Home ព័ត៌មានជាតិ តំបន់សេដ្ឋកិច្ចពិសេសថ្មី ទំហំ៣២ហិកតា ត្រៀមលេចរូបរាងនៅខេត្តតាកែវ

តំបន់សេដ្ឋកិច្ចពិសេសថ្មី ទំហំ៣២ហិកតា ត្រៀមលេចរូបរាងនៅខេត្តតាកែវ

57
0

គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសលើផ្ទៃដី ៣២ហិចតា ក្នុងស្រុកបាទី ខេត្តតាកែវ ត្រូវបានសមាគមពាណិជ្ជកម្មចិនឆោសានស្នើសុំការគាំទ្រ និងជួយសម្របសម្រួលពីរដ្ឋបាលខេត្តតាកែវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizpZj2q9_sT1y4UbOmcT7TdBtxRCmfesCsAa8uiDIB1712ZmN3MzRBFX4dwB5yELjYBZqRk6LE4lHg-j5EY2__wurlcpMQgeMYLpnSUKUZshVJSHTVfNOW80yWahyphenhypheni1r14OMi9CgHuKINsjaZFf0DB7PZNkxQDyb6702GWy2y16ZINgwVsNF9gBkip7ZsN/s1280/image_2024-08-30_14-04-03.png

គម្រោងនេះ នឹងជួយបង្កើតការងារកាន់តែច្រើនថែមទៀត ដោយកាត់បន្ថយការធ្វើចំណាកស្រុក ជាពិសេសនឹងលើកស្ទួយសេដ្ឋកិច្ចគ្រួសាររបស់បងប្អូនប្រជាពលរដ្ឋខេត្តតាកែវឱ្យកាន់តែល្អប្រសើរឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgljaIb-8xrCdEGOPz-8bJzs3WNGwVBbJnNxrmYu7k_lA3zcqmGijkKLIElkUuuTTTN1RxyylyfjfgANc137xBPs6PZJuaDwlLlAkXBquxfwjuE3cwLclJW2NIz8gQ0W82UbkAhJG9zPjTtify-tLqGRLeYXbuhCXvstZd9QdjPNbCy6iGHF-joSNEBqRaS/s1280/image_2024-08-30_14-04-12.png

គិតត្រឹមឆ្នាំ២០២១ មានតំបន់សេដ្ឋកិច្ចពិសេសចំនួន ៥៤ នៅក្នុងប្រទេសកម្ពុជា ដែលភាគច្រើននៅខេត្តព្រះសីហនុ រាជធានីភ្នំពេញ និងបាវិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjN8Ow2BNSndFzpqFsodKGGPVfD2WXWj_Nmxq6nsr6L7o_sv-NJJ2zmxUUayfXpYWQt75lCdBCzOPOi_gW8G7Wlqp3YupPoBcE-rPbRAJ6enan5yOFZZFP4410E1_LKgf0gnUfJij2MEUJ7zI4B_KUNF6guPPnMcB5zq__Ss5LVonrewY_fIRjdWZ5YoFYK/s750/image_2024-08-30_14-04-34.png

គួរបញ្ជាក់ផងដែរថា មុខងារនៃតំបន់សេដ្ឋកិច្ចពិសេសទាំងនេះ គឺជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការសម្របសម្រួលការលើកទឹកចិត្តសម្រាប់ការវិនិយោគ ជាពិសេសក្នុងវិស័យកាម្មន្តសាល៕