Home ព័ត៌មានជាតិ សេសានក្រោម២ វារីអគ្គីសនីធំបំផុតនៅកម្ពុជា

សេសានក្រោម២ វារីអគ្គីសនីធំបំផុតនៅកម្ពុជា

105
0

វារីអគ្គិសនីសេសានក្រោម២ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៨។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGplB7yrwalyBTN1XFctiY2tmhkwGb-24qBChqUPBD4z2b120rXjXsmhD3rE83k72eR7HuinHffwHYxh_IE7G1WRTPMQbk0AKsmUMiQJhLvTTNUDRyCwOd2iZXhsrkgh6D8LyIzrV7pw4GO_TzpCqQ1pJTHYQgRP3DbQcb32Jotf4exYb51a26BiR1EHRt/s900/image_2024-09-06_14-07-11.png

វារីអគ្គិសនីនេះ មានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រស្រុកសេសាន ខេត្តស្ទឹងត្រែង ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសន្តិសុខថាមពលរបស់ប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhjMshbUCDLts4Xt9-5NvLtzKVA4XeGHmIQpkx0qxzC-krUX340WPA4GZgWJ3ZKl0eOKZmIlcJ8Xpz0LeVTc86vRPPmIqG3EulD_cNYbcuzbwpnpoWVC2jrlrxaWAZcWu1YEfBg2Hbn7u_A_GME30upj_6JLIQPp5TQqmqLsEIjJnRVI4gmNDPJPNvVe56/s900/image_2024-09-06_14-07-16.png

វារីអគ្គិសនីសេសានក្រោម២ មានសមត្ថភាពផលិតអគ្គិសនីចំនួន ៤០០មេហ្គាវ៉ាត់ ស្មើនឹង ២០% នៃសមត្ថភាពផលិតអគ្គិសនីសរុបនៅក្នុងប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgifnMSEdGR2kuhi5t3Evq17q79nB8aDv3ZWtPMhICCWM7ML4f7DS5_cYxGQcgdSPEFC6-iRnPRLjU3sQsOQRN0nJfQOwnli5EY_FF8AiMZoV9rpiS0ed-oxaLJ4VyMyvHc5vhATcq5DWdxRP6kyjvO0VoMTKcDIQbr5DrMGQUdZFSaCviKDh34cIEeohqq/s900/image_2024-09-06_14-07-22.png

វារីអគ្គិសនីនេះ សាងសង់ឡើង ក្រោមការវិនិយោគ៨០០លានដុល្លារអាមេរិក BIក្រុមហ៊ុនចំនួនបីដែលរួមមាន៖
ក្រហ៊ុនរបស់ប្រទេសចិនភាគហ៊ុនប្រមាណជា ៥១%
ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង មានភាគហ៊ុន៣៩%
និងក្រុមហ៊ុនរបស់វៀតណាមឈ្មោះថា Vietnam Electricity មានភាគហ៊ុន១០%https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhS82IugzGSgS-8FejGtSB8lSYR2csw61HFxH2Ow5iTBFM8v43eyMGoqDeIHkBHU5Fz6zaWNK-ypgQ5C7DiVWmwHFucCCo13CR_IDkeN7bfqS6lP784kq-likvseE95eJAziiwM4G4glvmJ_3xA_FIXC00kaTar9_ln2X8PSwgtgeiMHv3CHwMTQEzkHP7U/s900/image_2024-09-06_14-07-29.png

គម្រោងវិនិយោគខាងលើ សាងសង់ឡើងក្រោមទម្រង់ “សាងសង់រួច-ដំណើរការ- និងផ្ទេរមករាជរដ្ឋាភិបាលឬ BOT (build–operate–transfer)” សម្រាប់រយៈពេលសម្បទានរហូតដល់ទៅ៤៥ឆ្នាំ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4zxEUzjkzj71GbboNJw94-GRs466r2GykaiUQPxbPKREORrxenlbydKWJQV00AeNyHJj8ySiG9sx5mlMH7uaw00mJLnr8njJDCirl9zXortOGaCfGWwGfV8Etnm5r7tq0EwVAa6Es8QoEonuOrnTczxrpoecdAcw9zOTJDNTinGik5l9NXLk0q8UMA9Wb/s900/image_2024-09-06_14-07-37.png