បរទេស៖ នាយកប្រតិបត្តិ និងជាស្ថាបនិក Telegram លោក Pavel Durov ត្រូវបានប៉ូលីសចា.ប់ខ្លួនភ្លាមៗកាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២៤ នៅក្នុងប្រទេសបារាំងបន្ទាប់ពីលោកបានធ្វើរឿងនេះ។
យោងតាម Reuters បច្ចុប្បន្ន Telegram ដែលជាបណ្តាញទំនាក់ទំនងសង្គមដ៏ពេញនិយមបំផុតមួយ មានអ្នកប្រើប្រាស់ជាង ៩០០ លាននាក់ជុំវិញពិភពលោកបានកំពុងប្រឈមនឹងការវាយប្រហារយ៉ាងខ្លាំងនៅអឺរ៉ុបពីពួក Hacker ដោយមនុស្សជាច្រើនបានប្តឹងនាយកប្រតិបត្តិ Telegram រូបនេះពីបទគ្មានទំនួលខុសត្រូវធ្វើឱ្យអ្នកប្រើប្រាស់រងគ្រោះ.ថ្នាក់។
កាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២៤ លោក Pavel Durov មហាសេដ្ឋីបច្ចេកវិទ្យាអាយុ ៣៩ ឆ្នាំត្រូវបានប៉ូលីសចាប់ខ្លួនភ្លាមៗនៅអាកាសយានដ្ឋាន Le Bourget ទីក្រុងប៉ារីសបន្ទាប់ពីលោកត្រូវបានចោតប្រកាន់ពីបទអនុញ្ញាតឱ្យមានឧក្រិដ្ឋកម្មជាច្រើននៅលើ Telegram ដោយសារតែការខ្វះអ្នកសម្របសម្រួល និងកង្វះកិច្ចសហប្រតិបត្តិការជាមួយប៉ូលីស ដោយបច្ចុប្បន្នស្ថាបនិករូបនេះត្រូវបានដាក់ក្នុងមន្ទីរឃុំឃាំង។ 
ទោះជាយ៉ាងណានៅក្នុងសេចក្តីថ្លែងការណ៍របស់លោក Pavel Durov បាននិយាយថា កម្មវិធីរបស់ខ្លួនគឺគោរពតាមច្បាប់របស់សហភាពអឺរ៉ុប រួមទាំងច្បាប់សេវាកម្មឌីជីថល ការសម្របសម្រួលរបស់វាស្ថិតនៅក្នុងស្តង់ដារឧស្សាហកម្ម និងកែលម្អឥតឈប់ឈរមិនមានកំហុសនោះទេ។ ទោះបីជាណានេះក្តី នាយកប្រតិបត្តិ និងជាស្ថាបនិក Telegram រូបនេះនៅតែផ្នែកមួយនៃការស៊ើបអង្កេតបឋមរបស់ប៉ូលីសបារាំង។ Telegram ដែលមានអ្នកប្រើប្រាស់សកម្មជិត ៩០០ លាននាក់ បានក្លាយជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ធំបំផុតមួយនៅក្នុងពិភពលោក បន្ទាប់ពី Facebook, YouTube, WhatsApp, Instagram, TikTok និង WeChat ។ 
កម្មវិធីនេះមានភាពល្បីល្បាញសម្រាប់លក្ខណៈពិសេសសុវត្ថិភាពខ្ពស់របស់វា និងសមត្ថភាពក្នុងការបង្កើតបណ្តាញព័ត៌មានយ៉ាងឆាប់រហ័ស។ ទោះជាយ៉ាងណាបច្ចុប្បន្ន Telegram បានកំពុងប្រឈមនឹងការវាយប្រហារយ៉ាងខ្លាំងនៅអឺរ៉ុបពីពួក Hacker ដោយមនុស្សជាច្រើនដែលលេងកម្មវិធីនេះកំពុងប្រឈមនឹងគ្រោះ.ថ្នាក់ធ្ងន់ធ្ងរ ខណៈនាយកប្រតិបត្តិមិនទទួលខុសត្រូវ ហើយសព្វថ្ងៃកំពុងស្ថិតក្នុងការស៊ើបអង្កេតរបស់ក្រុមប៉ូលីសបារាំង៕










