Home ព័ត៌មានអន្តរជាតិ តៃវ៉ាន់អាចផលិតវ៉ែនតាពីកាកសំណល់ផ្លាស្ទិកដោយចំណាយពេលត្រឹមតែ២ម៉ោងទេ

តៃវ៉ាន់អាចផលិតវ៉ែនតាពីកាកសំណល់ផ្លាស្ទិកដោយចំណាយពេលត្រឹមតែ២ម៉ោងទេ

62
0

តៃវ៉ាន់ ៖ គំរបដបផ្លាស្ទិក, ប្រអប់ផ្លាស្ទិកដាក់ម្ហូបអាហារ, ស្លាបព្រា, សម និងសម្ភារៈក្មេងលេងប្រភេទផ្លាស្ទិកបានក្លាយជាផ្នែកមួយសម្រាប់ការផលិត ផលិតផលថ្មីនៅតៃវ៉ាន់ ។ ក្រុមហ៊ុនតៃវ៉ាន់ឈ្មោះ Miniwiz បានរៀបចំកម្មវិធីមួយឈ្មោះថា «Trash Kitchen» ដើម្បីឱ្យអ្នកចូលរួមទទួលបានបទពិសោធន៍កែច្នៃសំរាមទៅជាវ៉ែនតា ក្នុងរយៈពេលត្រឹមតែ២ម៉ោងប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtHDNaX0cfaRdgQXS2hyphenhyphenLrbdv4YXIvCSBZjGL91VOHrgx3qHWot-xRaQhFq_wBDIRoTU6bP0kdO53eIIOGDLKr_OlrHFu1Qk0zQ9Uf3omwoj2BwcCPfyuS6rOs5OEM2x7q7pwlxD6LKtUgFudnB5jhVuLDp4P-USS16MIGEUrf96HqvyYdKUqH_0kjadAa/s1500/image_2024-09-10_08-49-38%20(2).png

លោក Arthur Huang ជាស្ថាបិកក្រុមហ៊ុន Miniwiz បាននិយាយមកកាន់សារព័ត៌មាន Reuters ថា ៖ «យើងព្យាយាមបង្ហាញពី Trash Kitchen ដើម្បីឱ្យមនុស្សគ្រប់គ្នាបានឃើញ និងចូលរួមកែច្នៃកាកសំណល់ផ្លាស្ទិកទៅជាវត្ថុមានតម្លៃ ដោយចំណាយពេលខ្លីប៉ុណ្ណោះ ។ លើសពីនេះ វិធីកែច្នៃរបស់យើងពុំប៉ះពាល់បរិស្ថានទេ ប៉ុន្តែអ្នកចូលរួមនឹងបានឃើញដោយផ្ទាល់ភ្នែក អំពីវិធីកែច្នៃកាកសំណល់ផ្លាស្ទិកជាផលិតផលប្រើប្រាស់ប្រកបដោយនិរន្តរភាព» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoCJp6iYVrWoORHqo_h0IfaZrREyxWA5e22fX_kTynZyGgY0wB0uNDb21Bf7ESefDAFjQgOVtk7SmOjvloZOHt0j0BxX_WbPUuF2s4xiARziOY2Qsc_YW9e8C4NA1nkNbRvJJF48h-yv4f10oJjCNCuEmznYqZv6Z0CPOmV-WwdWOxklU9s6nUhb9oR_rn/s840/image_2024-09-10_08-49-38.png

លោក Arthur Huang ថែមទាំងបានកាន់កែវពិសោធន៍បែបវិទ្យាសាស្ត្រដាក់កាកសំណល់ផ្លាស្ទិក ដើម្បីយកទៅផលិតជាវ៉ែនតាក្នុងកម្មវិធី Trash Kitchen បង្ហាញអ្នកចូលរួមទៀតផង កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ។

