Home ព័ត៌មានជាតិ ត្រូកូល ភូថង​ ម្នាក់ទៀត ឡើងកាន់តំណែងធំនៅខេត្តកោះកុង

ត្រូកូល ភូថង​ ម្នាក់ទៀត ឡើងកាន់តំណែងធំនៅខេត្តកោះកុង

188
0

ថ្មីៗនេះ លោក ភូថង សេរីវុឌ្ឍី ត្រូវបានតែងតាំងជាជាអភិបាលថ្មីក្រុងខេមរភូមិន្ទ ក្រោយពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យ តែងតាំងឱ្យកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ ខេត្តកោះកុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLTxNkL2_ZjJpLnQJV1Ry2rWfSXb4IkdVB2fYFYr6iY9fK08OJGOEsvlTsiQ-s5d8yGe0UsQFgAmFJawRNSXy4VHVHPF1j8lJsQLIgZ5By6FmKWdEBfOLuZk-M-LP1cgfdgrxIk6w-PDop25kFjqbjZU8oy0GVpoOqssdu3rPcclIyPk6fMkqs-ZGFlEeS/s1024/image-525.png

នាក្នុងពិធីតែងតាំង លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានលើកទឹកចិត្តដល់អភិបាលថ្មីក្រុងខេមរភូមិន្ទ ចូលរួមធ្វើអភិបាលកិច្ចល្អ និងទំនើបកម្មក្នុងស្ថាប័នរដ្ឋប្រកបដោយសមត្ថភាព ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីជំរុញល្បឿននៃការអភិវឌ្ឍន៍មូលដ្ឋានកាន់តែជឿនលឿន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg92NP59sqUMAtBNZcsLJmuiGxcazoLSLDkIqVjzsotvkGIlfJVu2TGZKLjj8UxUd_PXPV73rEPwmUgLvsghviKNVUMFHhAJSVKdRGtQk2QlCsOt2I7R6ogsuSl2EfXQ2Yj3aH7Xr_C7Ri9lIqpyppUeI8bEYHU2GTcW_rBgb58uDnLjP28OYt-hRUpXnP7/s1024/image-526-1024x682.png

ដោយឡែក លោក ភូថង សេរីវុឌ្ឍី ក៏បានប្តេជ្ញាចិត្តថា នឹងខិតខំជំរុញការអនុវត្តគោលនយោបាយភូមិឃុំ-សង្កាត់ មានសុវត្ថិភាពឱ្យកាន់តែមានប្រសិទ្ធភាព និងបង្ការទប់ស្កាត់ បង្រ្កាបបទល្មើសនានាក្នុងមូលដ្ឋានផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvtSekoH-KmmmYOeDo3XJhL5X-8N01kAuArEFj2iNulOxBI1VWbuBLex3KUGKh4saVZ1FcmZOl4vVtK42WzN3VSZ5yKm2Bk6XkN4PfMsPG4c26bOsuaeNdvpbeTFIyzr5Q_CpHDqWFqtbxATyJYWktPPnfw0VYA_NGfoEf1FxJEqpzyuIehM2b51BVVa1C/s768/image_2024-08-22_10-09-58.png

គួរបញ្ជាក់ថា លោក ភូថង សេរីវុឌ្ឍី ត្រូវជាប្អូនប្រុសបង្កើត លោកស្រី មិថុនា ភូថង ជាអភិបាលខេត្តកោះកុង និងកូនប្រុសបង្កើតរបស់លោក យុទ្ធ ភូថង អតីតអភិបាលខេត្តកោះកុង៕