កាលពីរាត្រីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ មានករណីបំផ្ទុះស្តូវមិត្តភាពកម្ពុជា-វៀតណាម បានបង្កការភ្ញាក់ផ្អើលជាខ្លាំង តែមិនបណ្តាលឱ្យមនុស្សរបួសនោះទេ។
បើតាមសមត្ថកិច្ច ធ្វើការស្រាវជ្រាវបានបញ្ជាក់ថា៖”មូលហេតុនៃការបំផ្ទុះនេះ បណ្តាលមកពីជម្លោះរវាងជាង និងអ្នកម៉ៅការ ដោយកែច្នៃប៊ីដុងដាក់ប្រេងម៉ាស៊ូត ចងផ្អោប ជាមួយរូបសំណាកមិត្តភាពកម្ពុជា-វៀតណាម ដើម្បីដុតឱ្យ ផ្ទុះធ្វើឱ្យខូចនូវរូបសំណាកនេះ”។
គួរបញ្ជាក់ផងដែរថា ស្តូបមិត្តភាពកម្ពុជាវៀតណាម ដែលអាជ្ញាធរទើបនឹងសាងសង់រួចរាល់ មិនទាន់សម្ពោធនៅឡើយទេ ឋិតនៅក្បែររង្វង់មូលអប្សរា ក្បែរផ្លូវ ៦០ ក្នុងក្រុងសៀមរាប ត្រូវជនមិនស្គាល់មុខលួចបំផ្លាញ កាលពីយប់ម៉ោង ២ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤៕










