Home ព័ត៌មានអន្តរជាតិ ហេតុអ្វីរុក្ខជាតិបិសា.ច សមុទ្រខ្សាច់អាចដុះលូតលាស់រហូតដល់៣ពាន់ឆ្នាំ?

ហេតុអ្វីរុក្ខជាតិបិសា.ច សមុទ្រខ្សាច់អាចដុះលូតលាស់រហូតដល់៣ពាន់ឆ្នាំ?

142
0

បើនិយាយពីដើមឈើមានអាយុរាប់ពាន់ឆ្នាំ តើលោកអ្នកនឹកឃើញដើមអ្វីមុនគេ? អ្នកខ្លះអាចនឹកឃើញដល់ដើមឈើមានទំហំធំៗ និងបែកមែកច្រើន ។ ប៉ុន្តែលោកអ្នកអាចមិនជ្រាបថា រុក្ខជាតិទាបៗដុះនៅជាប់ដី បែរជាមានអាយុរហូតដល់៣ពាន់ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQYNTyACfjtY2Gm5gQ_R33PPTAduX_IsedcOb3DviQqQ1bOA3UwPIVBvlUR2c8Q1IgdW8u7TYJcbp4uSgTl5xlb0RjRJAoV3xFBO8uqdxgYQ3GmMH5EZxDrD09q6uXbjWIMtsI1ICpU-Wu-gID8AI21kBlg1zZKrpRHimqQqpMS73N5Gi-yBCInYJIKV6m/s1000/image_2024-08-28_14-05-48.png

វ៉េលវីដឈៀ (Welwitschia) គឺជាឈ្មោះរុក្ខជាតិបុរាណមួយប្រភេទ ដែលមានអាយុរហូតដល់ ៣ពាន់ឆ្នាំ និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកវិទ្យាសាស្ត្រ ។ វាមិនត្រឹមតែមានអាយុវែងប៉ុណ្ណោះទេ ប៉ុន្តែវាជារុក្ខជាតិអាចសម្របខ្លួនគ្រប់ស្ថានភាពទាំងអស់លើពិភពលោក ដោយសារអាចដុះលូតលាស់នៅលើសមុទ្រខ្សាច់រាំងស្ងួតបានល្អបំផុត ទើបគេដាក់ឈ្មោះថា «រុក្ខជាតិបិសា.ច សមុទ្រខ្សាច់» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqpiBY_Q-Xj1CgWjrB206Sy3zOdO8B5tnBksB_1boXtJ9usv_1WrmZVKSDtCSKdKDokg5VoMUdATbIUCKe4qdmYzjtbk3vGNBf-8HM7rlfoBSCYST2iEGAMdTihFO4s9Arzqb6iwijdaRmfUfx8kHjeLTvtF6qIPgDE7FNgO2Ype5KrdRNPQ72VrzxlHdd/s1540/image_2024-08-28_14-05-03.png

ការដាក់ឈ្មោះរុក្ខជាតិនេះថា វ៉េលវីដឈៀ (Welwitschia) គឺដាក់តាមឈ្មោះរបស់លោក ព្រីឌីស វ៉េលវីដ (Friedrich Wellwitsch) អ្នកជំនាញរុក្ខជាតិ ជនជាតិអូទ្រីស (Austria) ។ លោកបានឃើញរុក្ខជាតិនេះលើកដំបូងនៅតំបន់អេនកូរ៉ា ក្នុងឆ្នាំ១៨៥៩ ហើយរុក្ខជាតិនេះមានឈ្មោះជាភាសាអាហ្វ្រិកថា «Tweeblaar Kanniedood» មានន័យថា ជារុក្ខជាតិមានស្លឹកចំនួន២ និងគ្មានថ្ងៃងាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiA5QHdyO1CdHxa_1PhEktcwGpxT_mdguXkACSwVD_yl1Y7zDfzULspQMICn-nygm4xJTYSBvzza6cLF39gkUgNlGH4JnTQP8s0GODEwKTfxvipEr2dhHi4kokS2m6k1VX19ynrysy8_ZhgJnHjToGuFg2PL7n51b27WRYJV1gm6QHRbO71lmeOE9aI0gUO/s1920/image_2024-08-28_14-05-10.png

