Home ព័ត៌មានអន្តរជាតិ ហេតុអ្វីបានជាប្រជាជនភូមាទាំងប្រុសទាំងស្រី និយមលាបម្សៅឈើពណ៌សៗនៅនិងថ្ពាល់?

ហេតុអ្វីបានជាប្រជាជនភូមាទាំងប្រុសទាំងស្រី និយមលាបម្សៅឈើពណ៌សៗនៅនិងថ្ពាល់?

182
0

លោកអ្នកធ្លាប់ឆ្ងល់អត់ ហេតុអ្វីបានជាប្រជាជនភូមា ឬមីយ៉ាន់ម៉ាទាំងប្រុសទាំងស្រី និយមលាបម្សៅឈើពណ៌សៗ នៅនិងថ្ពាល់ ជាពិសេសស្ត្រីៗ តើការលាបម្សៅឈើពណ៌សប្រភេទនេះលាបដើម្បីអ្វី ហើយវាមានប្រវត្តិយ៉ាងដូចម្តេច និងមានប្រភពមកពីណា? តើកម្ពុជាយើងធ្លាប់មានទំនាក់ទំនងលាបម្សៅស នៅថ្ពាល់ដែររឬទេ? ត្បិតកម្ពុជាក៏មានប្រវត្តិជាខ្មែរមន ហើយភូមារក៏មានដូនតាជាមនដូចកម្ពុជាកាលពីអតីតកាលដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5cJ35-p-qm1vtaBBY1ugUAlPNWZ2qeWzFUtm3NXRUO67nP5Eg_lQLu3j-cYBQu0EaZ6-hcLLM1WYwoELvKOgFs6SWLOnrQ1HinG6icqelXPcKgnTPjDvGrXW62qk0pxoTMLzbKlH7eF7I0AVrqZsVumgqaAhSDWkmVOjidE4aDeqffinwGRjY5DUYWaG3/s600/image_2024-09-10_08-45-45.png

ម្សៅឈើពណ៌សដែលប្រជាជនភូមា ឬមីយ៉ាន់ម៉ាទាំងប្រុសទាំងស្រី និយមលាបត្រូវបានគេស្គាល់ថាជាម្សៅ Thanaka។ Thanaka គឺជាផលិតផលគ្រឿងសំអាង និងថែរក្សាស្បែកបែបប្រពៃណី ដែលត្រូវបានប្រើនៅក្នុងប្រទេសមីយ៉ាន់ម៉ា អស់ជាច្រើនសតវត្សមកហើយ។ វាជាផ្នែកដ៏សំខាន់មួយក្នុងវប្បធម៌ភូមា ហើយមានប្រវត្តិដ៏សម្បូរបែបដែលមានអាយុកាលរាប់ពាន់ឆ្នាំ។ ដើមកំណើតរបស់ម្សៅ Thanaka ត្រូវបានគេកត់ត្រាដំបូងក្នុងអរិយធម៌ Pyu នៅពេលពួកគេបានទទួលឥទ្ធិពលយ៉ាងខ្លាំងពីវប្បធម៌ឥណ្ឌា រួមទាំងព្រះពុទ្ធសាសនា ទំនាក់ទំនងពាណិជ្ជកម្ម និងការប្រើប្រាស់ភាសាសំស្ក្រឹត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwnnIjxXaCJKSMeG9I2Mt5zxoNDfmL2RYLpLqgf9xQz_BvHxlydDlQUpYqqHixcC18ERW4QxZrZuB-XRN0HtFh4Dk-Qa6LWMOFtORAlSzDNkZrPuw4qbiZrJf9k7jfNNBkyOJO9IxTQPeB0gIDuf672bPx6Occ7I2a0EErYaGNYTx4nkDTXSJEei61iYfk/s640/image_2024-09-10_08-46-42%20(2).png

