Home ព័ត៌មានអន្តរជាតិ នាយករដ្ឋមន្ត្រីថៃប្តេជ្ញាសហការជិតស្និទ្ធជាមួយនាយករដ្ឋមន្ត្រីកម្ពុជា និងប្រទេសពីរទៀត

នាយករដ្ឋមន្ត្រីថៃប្តេជ្ញាសហការជិតស្និទ្ធជាមួយនាយករដ្ឋមន្ត្រីកម្ពុជា និងប្រទេសពីរទៀត

72
0

ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីថ្មីប្រទេសថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានថ្លែងអំណរគុណនាយករដ្ឋមន្ត្រីប្រទេសកម្ពុជា, ម៉ាឡេស៊ី និងសិង្ហបុរី ខណៈនាយករដ្ឋមន្ត្រីទាំង៣រូប បានបង្ហាញនូវក្តីរីករាយដែលលោកស្រីបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថៃ ទី៣១ ។ លោកស្រីបញ្ជាក់ថា នឹងប្តេជ្ញាសហការជិតស្និទ្ធជាមួយនាយករដ្ឋមន្ត្រីប្រទេសទាំង៣ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiw4DUTSjXDztYwUHW0KVHyPn74g3qOQagCxzvoRO6atZos4Y5iShjKkSRkrYdlb1_qsWzZlK_fkivWVW3u12JfockQmyHPYSTdD8yaUjQLQ82KBBQzDx8C262XLBvK-oWlyE5N7EWjSz9Gj_9V77NoRmxPbVXqlN6V7uGiNtfzqwMXk9pAiUy7NFFqudVl/s1200/photo_2024-08-19_14-55-36%20(2).jpg

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃបានសរសេរក្នុងបណ្តាញសង្គម X ទៅកាន់មេដឹកនាំប្រទេសជិតខាងចំនួន៣ រួមមាន ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងលោក Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4LNBmDG6vOG1BOHDfColhrz7UMOfARoU68aKWk5pjgSCAZBIPf3j5mvY_hcaLIn63Rc2ZBh-2_IbTaDFAOi7VgcNpnciNuJlYNLttqZzbDYaHK7xjATeBXTtVbXAsLr3lxSbwWUmifyoKGgxNgpJRn-5V9n06nWqPQzUYFdOQnAXUlioRzWB6DwbYZFpd/s960/photo_2024-08-19_14-55-36.jpg

លោកស្រីថ្លែងថា សូមអរគុណសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលសម្តេចបានចូលរួមបង្ហាញក្តីរីករាយមុនគេ ពេលលោកស្រីធ្វើជានាយករដ្ឋមន្ត្រី ហើយលោកស្រីបញ្ជាក់ កម្ពុជា គឺជាប្រទេសនៅជិតខាង និងជាដៃគូយុទ្ធសាស្ត្ររបស់ថៃ ។ ប្រទេសថៃនឹងធ្វើពិធីអបអរខួបលើកទី៧៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងថៃ នៅឆ្នាំ២០២៥ ហើយថៃនឹងសហការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ដើម្បីបង្កើនទំនាក់ទំនងរវាងគ្នាទៅវិញទៅមក ។

លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ក៏បានថ្លែងអំណរគុណដល់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ផងដែរ ដែលលោកបានសរសេរក្នុងបណ្តាញសង្គម X ដើម្បីចូលរួមរីករាយ ដែលលោកស្រីឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីប្រទេសថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9M8ho8rmkWPKCLxa7Pcl4cEJTRKerfkSKBh-kqWxMxJHAHosKqsU5-wItRsZyLjmheVb-tFRqWC2iE47VovC6UsEuutX-9hMh4_T0QONbPYQ0rsZjTgiOCYYwg535-0Zxb-NqWV6D6Q5SiMdnynkgA3UkLQ4uPfNia19luGJYvyI8AEAR8OBkPftars8z/s639/image_2024-08-21_08-25-37.png

លោកស្រីបញ្ជាក់ថា ថៃ និងម៉ាឡេស៊ី ជាប្រទេសជិតខាងគ្នាដែលមានទំនាក់ទំនងល្អយូរមកហើយ ។ កិច្ចសហការជិតសិ្នទ្ធរយៈពេលកន្លងមកក្នុងការងាររបស់អតីតនាយករដ្ឋមន្ត្រីថៃ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានជួយជំរុញដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរបន្ថែមទៀត ។ លោកស្រីសង្ឃឹមថា នឹងសហការជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងការជំរុញមិត្តភាព, កិច្ចសហការជិតស្និទ្ធ ដើម្បីផលប្រយោជន៍ប្រទេសទាំងពីរ ។

ក្រៅពីនេះ លោកស្រីក៏បានថ្លែងអំណរគុណដល់លោក Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរីផងដែរ ដែលលោកបានបង្ហាញក្តីរីករាយមកកាន់លោកស្រីពេលឡើងជានាយករដ្ឋមន្ត្រីថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfiWwUlkTjbYLkxKVcyxsdbc7emLUjP92KTLJ_cWLOBylS7FCvcHOiYLItV8LB2TOLvzHpRd6HuzsKyFbSMdb3vzk38KLDf3TNy3yu0hztVPGFQ-0k9gwueek97Z5bQeeFQ5IlZR4sKfT_ijBBFNZ4jFYHKUQxQuIJgQ5AnTlg5CiL-2Uk3EChoFSL9jfa/s990/image_2024-08-21_08-25-30.png

លោកស្រីថ្លែងថា ថៃ និងសិង្ហបុរី គឺជាមិត្តនឹងគ្នា ព្រមទាំងជាដៃគូជិតស្និទ្ធ ។ ក្នុងឱកាសប្រទេសទាំងពីរប្រារព្ធខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូតនៅឆ្នាំ២០២៥ លោកស្រីសង្ឃឹមថា នឹងសហការជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរីយ៉ាងជិតស្និទ្ធ ដើម្បីផលប្រយោជន៍របស់ប្រទេសទាំងពីរ និងក្នុងតំបន់បន្តទៀត ៕