តំបន់ត្រីកោណអភិវឌ្ឍន៍ CLV (កម្ពុជា-ឡាវ-វៀតណាម) បានបង្កើតឡើងនៅឆ្នាំ១៩៩៩ ដោយសម្តេចតេជោ ហ៊ុន សែន បានផ្តួចផ្តើមឡើង។
កាលពីឆ្នាំ២០០៦ ជប៉ុនបានឧបត្ថម្ភ២០លានដុល្លារគាំទ្រដល់គម្រោងនេះ ហើយជប៉ុនក៏ជាអ្នកចេញផែនការមេនៃគម្រោងនេះផងដែរ នេះបើយោងតាមសម្តេចធិបតីថ្លែក្នុងពិធីជួបសំណេះសំណាលជាមួយអាចារ្យ អាចារិនី នាពេលកន្លងទៅ។
បើតាមប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន វិញ បានលើកឡើងថា៖”កិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ(CLV) ផ្ដល់អត្ថប្រយោជន៍ឱ្យកម្ពុជាច្រើនជាងឡាវ និងវៀតណាម ដោយកិច្ចសហប្រតិបត្តិការនេះបានជួយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក្នុងខេត្តទាំង៤របស់កម្ពុជា ជួយអភិវឌ្ឍន៍ថាមពលអគ្គិសនី ជួយឱ្យកម្ពុជាពង្រឹងវិស័យការពារជាតិបានកាន់តែល្អប្រសើរ ទប់ស្កាត់ក្រុមជ្រុលនិយមលាក់ខ្លួន ទប់ស្កាត់បទល្មើសកាប់ឈើខុសច្បាប់ និងបទល្មើសគ្រឿងញៀនជាដើម”។
CLV ជាត្រីវិស័យនៃការនាំផ្លូវមួយ ដើម្បីប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់អភិវឌ្ឍន៍ និងសុខដុមនីយកម្ម នៃការតភ្ជាប់ប្រជាជន និងប្រជាជននៃប្រទេសទាំងបី នៅលើដងវិថីនៃសន្តិភាព សន្តិសហវិជ្ជមាន និងវិបុលភាពរួមគ្នា។
នៅក្នុងគម្រោងនេះ មានចំនួន១៣ខេត្ត មកពី៣ប្រទេស ខណៈកម្ពុជាបានបញ្ចូលខេត្ត៤ ដោយរួមមានរតនរតនគិរី មណ្ឌលគិរី ក្រចេះ និងស្ទឹងត្រែង៕