វាត្រូវបានគេជឿថាការប្រើប្រាស់ម្សៅ Thanaka ពីសំបកឈើគឺជួយឱ្យពួកគេមានសម្រស់ស្រស់ស្អាត និងការពារកំដៅថ្ងៃបានយ៉ាងល្អ។ ចាប់ពីពេលនោះមក ប្រជាជនមីយ៉ាន់ម៉ាទាំងអស់ ក៏បានប្រើប្រាស់ម្សៅថាណាការហូតមកដល់ពេលបច្ចុប្បន្ននេះ ហើយវាក៏ជាទំនៀមទំលាប់បុរាណមួយដែលមិនអាចបំភ្លេចបាន។ ថាណាកាគឺជាម្សៅប្រពៃណីកើតចេញពីសំបកដើមឈើមួយចំនួនដែលដុះនៅតំបន់កណ្តាលនៃប្រទេសមីយ៉ាន់ម៉ា។ មនុស្សម្នាជាច្រើនបានកិនសំបកដើមឈើទល់នឹងថ្មរលោងរាងជារង្វង់សើម រួចយកម្សៅលាបលើមុខ ជាចម្បងថ្ពាល់ដើម្បីថែរក្សាស្បែក។ ដោយសារប្រទេសនេះស្ថិតនៅក្នុងតំបន់អាកាសធាតុត្រូពិច សីតុណ្ហភាពនៃប្រទេសមីយ៉ាន់ម៉ានៅតែក្តៅខ្លាំងពេញមួយឆ្នាំ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeIUPyWF3xmPJUPODzFfin4iIkj5eUA4br3sWeEMmHJxdSS77dxqWydaWwOvZU0KvgbCZRYA1i7TuSa0rrIHqbzGLugZ8Hl4rHfizyxK5bHNN1rDbjF2S-ztIBqyxvuy3_cvxAeC9eOjjy2R98UNJPxD2XCdINzHSVOO8ScGcwphee6zXdkyk_Exi9eXvt/s740/image_2024-09-10_08-46-42.png

ដូច្នេះជនជាតិភូមាជាច្រើនតែងមានស្បែកពណ៌ត្នោតខ្មៅ ដោយសារឥទ្ធិពលនៃអាកាសធាតុសម្រាប់ការងារនៅខាងក្រៅ។ ទោះជាយ៉ាងណាក៏ដោយ ភាគច្រើននៃពួកគេតែងតែមានស្បែកសតឹង រលោង និងមានសំណើម ដោយសារការប្រើម្សៅ Thanaka។ Thanaka ក្លាយជាម្សៅដ៏ពេញនិយមបំផុតរបស់ប្រទេសមីយ៉ាន់ម៉ា និងជានិមិត្តរូបនៃសម្រស់ដ៏ល្អឥតខ្ចោះ ដើម្បីការពារកំដៅថ្ងៃ ក៏ដូចជាថែរក្សាស្បែកទាំងថ្ងៃទាំងយប់។ លើសពីនេះទៀតសារធាតុសកម្មរបស់ម្សៅថាណាកា ក៏មានប្រសិទ្ធភាពប្រឆាំងនឹងបាក់តេរី ផ្សិត ក៏ដូចជាប្រឆាំងនឹងមុន ជួយកម្ចាត់ស្បែកដែលងាប់ លាងសម្អាត និងគ្រប់គ្រងជាតិខ្លាញ់លើផ្ទៃមុខ ដែលធ្វើឱ្យមានតុល្យភាពសំណើមពេញមួយថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiK3lFlusccFMlSXAX0ZxDajs6je0NEUZ98YZNIkywuY6s1Mvr18715vXXoLTD9aCy5VItOyQY70DXIklgfsbnWj_xUjj-kpu7uCVWK3KXOxVCrOB1jHA982yZbjjhWyNhCUrArR27PScxqjZIj9wZASxbc-K207E5CP2PD4cGRpN998xE1IZ-Q11X9kAAM/s1000/image_2024-09-10_08-46-43.png

ដោយសារហេតុផលទាំងនេះ តាំងពីក្មេងរហូតដល់ចាស់ ទាំងប្រុសទាំងស្រី ចូលចិត្តប្រើគ្រឿងសម្អាងធម្មជាតិនេះ ជាជាងវិធីថែរក្សាសម្រស់ផ្សេងទៀតសម្រាប់ជីវិតប្រចាំថ្ងៃ។ ដោយសារ Thanaka ជាម្សៅធម្មជាតិមិនមានសារធាតុគីមីនោះទេ ពួកគេប្រើ Thanaka សម្រាប់ក្មេងៗតាំងពីតូច ដើម្បីការពារស្បែករបស់ពួកគេនៅពេលពួកគេធំឡើង។ សរុបសេចក្តីមកម្សៅ Thanaka គឺមានប្រភពមកពីអរិយធម៌ Pyu ដែលជាអរិយធម៌ដ៏ចំណាស់មួយក្នុងចំណោមអរិយធម៌ដែលបានកត់ត្រាដំបូងបំផុតនៅក្នុងប្រទេសមីយ៉ាន់ម៉ា នៅពេលពួកគេបានទទួលឥទ្ធិពលយ៉ាងខ្លាំងពីវប្បធម៌ឥណ្ឌា៕