តារាចម្រៀង សួស វីសា បានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីរូបនាងបកស្រាយទម្រង់ហោមរោងយីកេបានយ៉ាងពីរោះស្តាប់ហើយជក់ចិត្តណាស់។ ទោះបីជាកន្លងមកជាច្រើនឆ្នាំយ៉ាងណាក្តីអ្នកគាំទ្របានសរសើរថា សួស វីសា នៅតែច្រៀងពីរោះដូចកាលពីប្រកួតក្នុងកម្មវិធី I Am A Singer Cambodia រដូវកាលទី១ ឆ្នាំ២០១៦។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisLoNMOjFMKfY0ZHVnyrTPkp4IDBsvvDuSHzljRgqiZCWS6bTSj9ubYVyhlTYd8RftObdGI2XaJPeG592PE9S8vPpQQ52JOMq40WXkEho_D23fSJYkJ5Gg3liX392k_AgQNzmH8OEggj8ac7VMf8i8f7gxFSHAQks0oB4_pKcyIIDHEju9nRQN9jv2z3eg/s2048/image_2024-09-03_09-25-50%20(2).png

វិលមកឡើងឆាកតន្រ្តីវិញបន្ទាប់ពីមានបញ្ហាសុខភាពអស់មួយរយៈធំ តារាចម្រៀង សួស វីសា នៅតែជាទីចាប់អារម្មណ៍របស់មហាជនតាមរយៈទឹកដមសំឡេងរបស់នាងទោះបីជាមិនបានបង្ហាញខ្លួនញឹកញាប់ក្តី។ មិនត្រឹមតែមានអាជីពជាតារាចម្រៀងប៉ុន្តែ តារាស្រីរូបនេះក្តោបក្តាប់ជំនួញជាច្រើននៅក្នុងដៃជាមួយស្វាមីលោក ថមមី ថែមទាំងបានបង្កើតកម្មវិធីមួយហៅតារាកិត្តិយសមកសម្ភាសន៍ជាមួយនឹងសំលៀកបំពាក់គេងយប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxYSK0o4O8KaUg4kNF1Z5u5ah9D_C2c6_scQ8HTDmd5bl72zXQtL1IcvSey5ihQ7KNx2xl7bZE0QEFWaS6pMNZtT5ZEyl0-GoMDsqdlJ4bT7oopG8lfkRin7swtNu14eT7GWgE0WZhnFama9LSwrvk3yqEQZ8vCxU2iVj8dbCDFGmEyjJPH-uvBo_0ca6M/s960/image_2024-09-03_09-25-50.png

ថ្មីៗនេះតារាចម្រៀង សួស វីសា ក៏បានធ្វើឱ្យទស្សនិកជនតាមបណ្តាញសង្គមមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលឃ្លីបវីដេអូរបស់តារាចម្រៀងរូបនេះបានចែករំលែកនៅលើប្រព័ន្ធអ៊ីនធឺណិត។ ក្នុងកម្មវិធីប្រគំតន្រ្តីមួយដែលស្ថិតក្នុងសំលៀកបំពាក់ប្រពៃណីខ្មែរ សួស វីសា និង ផន ស្រីខួច ត្រូវបានពិធីករពិធីការិនី អង្រួនចិត្តបកស្រាយបទចម្រៀងអំឡុងពេលអ្នកទាំងពីរប្រកួត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWIucobz0sWRr03ndA7EnfEQYlAgrltqdCoISys0QM6XMYtMcfem9iprGYM6e5cU5Gc009Wb9amlsUUlQWG17BJTYPvnk3ybAKodDcuSls4Ake3a5J8C9gVOA546Bh6OOFnyhAmsaQItfdF4tvoqgIuOa6DBdpCbXpivO6JTNvC7E7kr-gA06rsGxBSs5s/s960/image_2024-09-03_09-25-51%20(2).png

សួស វីសា​បានបង្ហើរសំឡេងរបស់ខ្លួនក្នុងទម្រង់ហោមរោងយីកេ ទោះបីជាគ្មានភ្លេងអមក្តីប៉ុន្តែទឹកដមសំឡេងរបស់នាងនៅតែពីរោះដក់ជាប់ក្នុងចិត្តទទួលបានការសរសើរយ៉ាងច្រើន។ ទស្សនិកជនបានបញ្ចេញមតិសរសើរជាច្រើនទៅកាន់តារាចម្រៀង សួស វីសា ថាច្រៀងបានពីរោះណាស់ ស្តាប់ហើយព្រឺសម្បុរតែម្តង។ ចំពោះប្រិយមិត្តដែលនៅចាំការប្រកួតរបស់ សួស វីសា ក៏បានលើកឡើងដែរថាទោះបីជាកន្លងផុតយូរឆ្នាំយ៉ាងណាតារាចម្រៀងរូបនេះនៅតែបកស្រាយបានយ៉ាងពីរោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgY8dnAV5Gyxt4nzt3PAFes0FhtR_ZCSf6Gr_h5PR8S4CZP7q-IIl36jKtJlj1u2waqizM0-LbV86iz1-Km1MwtiAagrzYXHzEcO0_GKZTezh0cr8_z6pzCs9cd2cAQeGMuKMB3ftplQ_7QsqWi7gJ8vAXsCjy1wTUfDQ6cwUfljX4ic4uxZKfA_4YYoUEN/s2048/image_2024-09-03_09-25-54.png
គួរឱ្យដឹងថាការបង្ហើរសំនៀងទម្រង់ហោមរោងយីកេរបស់ សួស វីសា នេះគឺនាងធ្លាប់បានយកមកប្រកួតជាមួយតារាចម្រៀងផ្សេងទៀតនៅក្នុងកម្មវិធី I Am A Singer Cambodia រដូវកាលទី១ ឆ្នាំ២០១៦។ សួស វីសា មិនត្រឹមតែជាអ្នកចម្រៀងសម័យច្រៀងបទមនោសញ្ចេតនាឬបទញាក់នោះទេ ប៉ុន្តែនាងក៏មានចំណេះជំនាញខាងសិល្បៈបុរាណដូចគ្នាព្រោះនាងគឺជា នាដការីឆ្នើមមកពីសាកលវិទ្យាល័យភូមិន្ទនិងវិចិត្រ សិល្បៈ និងអាចរាំរបាំប្រពៃណីបានយ៉ាងស្ទាត់ជំនាញផងដែរ។

គួរបញ្ជាក់ថា បច្ចុប្បន្ន សួស វីសា កំពុងពរពោះកូនទី២ផងដែរបន្ទាប់ពីកូនស្រីច្បងមានអាយុជិត៤ឆ្នាំហើយ៕