Home ព័ត៌មានអន្តរជាតិ តើជាកំហុសបច្ចេកវិទ្យា ឬមកពីកត្តាអាកាសធាតុក្តៅពេក ទើបរថយន្តចិនមានសភាពបែបនេះ?

តើជាកំហុសបច្ចេកវិទ្យា ឬមកពីកត្តាអាកាសធាតុក្តៅពេក ទើបរថយន្តចិនមានសភាពបែបនេះ?

148
0

ប្រទេសចិន ៖ ស្របពេលសីតុណ្ហភាពកើនឡើងខ្ពស់នៅប្រទេសចិន វាមិនត្រឹមតែធ្វើឱ្យមនុស្សក្តៅប៉ុណ្ណោះទេ ប៉ុន្តែរថយន្តក៏ក្តៅដូចគ្នាដែរ ។ គេឃើញរថយន្តជាច្រើនគ្រឿងនៅចិនមានសភាពហើមប៉ោង មិនថាផ្នែកមុខ, ផ្នែកក្រោយ និងចំហៀង ហើយអ្នកប្រើប្រាស់បណ្តាញសង្គមហៅថា «រថយន្តមានផ្ទៃពោះ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjD1ZCxRkoOL3djf_dnfT3LgSW7GCuK8UCZMLCKEZtx2EiKb7OuQ55di6GP08ZrBY8IraEbjojzvhB1qnwLYT8WudIpPwW5LImIHb358l80zCvH3uXYKXYZ8QB1oEJQaMt7A1HDADrN5A5CrrtEVBwWTTEYP39-Ye9cGfwjhVNvtlsdIHCc4R0k78kSigzM/s1199/image_2024-08-26_09-01-45.png

អ្នកប្រើប្រាស់បណ្តាញសង្គមចិន ជាពិសេស បណ្តាញសង្គម X (ឬ Twitter) បានជជែកគ្នាយ៉ាងច្រើនពាក់ព័ន្ធនឹងវីដេអូមួយ ដែលបង្ហាញពីរថយន្តជាច្រើនគ្រឿងមានសភាពប៉ោងនៅផ្នែកខាងក្រៅ ស្រដៀងនឹងមនុស្សមានផ្ទៃពោះ ។ ម្ចាស់រថយន្តជាច្រើនបារម្ភពីបញ្ហានេះ ហើយពួកគេបានសាកសួរពីមូលហេតុពិតប្រាកដ ដែលធ្វើឱ្យរថយន្តប៉ោងជាបន្តបន្ទាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnZJfPSCA5gO5xKBw3hSWDAxZb4sH77FxjP2ZH7y1YXt3xvuZiMXaM6enQhW_1m_Lj5fx1K51x_TAz40i4bSRl38yGOT3wyBJ8trZ1dKSVhAG1AD-aYxkinqiQxZyiO7T5eGkjufX2CodWKl7mbg16sLKloNQSOw3aZodlLJsuzl5KlAzCwrHcnsL3O8tc/s648/image_2024-08-26_09-02-06.png

Jennifer Cheng ជាអ្នកសារព័ត៌មានដែលមានលំនៅឋាននៅសហរដ្ឋអាមេរិក ប៉ុន្តែបច្ចុប្បន្ន មករស់នៅប្រទេសចិន បានចែកចាយវីដេអូមួយក្នុងបណ្តាញសង្គម X ព្រមទាំងសរសេរថា ៖ «វាមិនមែនជារឿងកំប្លែងទេ! រថយន្តផលិតនៅចិនមានផ្ទៃពោះ ដោយសារអាកាសធាតុក្តៅខ្លាំង» ។

រូបភាពវីដេអូខាងលើត្រូវបានគេយកមកជជែកគ្នាយ៉ាងច្រើន និង Share យ៉ាងឆាប់រហ័សក្នុងបណ្តាញសង្គម ហើយមានចំនួនអ្នកទស្សនាយ៉ាងហោចណាស់ ស្មើនឹង៧៥ម៉ឺន៧ពាន់លើក ។ គេឃើញរថយន្តទំនើបជាច្រើនគ្រឿង ដែលចតនៅតាមទីសាធារណៈមានសភាពប៉ោងដូចៗគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9Nrb0Ylk5RRQJlICKV-RlR4AwiM-olZcpvnnflNa8wXkWJ-W4Q4UHyN7JxzhB5SiQUoezRuwfs-CNL4NE9Ed1mVM2cif1QByzLwSwmJV-jCnL59GKYzoTPM6puuF918lwP1u7O0JsKKESSA1hy7iqdZyqgxztUJTqmLp7vD5hfHZ8qS3t8pZ_sbtm_QvP/s1200/image_2024-08-26_09-02-18.png

សារព័ត៌មានចិនរាយការណ៍ថា ស្របពេលសីតុណ្ហភាពកើនឡើងខ្ពស់បំផុតនៅចិន ទើបថ្នាំការពារផ្នែកខាងក្រៅរថយន្តហើមបែបនេះ ។ រីឯអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនឃើញហើយអស់សំណើច ខណៈអ្នកខ្លះទៀតបារម្ភ និងសន្និដ្ឋានខុសៗគ្នា ។

ទោះយ៉ាងណា មនុស្សមួយចំនួនបានធូរចិត្តបន្តិចពាក់ព័ន្ធនឹងរថយន្តប៉ោង ដោយសារវាមិនពាក់ព័ន្ធនឹងបច្ចេកទេសផលិតរថយន្តទេ ។ ប៉ុន្តែវាពាក់ព័ន្ធនឹងសីតុណ្ហភាពកើនឡើងខ្ពស់ ដែលពុំធ្លាប់កើតឡើងនៅប្រទេសចិន ។ បើទោះជារថយន្តទាំងនេះបានបិទស្រទាប់ Film សម្រាប់ការពារកំដៅថ្ងៃក្តី ប៉ុន្តែពេលសីតុណ្ហភាពកើនឡើងខ្ពស់ វានឹងធ្វើឱ្យស្រទាប់ការពារនេះពុំអាចទប់ទល់បាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDHJBLfTE7_LqAhC-Enu826niu4iZYmICvfPvMeJYlMeVsO-vJfZYKdtyyRrUzmZGfiZlHdychihlUMdFJ9JxJ0bxSuQw57mFZ-XYqTrxzzZof9sJEr96MBTqVjTUuw0kbSDN-AI_SbpEaL2wu8tlaMFPY7qExJ9sW536pQZD4GeZsCYX2VDYJvwcJ-e5Q/s1200/image_2024-08-26_09-01-50.png

ហេតុនេះ ដើម្បីកាត់បន្ថយផលប៉ះពាល់ដោយសារអាកាសធាតុក្តៅខ្លាំង អ្នកជំនាញបានណែនាំឱ្យម្ចាស់រថយន្តប្រើប្រាស់ស្រទាប់ Film (ដែលមានរាងជាសន្លឹកស្តើងៗសម្រាប់បិទរថយន្តការពារកំដៅថ្ងៃ) និងប្រើប្រាស់កាវមានគុណភាពល្អ ។ ក្រៅពីនេះ គួរតែចៀសវាងចតរថយន្តហាលថ្ងៃនៅពេលមេឃក្តៅខ្លាំង ៕