ឯកឧត្តម គួច ចម្រើន អភិបាលខេត្តនៃគណៈអភិបាលខេត្តកណ្តាល បានធ្វើការបរិច្ចាគ ប្រាក់បៀវត្សប្រចាំខែ៥០ភាគរយ ចំនួន៥ខែ ទៅកាន់”មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ តាមបណ្ដោយព្រំដែន”។
ការបរិច្ចាគនេះ បានធ្វើឱ្យឯកឧត្តម ក្លាយជាភិបាលខេត្តដំបូងគេនៅ ដែលហ៊ានលះបង់ប្រាក់ខែ ដើម្បីចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ខណៈអភិបាលខេត្តផ្សេងទៀតមិនទាន់មាននរណាធ្វើបែបនេះនោះទេ។
គួរបញ្ជាក់ថា មូលនិធិនេះ ជាគំនិតផ្ដួចផ្ដើមរបស់សម្ដេចធិបតី ដែលធ្វើឡើងក្នុងគោលដៅពីរ៖” ទី១៖ កៀរគរថវិកាបន្ថែម និងទី២៖ ផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋទូទាំងប្រទេសបានចូលរួមដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ដនៅតាមបណ្ដោយព្រំដែន ដោយផ្ដោតការយកចិត្តទុកដាក់ទៅលើផ្លូវក្រវាត់ព្រំដែន។ ខ្ញុំសូមយកឱកាសនេះ ដើម្បីអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ ដើម្បីចូលរួមក្នុងបុព្វហេតុនេះ ដើម្បីរួមគ្នាកសាងផ្លូវក្រវាត់ព្រំដែន រួមគ្នាក្នុងការកសាងការពារបូរណភាពទឹកដីរបស់យើង”៕











