Home ព័ត៌មានអន្តរជាតិ គំនិតថ្មីនៅឥណ្ឌូណេស៊ី! យកសំរាមផ្លាស្ទិកមកប្តូរជាមួយសំបុត្រជិះរថយន្តក្រុងមិនគិតថ្លៃ

គំនិតថ្មីនៅឥណ្ឌូណេស៊ី! យកសំរាមផ្លាស្ទិកមកប្តូរជាមួយសំបុត្រជិះរថយន្តក្រុងមិនគិតថ្លៃ

36
0

ប្រទេសឥណ្ឌូណេស៊ី ៖ Surabaya ជាទីក្រុងធំលំដាប់ទី២ របស់ប្រទេសឥណ្ឌូណេស៊ីមានគោលនយោបាយឱ្យពលរដ្ឋយកដបផ្លាស្ទិកមកប្តូរជាមួយសំបុត្រជិះរថយន្តក្រុងមិនគិតថ្លៃ ។ ដបផ្លាស្ទិក៥ ឬកែវផ្លាស្ទិក១០ អាចប្តូរយកសំបុត្រជិះរថយន្តក្រុងរយៈពេល២ម៉ោង ដោយអ្នកដំណើរអាចយកដបផ្លាស្ទិកទៅឱ្យស្ថានីយរថយន្តក្រុងដើម្បីប្តូរយកសំបុត្រ ឬយកដបផ្លាស្ទិកបង់ថ្លៃសំបុត្ររថយន្តក្រុងក៏បាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-DoRaRWgGO1Hgn95rfh68as5pohVRtVHrGTKryVgdWhiHSvV7SbVGa9l9zXNOFN3BDQv51CfKcDPgwzbnlwdj0zK03qkGPZj2nNKPNyu298-mEmE14YebWmcxUd3ahwlYYYGLy2leMTol-jOhBssYOYgdO0pgatC0eK4n_Kvyy9Hm4RLFWVntPfrSw5fh/s1200/photo_2024-09-02_13-52-51.jpg

ឥណ្ឌូណេស៊ី ស្ថិតក្នុងចំណោមប្រទេសមានបញ្ហាសំរាមផ្លាស្ទិកច្រើនបំផុតនៅលើពិភពលោក ។ កាលពីឆ្នាំ២០២២ ឥណ្ឌូណេស៊ីបានផលិតផ្លាស្ទិកច្រើនរហូតដល់៣លាន២សែនតោន ក្នុងនោះផ្លាស្ទិកចំនួន១លាន៣សែនតោនបានហូរធ្លាក់ទៅក្នុងសមុទ្រ ។

ហេតុនេះ ទីក្រុង Surabaya មានគោលនយោលបាយឱ្យពលរដ្ឋយកដបផ្លាស្ទិកមកប្តូរសំបុត្រជិះរថយន្តក្រុងមិនគិតថ្លៃ ហើយសង្ឃឹមថា នឹងអាចជួយកាត់បន្ថយបញ្ហាសំរាមផ្លាស្ទិក ព្រមទាំងជំរុញឱ្យពលរដ្ឋងាកមកប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈច្រើនជាងមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmR_1OfN6sALUrzxWZXTWMP-tTFPMqZB2GJwUbHtsFadiiSV1iudDRl1EUAEfJB6RJb2MSmwROGYr5k8MMT02QdNrBOU-_EYIh8fqIYmsmINELRtqhLQR6Pp9DmE44bt6CRsjWYY_A1HWOIRcWsN5egBhLhYVDrOoBKjKn4aECS-cTLBbe__f5x3I4LUuV/s1200/photo_2024-09-02_13-52-52%20(3).jpg

រថយន្តក្រុងពណ៌ក្រហម ឈ្មោះ Suroboyo Bus បានដំណើរការកាលពីឆ្នាំ២០១៨ នៅទីក្រុង Surabaya ក្រោមការដឹកនាំរបស់អភិបាលក្រុង លោកស្រី Tri Rismaharini ។ រថយន្តក្រុងនេះត្រូវបានប្រើប្រាស់ជាមធ្យោបាយធ្វើដំណើរសាធារណៈដ៏សំខាន់របស់ទីក្រុង ។ ប៉ុន្តែដោយសារមានសំរាមផ្លាស្ទិកច្រើន ទើបទីក្រុងនេះ បង្កើតគំនិតថ្មី គឺឱ្យពលរដ្ឋយកដបផ្លាស្ទិកមកប្តូរសំបុត្រជិះរថយន្តក្រុង ហើយសង្ឃឹមថា នឹងជួយកាត់បន្ថយបរិមាណសំរាមផ្លាស្ទិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgacTRqh0hiJEzi1TTJEtZlXdnP1JRfz-vmtCP9krwVg2NHPvqN9eXVggB9egGn7VPknMZIMLS301A0XG-P9i833ef3BTNtG0w92aG1GEAkhICxpDGVsxBOaZIcJ-jn4OSi7-fZXk-eqk0k-3eTmvuPttgJFoO6P76BJflIPksB9N74fxihv8PMqYFhDqRN/s1200/photo_2024-09-02_13-52-52%20(2).jpg

ចំណែកលក្ខខណ្ឌការប្តូរយកសំបុត្រជិះរថយន្តក្រុងពុំគិតថ្លៃ គឺអ្នកដំណើរម្នាក់ៗត្រូវមានដបផ្លាស្ទិក៥ ឬកែវផ្លាស្ទិក១០ មកប្តូរយកសំបុត្រជិះរថយន្តក្រុងរយៈពេល២ម៉ោង ។ អ្នកដំណើរអាចយកដបផ្លាស្ទិកទៅឱ្យស្ថានីយរថយន្តក្រុងដើម្បីប្តូរយកសំបុត្រ ឬយកដបផ្លាស្ទិកបង់ថ្លៃសំបុត្ររថយន្តក្រុងក៏បាន ។ រយៈពេល១ថ្ងៃ រថយន្តក្រុងនេះអាចប្រមូលសំរាមផ្លាស្ទិករហូតដល់២៤៩គីឡូក្រាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhl56wLsRYecytCGTZCk86jpQ_bWX90p5B0Fc8ZnwdRzwcF81jZ_t6BR6m-f39HIrmT5NSYcDvv-dcjy3S73ZryRglRUHZhZ8eE0e_UqMH5mJJiTAdBMNbvAhV6PCrQYcgOqSh5gCaEyjHNz7c6o0U8GxAKwrox3S-btpulB_X4QxapBNJFFkN7FkdGQzKP/s1200/photo_2024-09-02_13-52-52.jpg

អ្វីដែលអ្នកដំណើរត្រូវធ្វើ គឺគិតខ្លួនឯងថា តើចង់ធ្វើដំណើរទៅកន្លែងណា? និងគួរត្រៀមសំរាមផ្លាស្ទិកប៉ុន្មាន ដើម្បីអាចជិះរថយន្តក្រុងទៅដល់គោលដៅ? ហេតុនេះ គំនិតថ្មីខាងលើមានសារៈសំខាន់ណាស់ក្នុងការកាត់បន្ថយសំរាមក្នុងទីក្រុង និងផ្លាស់ប្តូរទម្លាប់របស់ពលរដ្ឋឥណ្ឌូណេស៊ីបន្តិចម្តងៗ ៕