Home ព័ត៌មានអន្តរជាតិ ត្រៀមកើបលុយពីយូធូប មុនពេលចូលនិវត្តន៍ឬក៏យ៉ាងណា? Ronaldo បំបែកកំណត់ត្រាថ្មីៗក្តៅៗពីយូធូប ត្រឹមតែប៉ុន្មានម៉ោង

ត្រៀមកើបលុយពីយូធូប មុនពេលចូលនិវត្តន៍ឬក៏យ៉ាងណា? Ronaldo បំបែកកំណត់ត្រាថ្មីៗក្តៅៗពីយូធូប ត្រឹមតែប៉ុន្មានម៉ោង

72
0

ថ្មីៗនេះ កីឡាករបាល់ទាត់ឆ្នើម Cristiano Ronaldo បានធ្វើឲ្យអ្នកគាំទ្រជុំវិញពិភពលោកមានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះបានបង្កើត Channel យូធូបផ្លូវការផ្ទាល់ខ្លួន ថែមទាំងបានបំបែកកំណត់ត្រា ទទួលបានប៊ូតុងមាសពីយូធូបមួយរំពេច ត្រឹមតែរយៈពេលតែប៉ុន្មានម៉ោង។ ខណៈពេលនេះ Channel យូធូបគាត់ មានអ្នក Subscribe រហូតដល់ ១១ លាននាក់រួចទៅហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrqcHPIwxcN_7h_21_9uZcRvtdd8ZcELyDMtTdU57x6xN3EzVHMEcL_ak4amaJn8y3JbJ0j15udPrOTzb8RZeX7Uu95b5hVkFsrAdj2cGWGh1cedVYqZWSMjMgDFijYEcZton_nH32V89PViTD2X7RKKC2m4a-1xXodYARy4-JMk9O4Dhsj9bbOenpNfeY/s1005/image_2024-08-22_10-21-24.png

Cristiano Ronaldo កីឡាករបាល់ទាត់លំដាប់ទី ១ នៃពិភពកីឡា ដែលត្រូវបានគេចាត់ទុកថាជាកីឡាករស៊ុតបញ្ចូលទីបានច្រើនបំផុតនៅលើលោកផងដែរ។ ម្ចាស់ពានរង្វាន់ Ballon d’Or ប្រាំសម័យកាលរូបនេះ ត្រូវបានគេស្គាល់ថាជាអ្នកដែលមានឈ្មោះបោះសំឡេងនៅលើប្រព័ន្ធអ៊ីនធើណែតរួចទៅហើយ ជាមួយនឹងអ្នកតាមដានជាង ៩០០ លាននាក់ នៅតាមបណ្តាញសង្គមផ្សេងៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGwlKYrehxxJKHcz_Dt5qmskiEqdhmn8FfAcwwJGdnXaSmklN0j49UG3lRVOohN4pImt1pVHRmga2ur4o6M_de5D35prRQIHCCjbDZ67l9ZnAjHrEfO8lb_t0DpRZM0KDr_m6KlWwszICNAOpNs2drvGD3wux8T_Z4H44HcspxaxBMgm6GocY8GqlpH7w8/s1440/IMG_3886.JPG

កាលពីថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៤ លោកបានបង្កើត Channel យូធូបផ្លូវការរបស់ខ្លួនជាលើកដំបូង ដែលមានឈ្មោះថា «UR Cristiano» ដែលបានធ្វើឲ្យកក្រើកវិស័យកីឡាបាល់ទាត់ក្នុងចំណោមអ្នកគាំទ្រជុំវិញពិភពលោក។ ជាការកត់សម្គាល់ បន្ទាប់ពីបង្កើតបានរយៈពេលត្រឹមតែ ៩០នាទីប៉ុណ្ណោះ ប៉ុន្តែក៏ទទួលបានសន្ទុះនៃការគាំទ្រយ៉ាងច្រើនលើសលុប ដោយមានអ្នក Subscribe រហូតដល់ទៅ ១លាននាក់ទៅហើយ គាត់ក៏ទទួលបានប៊ូតុងមាសពីយូធូបដែលជាកំណត់ត្រាថ្មីមិនធ្លាប់មាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcHZD3tuW6rJpiragAJP2H1f81rnbTds_eetMB1NALuu23wr4s5sEm62aUzhZekZ43tYGW25nRXYFubaMYOMpALAQO51l1_zRB6DcEEUqm2_Z5k6Fa4zzMYfJDN6vRiYELu0fQN3Tcphr3gyzpSLWdn6ChUh0Ny9Mk7EALIlddNyegU8fGhiJwEGtJsQr0/s1440/IMG_3892.JPG

នៅរយៈពេល ៤ ម៉ោងបន្ទាប់ Ronaldo បានកើនអ្នក Subscribe ប្រមាណនឹង ៥លាននាក់។ ខណៈរយៈពេល ១២ម៉ោងចុងក្រោយនេះ គាត់ក៏កើនចំនួនអ្នក Subscribe ទៀតរហូតដល់ទៅ ១១លាននាក់ទៅហើយផងដែរ។ ជាមួយគ្នានោះ អ្នកលេងបណ្តាញសង្គមជាច្រើននិយាយថា នេះទំនងរៀងយឺតបន្តិចសម្រាប់ Ronaldo ក្នុងការទទួលបានប៊ូតុងមាសពីយូធូប ប៉ុន្តែពួកគេជឿជាក់យ៉ាងមុតមាំថា Ronaldo នឹងទទួលបានប៊ូតុងពេជ្រឆាប់ៗផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYN5tF_5vWZ7q_EYQLIp5xHj21lL0kGqDy129g-Js7buDxXVt_CppQv-H1eOeSEfsrPVc7ql7fWDCf7F-KzRYofwLSily4jAzrAs1fAPtCJbXUKZALEKTmvo0n2j2J1ExMlws8SeqfqiMJQszHH_BjOZomJ56DklSrAuBerSeuJx55MmTezWo6IEG3Bmew/s2532/IMG_3894.PNG

គួរបញ្ជាក់ថា កាលពីពេលកន្លងទៅនេះ Ronaldo ក៏ធ្លាប់បានសន្យាថានឹងផ្តល់ឱ្យអ្នកគាំទ្របានឃើញនិងស្វែងយល់បន្ថែមពីពីទិដ្ឋភាពផ្សេងៗដែលកើតមានក្នុងជីវិតរបស់គាត់ ដែលមិនមែនត្រឹមតែបាល់ទាត់ប៉ុណ្ណោះ ដោយលោកនឹងចែករំលែកពីសកម្មភាពរស់នៅប្រចាំថ្ងៃផងដែរ ដែលពាក់ព័ន្ធនឹងក្រុមគ្រួសារ សុខុមាលភាព ការអប់រំ និងអាជីវកម្ម របស់លោកជាដើម៕