រុក្ខជាតិនេះមានដើមទាបដុះនៅជាប់ដី និងមានស្លឹកវែងពណ៌ខៀវលាយបៃតង ចំនួន២ ដែលស្រដៀងគ្នានឹងសត្វពស់ ។ ស្លឹករបស់វាកាន់តែរីកធំរហូតដល់៤ម៉ែត្រ ហើយរូបរាងរបស់វាពុំផ្លាស់ប្តូរទេ តាំងពីសម័យបុរាណមកម៉្លេះ ។ ប៉ុន្តែយើងឃើញវាមានស្លឹកច្រើន គឺដោយសារខ្យល់បក់ខ្លាំង ទើបធ្វើឱ្យស្លឹកចំនួន២ របស់វាបែកខ្ញែក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgT70kL57eR87hT1IX0tx9ywanQ-rSZmroni8wGpjy7DZX6EjYmbxs6Wq5UPFWFBvEjqwfDzevOy6uz3XfHLYWG4BATWVgjZ_sMq8zDwL2QJEkqNwH8cREhdCUD2jAnQSoVZIG5pPwjC608-emCrCHnwJIDG1jVswLs-JfugO_6KDG1zV4c-DAtexHcAMJ_/s1000/image_2024-08-28_14-05-23.png

អ្នកជំនាញសន្និដ្ឋានថា រុក្ខជាតិ «វ៉េលវីដឈៀ» អាចមានអាយុលើសពី១ពាន់ឆ្នាំ ហើយដើមខ្លះទៀតមានអាយុរហូតដល់ ៣ពាន់ឆ្នាំ ។ អ្វីគួរឱ្យភ្ញាក់ផ្អើលបំផុត គឺវាមិនត្រឹមតែមានអាយុវែងប៉ុណ្ណោះទេ ប៉ុន្តែវាអាចដុះលូតលាស់លើវាលខ្សាច់ «ណាមីត» ដ៏រាំងស្ងួតបំផុតលើពិភពលោក ខណៈតំបន់ខ្លះរបស់វាលខ្សាច់ណាមីត មានបរិមាណទឹកភ្លៀងតិចតួចបំផុតក្នុង១ឆ្នាំ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiq1XCjw1ytVvbFkRiMLte3KveZBImOxAAiXfxmZV1_DAQ-MhlxN_wsE5JUysdEhwfoQTUQhYmn9BCXX4HduQjPJQ8PjvEURqqS3xZUOrvV1pj3en_a24bPjGvOqpRKVA5ec_sFHnof57jl2rEdZcMFRe7ZahIxkkWvp0AwcvVsr7xGaa5Ovbz7Fhtap0Nq/s1920/image_2024-08-28_14-05-27.png
រីឯមូលហេតុធ្វើឱ្យរុក្ខជាតិនេះអាចដុះលូតលាស់លើវាលខ្សាច់បានល្អ ដោយសារវាមានឫសវែងបំផុត និងអាចចោះទៅក្រោមក្នុងជម្រៅ៣០ម៉ែត្រ ដើម្បីស្វែងរកប្រភពទឹកក្រោមខ្សាច់ ។ ក្រៅពីនេះ ស្លឹករបស់វាអាចស្រូបយកទឹកសន្សើមពេលយប់បានច្រើនជាងរុក្ខជាតិផ្សេងទៀត ។

រុក្ខជាតិនេះបានធ្វើឱ្យអ្នកវិទ្យាសាស្ត្រចាប់អារម្មណ៍យ៉ាងខ្លាំង ហើយបើតាមការស្រាវជ្រាវពីរុក្ខជាតិនេះបង្ហាញថា វាអាចដុះលូតលាស់ជាមួយបរិស្ថានពុំអំណោយផលអស់ជាច្រើនលានឆ្នាំ ។ តំណពូជរបស់វាបានផ្លាស់ប្តូរដើម្បីឱ្យដើមអាចដុះលូតលាស់បាន និងពុំចាំបាច់ពឹងផ្អែកលើបរិស្ថានច្រើនដូចរុក្ខជាតិផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiosIKq19moTQp8M_toJxyXxOZFrkxT2lkl3parVB6-54FjfiMtZxE-iI5ZcIyJbYYLUPD_cocg23tmB1RQo8cAehqPKWRN2kyMGWY5mQdmU-VwxyaSt7XdwAPbzpjfgK5_OVKtrGPnZpy82wVv6sfDRtxt-NcFECdp0KRarie3Glgh3MjPsN42M3ElxLfU/s1200/image_2024-08-28_14-05-35.png

បច្ចុប្បន្ន អ្នកវិទ្យាសាស្ត្របានព្យាយាមរកអាថ៌កំបាំងរបស់រុក្ខជាតិខាងលើ ដើម្បីយកមកអនុវត្តជាមួយរុក្ខជាតិផ្សេងទៀតឱ្យដុះលូតលាស់ល្អក្នុងបរិស្ថានមិនអំណោយផល ៕