Home ព័ត៌មានអន្តរជាតិ វៀតណាមនឹងដាក់បញ្ចូលអង់គ្លេសជាភាសាទី២ នៅតាមសាលារៀន

វៀតណាមនឹងដាក់បញ្ចូលអង់គ្លេសជាភាសាទី២ នៅតាមសាលារៀន

54
0

ប្រទេសវៀតណាម ៖ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ការិយាល័យនយោបាយវៀតណាមបានបញ្ជាឱ្យស្ថាប័នរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់អភិវឌ្ឍន៍ជំនាញភាសាបរទេសរបស់កូនសិស្សតាមសាលារៀននៅទូទាំងប្រទេស ។ ប្រទេសវៀតណាមនឹងកំណត់អង់គ្លេសជាភាសាទី២ ក្នុងសាលារៀនបន្តិចម្តងៗ ធនធានមនុស្សជំនាន់ក្រោយនឹងមានជំនាញភាសាបរទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTkAl1NqA4TDAih246UpmY8eyqtR9pFtXGGmMhA_pirqBXdBleApyHnuIh_iEyNq4fqvoidxzKs6yZFLL4hilq7inF_WoINgNHsoiqdDeVPKQOv5C3eiqHSwe6TuoFkibC_jFXkVZUuJSG8rSO8hBPj0vbE41odocsmm-kctflTb3Dw2nA1gVETOJ2qqP0/s780/image_2024-08-21_08-20-25.png

ការិយាល័យនយោបាយវៀតណាម គឺជាស្ថាប័នមួយដែលមានអំណាចខ្ពស់បំផុតក្នុងការសម្រេចចិត្តផ្នែកនយោបាយ និងយុទ្ធសាស្ត្រសំខាន់ៗនៅប្រទេសវៀតណាម បានកំណត់គោលនយោបាយដាក់បញ្ចូលអង់គ្លេសជាភាសាទី២ កាលពីថ្ងៃទី១២ ខែសីហា កន្លងមក ។ គោលនយោបាយនេះ គឺផ្អែកលើមតិរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម កាលពីឆ្នាំ២០១៣ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUwm9bReGBV9LzuzCCqlK4eNV7z7F56NB35sGHGY_lSAQM0LlcB0of8DsssQnC2aoAYxZkPEyV_Mx1sw-SlFceET0btry7NqQXIlWu2m7BU6tdYMyOdNbUlqi4EKnb4V0OKwOEwfOG55e57ACEozieATULHkDm_nbnj4BwVhTtqgxpETcyG1yP3ph4wB_T/s1280/image_2024-08-21_08-20-31.png

គោលនយោបាយបញ្ចូលអង់គ្លេសជាភាសាទី២ គឺផ្តោតលើកំណែទម្រង់វិស័យអប់រំសំខាន់ និងទូលំទូលាយ ដើម្បីបំពេញតម្រូវការកំណែទម្រង់ផ្នែកឧស្សាហកម្ម និងភាពទាន់សម័យ ។ មន្ត្រីការិយាល័យនយោបាយវៀតណាមបញ្ជាក់ថា ប្រទេសវៀតណាមចាំបាច់ត្រូវតែពង្រឹងគុណភាពធនធានមនុស្សជំនាន់ក្រោយ និងអភិវឌ្ឍន៍ជំនាញភាសាបរទេសរបស់កូនសិស្ស ហើយវៀតណាមនឹងប្រើប្រាស់អង់គ្លេសជាភាសាទី២ ក្នុងសាលារៀនបន្តិចម្តងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghkFh1yqIeRczObkYeLLtKuMtxfKjTf63wsai4_U1htnM0yApQdXjS1slW1B_oGbnKFHFXUyj0kaglOvxhzhquUFRVmiVxH0oTJCun7z8AKjh7CvncKWHYOlXvy3pA51on_ZwTmbRdRPsuQNZuGkAAD_29B9tiC5DnArTV9ZKaBmpSynAqArA4YGU7_YCm/s1089/image_2024-08-21_08-21-11.png

Bui Thi Thanh Truc ជាសាស្ត្រាចារ្យ និងនាយកផ្នែកភាសាបរទេសនៃសាកលវិទ្យាល័យបរទេស និងបច្ចេកវិទ្យាព័ត៌មានក្នុងទីក្រុងហូជីមិញ និយាយថា នៅពេលអង់គ្លេសក្លាយជាភាសាទី២ ក្នុងសាលារៀនវៀតណាមហើយ ភាសាអង់គ្លេសនឹងត្រូវប្រើប្រាស់ក្នុងឯកសារសិក្សា, សៀវភៅសិក្សា, ការទំនាក់ទំនង និងការបង្រៀនមុខវិជ្ជាមួយចំនួនយ៉ាងទូលំទូលាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8KewZnLsh8pVRGXrcWOFeXa49KH2vZtRJ5TN021NzKjWBqNzAP_DhtxzuM-BheduCCNpiPJtY-eitlkVKGMq-DKbHcHf9qcuZ2Gt3JL31sVjr1bQgPMSo4VWM2704jEK8c_6vPsVnFRmazp33ctPAZfF3s49PGNiBZMA-fQwqjocARUvVsvHCAC9UVRmc/s512/image_2024-08-21_08-21-29.png

បច្ចុប្បន្ន សាលារៀនរដ្ឋជាច្រើនកន្លែងនៅទីក្រុងហាណូយ, ទីក្រុងហូជីមិញ, ខេត្តបាក់សាង និងខេត្តក្វាងនីន បានសាកល្បងបង្រៀនកូនសិស្សជាភាសាអង់គ្លេសសម្រាប់មុខវិជ្ជាគណិតវិទ្យា និងវិទ្យាសាស្ត្រ ៕