Home ព័ត៌មានអន្តរជាតិ កន្លែងអានសៀវភៅក្នុងរណ្តៅអណ្តូងរ៉ែធ្យូងថ្មបានក្លាយជាបណ្ណាល័យដ៏ពេញនិយមនៅចិន

កន្លែងអានសៀវភៅក្នុងរណ្តៅអណ្តូងរ៉ែធ្យូងថ្មបានក្លាយជាបណ្ណាល័យដ៏ពេញនិយមនៅចិន

32
0

ប្រទេសចិន ៖ ប្រទេសចិនបានផ្លាស់ប្តូរអណ្តូងរ៉ែធ្យូងថ្មឱ្យក្លាយជាបណ្ណាល័យអានសៀវភៅដ៏ពេញនិយម ដើម្បីបង្កើនចំណេះដឹងបន្ថែមទៀតដល់ពលរដ្ឋដែលចូលចិត្តអានសៀវភៅ ។ បណ្ណាល័យថ្មីនេះត្រូវបានរចនាឡើងយ៉ាងស្អាតប្លែក ដែលអ្នកមកអានសៀវភៅនៅទីនេះអាចថតរូបលេង ខណៈទិដ្ឋភាពក្នុងអណ្តូងរ៉ែធ្យូងថ្មស្អាតដូចគំនូរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiLYXDfW98_vaGp08u-GgEHm6Ci69GrrUfK8Wxf-cXdFBCdu1HmOOk4IR8v8vGvXKklveTg-x_8lVpVpIDwtqW5p9Vsdsd6qeJlAb6h3ttv77FNlfsgw0R08HxcxDnBuGSMeADIC3K7ZmsmfJXXMD6bemyTbjiO-2Evwms9RLVvsooKtb3E8t64dTyQpOi/s2000/image_2024-08-23_08-26-46.png

ប្រទេសចិនតែងតែមានអ្វីប្លែកៗបង្ហាញប្រទេសផ្សេងជានិច្ច ហើយរូបភាពដែលយើងឃើញនេះ គឺជាអតីតអណ្តូងរ៉ែធ្យូងថ្មដែលគេបោះបង់ចោលបានក្លាយជាបណ្ណាល័យដ៏ធំទូលាយ, តំបន់ទេសចរណ៍, កន្លែងសម្រាកលំហែរកាយ, អានសៀវភៅ និងទិដ្ឋភាពដ៏ស្រស់ស្អាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglFBREgHZGk9naqYkIV4fJjYAvAR24PCWI5EfYQVUz2b2ordXSGR-_sffeETAd2RGCtdN0Uq25QSvE7jOWC6avG-9M0_sAQMZuV_-HWNCQfF0QxPEJPY6OZy3heI1UncsOpvB2FarIF5-IlqKcc122PXdaFOOmftWSOf9Dg_Ew_VBJwd4OUEe-HhKZc_DZ/s709/image_2024-08-23_08-26-55.png

បណ្ណាល័យថ្មីនេះឈ្មោះថា «Quarry 8» គឺជាអណ្តូងរ៉ែធ្យូងថ្ម ទី៨ ស្ថិតក្នុងចំណោមអណ្តូងរ៉ែ ចំនួន៩ ដែលរដ្ឋាភិបាលចិនបានកែច្នៃធ្វើជាតំបន់ទេសចរណ៍ ។ បណ្ណាល័យ Quarry 8 មានទីតាំងនៅតំបន់ជិនយុន និងតុបតែងរចនាម៉ូដដោយស្ទូឌីយ៉ូចិន ឈ្មោះ DnA Design and Architecture ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaBXx3AlLVCVjyDYyWf2H2Y9BoOCFaaaXF2f9oOr6Hw-ucitc7-tayvLOKLOJppc9x-YUHZtxv2ZhzDov93qdxNqBTnSVSgH1iTXbrqj1b4nNOzo48s8bWBfMltEKKxjoR-MiMuMYuHxlEtRhYLtMLvbZEQhyL8Gj7Lj3poyOqZ-A-9O068I09_in_jxvU/s709/image_2024-08-23_08-27-01.png

គេហទំព័រ New Scientist បញ្ជាក់ថា បរិវេណនេះមានរ៉ែធ្យូងថ្មរាប់ពាន់កន្លែង ប៉ុន្តែបច្ចុប្បន្ន គ្មានការជីករ៉ែទៀតទេ ។ កន្លងមក អណ្តូងរ៉ែធ្យូងថ្ម ទី៨ គឺជាកន្លែងជីករកថ្ម Tuff ដែលថ្មនេះកើតចេញពីផេះភ្នំភ្លើង ក្នុងរយៈពេលចាប់ពី១.៣០០ឆ្នាំ ទៅ២.០០០ឆ្នាំ ។ អណ្តូងរ៉ែធ្យូងថ្មនេះបានក្លាយជាទីកន្លែងសាធារណៈ ដែលមនុស្សម្នាអាចមកជួបជុំគ្នាអានសៀវភៅ ឬថតរូបបង្ហោះក្នុងបណ្តាញសង្គម ពីព្រោះគ្មានកន្លែងណាផ្សេងមានទិដ្ឋភាពស្អាតបែបនេះទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhA05RssVK3x-F-nyDBG18Ye98EoKR3_kA6665J_x3edVTNMd8KztVGB6lp4CAz7QBJaEUcDPAtXbz8Qykts0pXjA8X2j7FSAFYMEkNS_KOShkM1DS45t31lhKe-C_Cgo1g_lIJOamg09gr4gu8sZVg2_adkcgb0UqSAzHcvDA_O_T5xu5k9Kg1mlDAdPe/s709/image_2024-08-23_08-27-06.png

នេះជាគំនិតថ្មីមួយក្នុងការកែច្នៃអណ្តូងរ៉ែធ្យូងថ្មឱ្យក្លាយជាកន្លែងមានប្រយោជន៍ដល់សង្គម ខណៈអណ្តូងរ៉ែមួយនេះអស់ប្រយោជន៍ និងត្រូវគេបោះបង់ចោល ។ ដូច្នេះ វាជាគំរូមួយនៃការសម្របខ្លួនរស់នៅជាមួយធម្មជាតិ និងមើលឃើញភាពស្រស់ស្អាតរបស់កំទេចថ្មទាំងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLz6F-70IXziorwQVYdkY4jL_ZwkpCVb8Ks3ZCdi1prAoI2xkg-OW8abMRLhxsoEuhXhBbI4L0ZKT64-4JJNmLAz5MhyH_uw4E0aVwzr_0-lIP7uUgdNFpAv7FKCth3kz7HLamYtYOm5tQf_qIobSs-0bjIx_FKT3hlV6Stu-sWWcLTGUpan6xa05r_80R/s1920/image_2024-08-23_08-27-22.png

លើសពីនេះ វាជាការប្រើប្រាស់ធនធានធម្មជាតិដែលមានស្រាប់យកមកកែច្នៃឡើងវិញ និងផ្លាស់ប្តូរបន្តិចបន្តួច ប៉ុន្តែអាចទទួលបានប្រយោជន៍យ៉ាងមាននិរន្តរភាព ។ ចំណែកប្រទេសកម្ពុជាវិញ តើយើងមានកន្លែងណាខ្លះដែលស្រស់ស្អាតមិនចាញ់អណ្តូងរ៉ែចិន ប៉ុន្តែយើងបោះបង់ចោលធ្វើឱ្យកន្លែងស្រស់ស្អាតទាំងនេះលាក់បាំងពីភ្នែកភ្ញៀវទេសចរ?