbNkq8LtAiXDCW_T2zFgZ5mwmWX5GBp_Os/s1024/photo_2024-09-10_07-31-58-1024x768.jpg

យោងតាមច្បាប់ក្នុងប្រទេសកម្ពុជាយើង បានចែងយ៉ាងច្បាស់ថា”អ្នកបើកបរត្រូវមានអាយុយ៉ាងតិច១៥ឆ្នាំ ឡើងទៅ ដោយមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណណាមួយទើបអាចមានសិទ្ធបើកបរនៅក្នុងប្រទេសកម្ពុជា”៕