តារាចម្រៀងល្បីឈ្មោះ ទេព បូព្រឹក្ស បានទម្លាក់បទថ្មីរបស់ខ្លួនបែបសម័យនិងស្វាគមន៍ជាមួយក្បាច់រាំវិញបន្ទាប់ពីខកខានមួយរយៈធំបន្ទាប់ពីចេញបទចម្រៀងបែបផ្សព្វផ្សាយវប្បធមម៌ខ្មែរ «ទេវរាជ» និង «ចតុរង្គគុនខ្មែរ» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheVuZx4gjabIZ2gcG9z6rHM9GwcT3Z5ddvSujX1bSETnAMiBBCVFNsdqTEoKNh-ZBSkPJEPaSyZ_I8z7bbh6AJo7nTAQlU0bNcF_YXtiupcM0kHWQcChRwcJAcQTW-C95LIvzz2S0ne3VITte1F-jbAj39Gq_yVrrNYhM2Fg9aS5nSBzxbMI7Rw5jEbnOw/s2048/image_2024-08-27_11-39-37.png
កាលពីយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ តារាចម្រៀង ទេព បូព្រឹក្ស បានទម្លាក់ MV ថ្មីមានចំណងជើងថា « NEW ERA» ជារសជាតិថ្មីបែបបច្ចេកវិទ្យាទំនើបដែលអ្នកគាំទ្រពុំបានឃើញប្រភេទ MV បែបនេះមកពីមុនឡើយ។ នៅក្នុងនេះមានតារាកិត្តិយសដ៏គួរឱ្យចាប់អារម្មណ៍បង្ហាញខ្លួនគឺ អ៊ិន លក្ខិណា Miss Cosmo Cambodia2024 និង ចែតាបារាំង និងអ្នកផ្សេងទៀត។ ស្វាមគន៍អ្នកគាំទ្រជាមួយបទសម័យលើកនេះ ទេព បូព្រឹក្ស ក៏បានធ្វើឱ្យអ្នកគាំទ្ររបស់នាងមានការរំភើបចិត្តយ៉ាងខ្លាំងព្រោះតែ ទេព បូព្រឹក្ស បង្ហាញក្បាច់រាំដ៏រស់ររើកបន្ទាប់ខកខានមកជាយូរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9KTjhVrzeENBpXIMoIw1E5erMMByx5tC6D5o3FWYU30iHvyvcTGDjK1DmdXGjfcuhtmwsllzIcxNty-0J_rT4Ub-UwPU5a8wO0H2c8sDGjCb8aVKy_9ZWOtVl1oish2uDfSA3gL2ADnIZdjQYqXrnNwmKPfzscZqmiepvTXUfmL52B7tU7nSC4Qhcdukr/s1440/image_2024-08-29_14-57-58.png

ទេព បូព្រឹក្ស គឺជាតារាចម្រៀងស្រុកខ្មែរម្នាក់ដែលមិនត្រឹមធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ទៅលើទឹកដមប៉ុន្តែក៏គេកាត់សម្គាល់ថានាងពូកែរាំបានល្អខ្លាំងលះៗគួរឱ្យចង់ទស្សនា និងមានអ្វីដែលថ្មីៗសម្រាប់អ្នកគាំទ្រ ជាក់ស្តែងដូចជាបទថ្មីនេះជាដើម។ ពីមួយ Scene ទៅមួយ Scene គឺមានការផ្លាស់ប្តូរឈុតសំលៀកបំពាក់ជាច្រើនចំណែកឯភ្លេងវិញគឺបុកញាក់កប់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-v2iaeEOH-h1h4nXdepvutj0HzzfUhXutfv8LMMneFgXFHbKfnI6aYBgn3YQPWfLJsP0CozQA_k_DCLTRL0T8PrKt-JJRSUkeYfyUgpfLv74saoezGZlSho8f1tdOOd1zkkc_DXkC6977PJpTh6nH7hfNJQAwMg4erivIpd7ql0rvMhI6TZDA9MQSZt6x/s1956/image_2024-08-29_14-58-02.png

ទោះយ៉ាងណា MV ថ្មីនេះក៏មានមតិមានចូលមកខម្មិនរហូតដល់តារាចម្រៀង ទេព បូព្រឹក្ស ចូលទៅឆ្លើយតបដោយខ្លី។ គណនីមួយបានថាឱ្យបទថ្មីរបស់គូស្នេហ៍ ជី ដេវីត ថា «បទចម្រៀងវ៉ល់ៗមកទៀតហើយ» ខណៈដែល ទេព បូព្រឹក្ស បានតបដោយការអស់សំណើចថា «អរ មែន» ស្របពេល អ៊ិន លក្ខិណា ដែលមានវត្តមានក្នុង MV ខាងលើក៏បានចូលឆ្លើយតបវិញដែរថា «អរមែន អរមែន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNLpR3JQr1xHiw6Dlse8DL0_bg4s4cJiZXh4Stw1O8CGKnYVa1PfZyyPZZgnlav9Mtt-QTC1cVxIRXGF59I0kAFtRskNuNi5hF5vQuQlAZStJKa0rxCoTlfWa-s331kd7XSoNMEqKaleQs_6lkFpSSXTkGSlaJWLahD9bvg4zpf1X_vVESvwWYgFNCGFVb/s2048/image_2024-08-27_11-39-35.png

គួរបញ្ជាក់ថា ទេព បូព្រឹក្ស ធ្លាប់បានបង្ហើបនៅក្នុងកម្មវិធីសម្ភាសន៍មួយ ថាអំឡុងពេលស្ថិតនៅក្នុងផលិតកម្មធំមួយនាងសឹងតែបោះបង់អាជីពសិល្បៈដោយសារតែទទួលបានមតិរិះគន់ប្រមាថគ្រប់រូបភាព។ទោះយ៉ាងណា ការស្រលាញ់ពីហ្វេនពិតប្រាកដ បានធ្វើឱ្យនាងតស៊ូមកដល់បច្ចុប្បន្នកើនអ្នកគាំទ្រលើសមុនទៅទៀតនិងមានភាពល្បីល្បាញពេញប្រទេស ពាក្យរិះគន់ខ្លះមិនអាចបំបាក់ស្មារតីនាងឡើយ៕