Home ព័ត៌មានអន្តរជាតិ តើប្រទេសណាដែលមានទុនបម្រុងមាសច្រើនជាងគេបំផុតលើពិភពលោក?

តើប្រទេសណាដែលមានទុនបម្រុងមាសច្រើនជាងគេបំផុតលើពិភពលោក?

81
0

បើនិយាយពីមាសមនុស្សភាគច្រើនប្រាកដជានឹកឃើញដល់ប្រទេសចិន និងឥណ្ឌាមុនគេហើយ ទោះជាយ៉ាងណាមិនមែនប្រទេសទាំងពីរនេះទេ ដែលមានទុនបម្រុងមាសច្រើនជាងគេបំផុតនៅលើពិភពលោកនោះ។ មាស គឺជាទំនិញមួយប្រភេទដែលត្រូវបានគេជួញដូរជាសកល និងប្រើប្រាស់អស់រយៈពេលជាច្រើនពាន់ឆ្នាំមកហើយ បើទោះបីជាក្រដាសប្រាក់ហាក់មានភាពងាយស្រួលក្នុងការប្រើប្រាស់ជាងក៏ពិតមែន ប៉ុន្តែ “មាស” គឺនៅតែត្រូវបានចាត់ទុកថា ជារូបិយវត្ថុដ៏មានតម្លៃបំផុតលើវិស័យពាណិជ្ជកម្ម។ ដូច្នេះហើយ តើលោកអ្នកដឹងទេថា ប្រទេសណាមានទុនបម្រុងមាសច្រើនជាងគេបំផុតលើពិភពលោក?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixWjp4P8P1YLv6WGjTrXnamHUYoK65KhskqWiKNWzC-wEx36eG95wCm5dxXU6pjhxSbP5mErYVHW3Non23sNrobLkY9kWU3GfmXHvUBFXqLOOXwk7JEqEGRSIl5o2GP0PSvy4PFTgraWn9iWdpX0OfgClKKYtTz2W16VAvmScK0tVkPbZ6fsYJj1TBnHAn/s1537/image_2024-09-02_09-25-09.png

សម្រាប់ចម្លើយនោះគឺប្រទេសសហរដ្ឋអាមេរិក យោងតាមទិន្នន័យពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងក្រុមប្រឹក្សាមាសពិភពលោក (WGC) នៅចុងឆ្នាំមុន សហរដ្ឋអាមេរិកគឺជាប្រទេសដែលមានទុនបម្រុងមាសច្រើនជាងគេបំផុតនៅលើពិភពលោកគឺ ៨,១៣៣ តោនដែលចំនួននេះត្រូវបានរក្សាទុកជាចម្បងនៅក្នុងឃ្លាំងមាស Fort Knox និងនៅធនាគារ Federal Reserve Bank of New York ។ ឃ្លាំងមាសរបស់ធនាគារនេះត្រូវបានគេនិយាយថា ជាកន្លែងដែលរក្សាទុកមាសច្រើនជាងគេបំផុតក្នុងពិភពលោក ជាមួយនឹងដុំមាសចំនួន ៧,០០០ តោន រួមទាំងមាសដែលដាក់ដោយប្រទេសជាច្រើន និងអង្គការអន្តរជាតិដូចជា មូលនិធិរូបិយវត្ថុជាតិ (IMF) ឬធនាគារពិភពលោក ខណៈឃ្លាំងមាស Fort Knox រក្សាទុកមានត្រឹមតែជាង ១០០០ តោនប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjC_yvmSsyrQUvmMogefLF4VL-D8aulzPEQILH5D-qq-NMViqez1vd8VKXU6wt8M_vOXNInIpOtsMqL3nwo66jPHjs9HpB4_p5DpX1JlpCOtY96VvvFIXxHYrbyHvJmKIvGRCPupuIo89k4onUnywR0Njqs726_Yi3Yc5iyUoUtjHfuG9gQM2PAdZHm8uHa/s940/image_2024-09-02_09-25-49.png

កន្លែងរក្សាមាសទាំងពីរនេះគឺស្ថិតក្នុងបន្ទប់ក្រោមដីស្ថិតនៅជម្រៅជ្រៅបំផុត ហ៊ុព័ទ្ធដោយថ្មរឹង ហើយកងកម្លាំងសន្តិសុខដែលយាមបន្ទប់ក្រោមដីសុទ្ធតែជាអ្នកកាន់អាវុធ ហើយលើសពីនេះទៀតបន្ទប់ក្រោមដីក៏ត្រូវបានការពារដោយទ្វារដែកទម្ងន់ ៩០ តោនផងដែរ។ WGC កំណត់អត្តសញ្ញាណមាសជាធាតុផ្សំដ៏សំខាន់នៅក្នុងទុនបម្រុងរបស់ធនាគារកណ្តាលទូទាំងពិភពលោក ដោយសារសុវត្ថិភាព សាច់ប្រាក់ងាយស្រួល និងប្រាក់ចំណេញខ្ពស់។ ទីភ្នាក់ងារទាំងនេះក៏ជាក្រុមកាន់កាប់មាសដ៏ធំបំផុតរបស់ពិភពលោកដែលមានចំនួន ២០% នៃមាសដែលត្រូវបានជីកយកនៅទូទាំងពិភពលោករហូតមកដល់បច្ចុប្បន្នផងដែរ។ ទោះជាយ៉ាងណាក្រៅពីប្រទេសអាមេរិក អាល្លឺម៉ង់ក៏ជាប្រទេសដែលមានទុនបម្រុងមាសច្រើនជាងគេទីពីរក្នុងលោកផងដែរជាមួយនឹង ៣,៣៥២ តោន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFiUumxS7b5KnkxXkTLrPtsdWj0CX3WFuAFEUZwKEKVlICCHarWTsNg2S8NDqmShFuRCaUsui6wJdyShSc8gSepXnfnMsg0Mrrc9XkmFEKEDdxNZjOnlhI3vBrDk4vY_ARjI_dB7Cj71365vmyzMy7th_7oL_ZxSQDl5mT-h4hXzhaEwsowkb_jq0BeqrI/s1280/image_2024-09-02_09-26-01.png