Home ព័ត៌មានជាតិ ស្ពានឆ្លងព្រែកកំពង់បាយថ្មីមួយទៀត នឹងលេចរូបរាងនៅខេត្តកំពត

ស្ពានឆ្លងព្រែកកំពង់បាយថ្មីមួយទៀត នឹងលេចរូបរាងនៅខេត្តកំពត

59
0

អាជ្ញាធរខេត្តកំពត គ្រោងនឹងសាងសង់ស្ពានឆ្លងព្រែកកំពង់បាយថ្មីមួយទៀត ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ ខណៈខេត្តនេះ កំពុងក្លាយជាខេត្តមានសក្តានុពលទេសចរណ៍ខ្លាំងមិនថាថ្ងៃចុងសប្តាហ៍ ឬថ្ងៃបុណ្យទាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdcMpMfEPzxQ7Xb8O751pGRkyIN6F5Zo26Bo3Y19yU_P9Kc-rVO6RPwftPhGILDtAJeBjeRhoqcNqMMdIdaiy3ZBNb_ZK7y0qNS43Hd-KJzW9loMk7-hny_oLrEjxyWj8i4A_e6JK1Dsfq2UCwqmZqOH1rf7zQzIYo4hW7yhyUjWEZD_8YyArwzg5MZ6FX/s1280/f37f3f33f531440c5e6b0a920b74c471.jpg

បើតាមអភិបាលខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន បានលើកឡើងថា៖”ក្រោយពីមានការអភិវឌ្ឍលើវិស័យទេសចរណ៍ ដោយបានសាងសង់ ឆ្នេរខ្សាច់កម្សាន្ត សួនកម្សាន្ត និងរូបត្រីសេះសមុទ្របាញ់ទឹក បានធ្វើឱ្យកំណើនភ្ញៀវទេសចរបានមកលេងកម្សាន្តច្រើននៅក្នុងខេត្ត ហេតុដូច្នេះដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ រដ្ឋបាលខេត្តតម្រូវឱ្យមានការសាងសង់ស្ពានថ្មីមួយទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8rF1fIl00MVOyI80C6TaEWoGVrkxBykUjPwPCIlQQUbODDRZmSnEezaQkYlVcRFOTs_2CPHX2byf2dchAuGYxhzEWZ-Rft1sof-adrvwlfB7xBT2dgiWZ1xoIbhQBgYiGH-adOSYWM1m_VXms1-26Pt8MNPXultgsK0kxlkNs0m2e1EVMBRnRN9ShtlZ_/s1000/image_2024-08-21_08-44-25.png

បច្ចុប្បន្ន កំពតមានស្ពានតែ២ប៉ុណ្ណោះ គឺស្ពានឆ្លងព្រែកកំពង់បាយ និងស្ពានចាស់ (ស្ពានឥន្ទធនូ) ដែលមានសភាពទ្រុឌទ្រោមមិនអាចឱ្យរថយន្តឆ្លងកាត់បាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEia1NjnB92gypwzWMnd23-Tq9uhUgt5CntDX_yHNVCJJL9-aNVgPRQJhPUnJm09LTEIbQm3Sz6sY0OsmXKFa7YnMBzb-dU2IZrambM-15DyPNKn_1CSqHC5UiRebt9c6bpJ8kbMfgKDSTdAK2v0e1TimZ_yA3zZzRjQQ_VqMp6LoPpKeLL8PiI1-e5-ujr9/s1280/image_2024-08-21_08-44-45.png

គួរបញ្ជាក់ថា ចុងឆ្នាំនេះ ខេត្តកំពត ក៏នឹងសម្ពោធនាឡិការយក្សដែលមានកម្ពស់ ៣៥ម៉ែត្រ មុខកាត់អង្កត់ផ្ចិតប្រមាណ ៩,៧ម៉ែត្រ ដោយយោងតាមរចនាបទខ្មែរសុទ្ធសាត៕