ក្រៅពីការផលិតវ៉ែនតាហើយ ក្រុមហ៊ុន Miniwiz ក៏បានផលិតជាដែកព្យួរខោអាវ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃជាច្រើនទៀតពីកាកសំណល់ផ្លាស្ទិក និងកាកសំណល់សរីរាង្គ ។ ការផលិតសម្ភារៈទាំងនេះបានប្រើប្រាស់ម៉ាស៊ីនឈ្មោះថា miniTrashpresso ដែលផលិតឡើងកាលពីឆ្នាំ២០១៧ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4CQuMD8eGlhMb3yrfCOZ1Y1wcv4U6d1BS74_ZUCErxhedKClDxWl1Y5XcBa6_jCzPMcxUn_lQvV_MoL_AeoXWBUooJR7VgQN6gNoFYddnwOwu0NNDppsTh_wUmWZu7yMXMUfTiy9mHGxvyNTZV44uL4mGJJXq9zjFNXSEtsXy0RKywzgM0Ox-349RUviy/s768/image_2024-09-10_08-49-39.png

រីឯ Cora Xia ជានិពន្ធនាយកទស្សនាវដ្តី Harper’s Bazaar Taiwan ដែលផ្សព្វផ្សាយពីការច្នៃម៉ូដផលិតផលនិយាយថា គម្រោងកែច្នៃកាកសំណល់ផ្លាស្ទិកជាវ៉ែនតា គឺជាគំនិតផ្តួចផ្តើមដ៏ល្អមួយដើម្បីគាំទ្រម៉ូដផលិតផលប្រកបដោយនិរន្តរភាព ។ គម្រោងនេះនឹងអាចការពារបរិស្ថានពិភពលោក ហើយអតិថិជនគួរតែទទួលបានបទពិសោធន៍ទាំងនេះ ដោយសារវាមានប្រយោជន៍ខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEis3mmWi7ehYIc9AhjFBg7_49idX4bvGfhYlhqe3_Jf9yVKfiReIV4JUmjiT_R28O3bGx1dSfdx7klGucC5jrITFufO-WCiZxCnFewm3a0048L2JuteDGdV7nsNKfYFJyQxuZChyphenhyphenCsGZ1Z9p5ViEJKIoGRH2iuNfoXZDTcFzRto_buSmHnJ2S3lN8q0GwWX/s1920/image_2024-09-10_08-49-40.png

អ្នកចូលរួមកម្មវិធី «Trash Kitchen» និយាយថា កម្មវិធីនេះបានជួយឱ្យពួកគេគិតបានគ្រប់ជ្រុងជ្រោយក្នុងការបោះចោលសំរាម និងយកចិត្តទុកដាក់ពីការកែច្នៃសំរាមទាំងនេះទៅជាផលិតផលប្រើប្រាស់មានតម្លៃ ។

ស្ត្រីជាម្ចាស់អាជីវកម្មម្នាក់ឈ្មោះ Debbie Wu អាយុ៤០ឆ្នាំ និយាយថា ៖ «ខ្ញុំមានកូន២នាក់ ហើយខ្ញុំចាប់ផ្តើមគិតពីអនាគតរបស់ពួកគេ ។ បើអ្នកបោះចោលសំរាមផ្តេសផ្តាសនោះ គឺស្មើនឹងអ្នកបង្កើតបញ្ហាដល់សង្គមរយៈពេលយូរ ។ ប៉ុន្តែបើយើងផ្លាស់ប្តូរទម្លាប់ងាកមកប្រើប្រាស់ផ្លាស្ទិកតិចជាងមុន វានឹងជួយឱ្យមានការផ្លាស់ប្តូរដ៏ធំបាន» ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilqhGax3q8OkE6G5Ugal2WVq0FC39t4wrMXVoZXdyyIvbmNFA3iinV4d80z7DpbhZASUrtrmxdJOpb4QmGtIaROv1nK1tSZvSu3_FG_ht0PJRi9aysEwlAPBGhO-OU_rVOsd1mSEHoAyNbdHp5nvLKhyoxVyJW_s8cyHIWisO12ObvI5zTrrVQdzy5i8AB/s800/image_2024-09-10_08-49-41.png

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៣ ពលរដ្ឋតៃវ៉ាន់បានបោះសំរាមផ្លាស្ទិករហូតដល់ជាង១១លានតោន ក្នុងនោះសំរាមដែលអាចកែច្នៃឡើងវិញស្មើជាង៦លានតោន ។ នេះបើតាមទិន្នន័យរបស់ក្រសួងបរិស្ថានតៃវ៉ាន់ ៕